​មាន​ដឹងថា​ទឹក​ក្រូចឆ្មារ​មាន​ផល​អាក្រក់​អ្វី​ដែរ​ទេ​?

​មាន​ដឹងថា​ទឹក​ក្រូចឆ្មារ​មាន​ផល​អាក្រក់​អ្វី​ដែរ​ទេ​?

​ទឹក​ក្រូចឆ្មារ​មាន​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ច្រើនណាស់​ដូចជា ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ បង្កើន​ការរំលាយ​អាហារ និង​អ្វីៗ​ច្រើន​ទៀត​។ ប៉ុន្តែ​អ្នក​ប្រហែលជា​មិន​ធ្លាប់​ដឹង​ថា ទឹក​ក្រូចឆ្មារ​ក៏មាន​ផល​អាក្រក់​របស់​វា​ដែរ​នោះ​ទេ​។ រឿង​អាក្រក់​តែមួយគត់​ដែល​ទឹក​ក្រូចឆ្មារ​មាន​នោះ​គឺ វា​អាច​បំផ្លាញ​ធ្មេញ​របស់​អ្នក​បាន​។ វា​គឺជា​ប្រភេទ​ជាតិ​អាស៊ីត​ម្យ៉ាង ហើយក៏​អាច​បំផ្លាញ​ស្រោម​ការពារ​ធ្មេញ​ធម្មជាតិ​របស់​អ្នក​បាន​យ៉ាង​លឿន​ផង​ដែរ​។ អ្វី​ដែល​ផលវិបាក​នោះ​គឺថា ធ្មេញ​អ្នក​អាច​នឹង​ទៅជា​ប្រហោង និង​លឿង​ក្រោយ​ពី​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ច្រើន​។

​ទឹក​ក្រូចឆ្មារ​អាច​ធ្វើឱ្យ​ធ្មេញ​ស្រៀវ​នៅពេល​ប៉ះ​របស់​ក្តៅ និង​ត្រជាក់​។ ដូច្នេះ​ប្រហែល​ជា​អ្នក​មិន​ចូលចិត្ត​ញ៉ាំ​ការ៉េម​កី​ដូច​មុន​ទៀតឡើយ​។

​រឿង​ដំបូង​ដែល​អ្នក​ធ្វើ​ឱ្យ​អាការៈ​ធ្មេញ​កាន់តែ​ធ្ងន់ធ្ងរ​
​ទឹក​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ​អាចជា​រឿង​ធ្វើឱ្យ​ធ្មេញ​មាន​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​។ សីតុណ្ហភាព​ខ្ពស់​អាច​បង្កើន​បរិមាណ​ប្រតិកម្ម​គីមី និង​ធ្វើឱ្យ​ទឹក​នោះ​មាន​ជាតិ​អាស៊ីត​កាន់តែច្រើន​ថែម​ទៀត​។ ជាមួយគ្នានេះដែរ ជាតិ​ស្ករ​ដែលមាន​ក្នុង​ទឹក​ក្រូចឆ្មារ​រឹតតែ​អាក្រក់​ចំពោះ​ធ្មេញ​ទៀត​នៅពេល​ញ៉ាំ​ក្នុង​សភាព​ក្តៅ​ឧ​ណ្ហៗ​។
​អត្ថប្រយោជន៍​ចំពោះ​សុខ​ភាព​នៃ​ការ​ញ៉ាំ​តែ​ក្រូចឆ្មារ​ក្តៅ​ឧ​ណ្ហៗ​ពិតជា​ល្អ​មែន​ហើយ ប៉ុន្តែ​រឿង​នេះ​មិនទាន់​បាន​គិត​ដល់​សុខភាព​ធ្មេញ​នៅឡើយ​ទេ​។ យ៉ាងណាមិញ ទឹក​ក្រូចឆ្មារ​ត្រជាក់​អាច​ជា​ដំណោះស្រាយ​ល្អ​ជាង​វិញ​។

​រឿង​ទី​ពីរ​ដែល​ធ្វើឱ្យ​ធ្មេញ​កាន់តែ​ធ្ងន់ធ្ងរ​
​រឿង​ទី​ពីរ​ដែល​អ្នក​កំពុងតែ​ធ្វើ​ខុស​នោះ​គឺ​ការ​ដុស​សម្អាត​ធ្មេញ​ភ្លាមៗ​ក្រោយ​ពី​ញ៉ាំ​ទឹក​ក្រូចឆ្មា​រួច​។

​ស្រោម​ការពារ​ធ្មេញ​បែប​ធម្មជាតិ​ដែល​មានឈ្មោះ​ថា Enamel នឹង​មាន​សភាព​ទន់​ក្រោយពី​ញ៉ាំ​ទឹក​ក្រូចឆ្មារ​រួច​។ ដូច្នេះ​វា​នឹង​បង្កើន​ល្បឿន​នៃ​ការ​ដាច់ដោច​ជាមិនខាន​នៅពេល​កំពុង​តែ​ដុស​សម្ពាធ​ធ្មេញ​។

​ដូច្នេះ​ខ្ញុំ​សូម​ណែនាំ​ឱ្យ​អ្នក​ញ៉ាំ​ទឹក​ក្រូចឆ្មារ​ក្រោយពី​ដុស​សម្អាត​ធ្មេញ​រួច​វិញ​។ បើសិន​ជា​អ្នក​ភ្លេច​នោះ អ្នក​ក៏​មិនគួរណា​ដុសធ្មេញ​ក្នុង​រយៈពេល​មួយ​ម៉ោង​ក្រោយ​ពេល​ញ៉ាំ​ទឹក​ក្រូចឆ្មារ​រួច​ដែរ​។

​ដំណោះស្រាយ​
​ដំណោះស្រាយ​ដ៏​ល្អ​នោះ​គឺ​ការប្រើ​បំពុង​បឺត​នៅពេល​ញ៉ាំ​ទឹក​ក្រូចឆ្មារ និង​ធ្វើឱ្យ​ទឹក​ក្រូចឆ្មារ​នោះ​រាវ​ជាង​ធម្មតា​វិញ​។ បើសិន​ជា​អ្នក​ចង់​បំបាត់​ជាតិ​អាស៊ីត​ច្រើន អ្នក​គ្រាន់តែ​ខ្ពុរមាត់​ធម្មតា​ទៅ​បាន​ហើយ មិនបាច់​ដុស​សម្អាត​ធ្មេញ​ឡើយ​។

​អ្នក​អាច​រីករាយ​នឹង​ការ​ញ៉ាំ​ទឹក​ក្រូចឆ្មារ​បាន ប៉ុន្តែ​ក៏​គួរតែ​ចងចាំ​អំពី​សុខភាព​ធ្មេញ​អ្នក​ដែរ​។ អ្នក​អាច​ប្រើ​ទឹក​ត្រសក់​ជំនួស​ទឹក​ក្រូចឆ្មារ​បាន ព្រោះ​វា​មាន​អត្ថប្រយោជន៍​ច្រើន​ហើយ​គ្មាន​ជាតិ​អាស៊ីត​ទៀត​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។