​កើត​ជំងឺ​កញ្ជ្រឹល​អីចឹង​គួរ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែប​ណា​ទើប​ឆាប់​ជា​?

​កើត​ជំងឺ​កញ្ជ្រឹល​អីចឹង​គួរ​ផ្លាស់ប្តូរ​របៀប​រស់នៅ​បែប​ណា​ទើប​ឆាប់​ជា​?

​ជំងឺ​កញ្ជ្រឹល​គឺ​ជា​ជំងឺ​កើត​លើ​កុមារ ដែល​បង្កឡើង​ដោយ​វីរុស​កញ្ជ្រឹល​តែម្តង​។ ទោះបីជា​យ៉ាងនេះក្តី សព្វថ្ងៃនេះ ជំងឺ​កញ្ជ្រឹល​ស្ទើរតែ​អាច​បង្ការ​បាន​ទាំងអស់​ការចាក់​វ៉ាក់សាំង​ទៅហើយ​។ រោគសញ្ញា​របស់​ជំងឺ​កញ្ជ្រឹល​មានដូចជា ក្អក ហៀរ​សម្បោរ រលាក​ភ្នែក ឈឺ​បំពង់ក ក្តៅខ្លួន និង​មាន​ស្នាម​កន្ទួល​ក្រ     ហមៗ​លើ​ស្បែក​។ ជំងឺ​នេះ​អាច​បង្ក​លក្ខណៈ​ធ្ងន់ធ្ងរ និង​ប៉ះពាល់​ដល់​អាយុជីវិត​របស់​កុមារ​តូចៗ​បាន​។ ខណៈពេល​ដែល​អត្រា​នៃ​ការស្លាប់​ធ្លាក់ចុះ​ច្រើន​ដោយសារតែ​កុមារ​កាន់តែច្រើន​ទទួលបាន​ការចាក់   វ៉ាក់សាំង​នោះ នៅតែ​ជំងឺ​នេះ​អាច​សម្លាប់​មនុស្ស​បានរ​ហូ​តដល់​១០០០០០​ឡើង​ទៅ​ដដែល​ក្នុង​មួយ​ឆ្នាំ ហើយ​ភាគច្រើន​គឺ​ក្មេង​អាយុ​តិចជាង​៥​ឆ្នាំ​។

 

បើសិន​ជា​អ្នក ឬ​កូន​កើត​ជំងឺ​កញ្ជ្រឹល ចូរ​ធ្វើយ៉ាងណា​ទាក់ទង​ទៅ​គ្រូពេទ្យ​ជា​ញឹកញាប់​ដើម្បី​គាត់​អាច​តាមដាន និង​សង្កេតមើល​ផលវិបាក​របស់​វា​បាន​។ ជាមួយគ្នានេះដែរ ចូរ​ព្យាយាម​ធ្វើ​រឿង​ដូចខាងក្រោម​នេះ​ផង​៖

  • ​សម្រាក និង​ចៀសវាង​ធ្វើ​សកម្មភាព​ណា​ដែល​រវល់​ច្រើន​
  • ​ចូរ​ញ៉ាំ​ទឹក​ធម្មតា ទឹក​ផ្លែឈើ និង​តែ​ឫស​ឈើ​ឱ្យបាន​ច្រើន​ដើម្បី​ជំនួស​ជាតិ​ទឹក​ដែល​បាន​បាត់បង់​ដោយសារ​ការ​ក្តៅខ្លួន និង​បែកញើស​។
  • ​ចូរ​ប្រើ​ឧបករណ៍​ផ្តល់​សំណើម​ក្នុងផ្ទះ​ដើម្បី​បំបាត់​ការ​ក្អក និង​ឈឺបំពង់ក​
  • ​បើសិន​ជា​អ្នក ឬ​កូន​យល់​ថា​ក្នុង​បន្ទប់​មាន​ពន្លឺ​ចាំង​ភ្នែក​ច្រើន​ពេក​នោះ ចូរ​ឱ្យ​ពួកគេ​ពាក់​វ៉ែនតា​ការពារ​ពន្លឺព្រះអាទិត្យ ឬ​បន្ថយ​ពន្លឺភ្លើង​ទៅ​។ ចូរ​ចៀសវាង​ការអាន​សៀវភៅ ឬ​មើល​ទូរទស្សន៍​បើសិន​ជា​ពន្លឺ​ចេញពី​អំពូល​ភ្លើង ឬ​ទូរទស្សន៍​រំខាន​ដល់​អ្នក​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី17  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។