កម្លាំងសមត្ថកិច្ច ដែលដាក់ពង្រាយ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ ត្រូវបានរំសាយ, បន្ទាប់ពីមិនឃើញលោក សម រង្ស៊ី នៅលើជើងហោះហើរ របស់ក្រុមហ៊ុន Korea Air ដែលចុះចត នៅម៉ោងប្រមាណ ជាង១០យប់

ភ្នំពេញ៖ មន្រ្តីសមត្ថកិច្ចមួយ រូបបានឲ្យដឹងថា កម្លាំងសមត្ថកិច្ច ដែលដាក់ពង្រាយ នៅបរិវេណ អាកាសយានដ្ឋាន អន្តរជាតិភ្នំពេញត្រូវបានរំសាយ, បន្ទាប់ពីមិនឃើញលោក សម រង្ស៊ី នៅលើជើងហោះហើរ របស់ក្រុមហ៊ុន KOREAN AIR ដែលចុះចតនៅម៉ោងប្រមាណជាង១០យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

សូមជំរាបថា បើទោះបី លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ប្រកាសថា មិនទាន់ត្រឡប់មក ប្រទេសកម្ពុជានៅយប់នេះក៏ដោយ។ ក៏ប៉ុន្តែសមត្ថកិច្ចនៅតែដាក់ពង្រាយ នៅបរិវេណព្រលានយន្តហោះ អន្តរជាតិភ្នំពេញ រហូតដល់ម៉ោងប្រមាណជាង១០យប់ ទើបកម្លាំងដកចេញមកវិញ បន្ទាប់ពីជើងហោះហើរ របស់ក្រុមហ៊ុន KOREAN AIR ដែលដឹកលោក សម រង្ស៊ី នោះបានចុះចត ដោយពុំឃើញមានលោក សម រង្ស៊ី។

សូមជំរាបថា លោក សម រង្ស៊ី បានប្រកាសអំពីការលើកពេលមកកាន់ប្រទេសកម្ពុជា នេះបើយោងតាម Facebook របស់លោក សម រង្សី ចេញផ្សាយជាផ្លូវការនៅមុននេះបន្តិចនារសៀលថ្ងៃទី១៦ ខែវិច្ឆិកានេះ។

លោក សម រង្ស៊ី បានសរសេរនៅលើ Facebook ផ្លូវការរបស់លោកមានន័យដូច្នេះថា «បន្ទាប់ពីបានពិគ្រោះ យោបល់ជាមួយសហការី នៅកម្ពុជា និងអង្គការអន្តរជាតិទ្រទ្រង់លទ្ធិប្រជាធិបតេយ្យ មួយចំនួន ដែលបានស្នើ ឲ្យខ្ញំុលៃលកមកដល់ភ្នំពេញ ពេលថ្ងៃ ចៀសវាងពេលយប់ ហើយបានស្នើឲ្យខ្ញំុទុកពេលបន្តិចឲ្យ មជ្ឈដ្ឋាន ការទូត និងមិត្តបរទេសមួយចំនួន មានពេលធ្វើអន្តរាគមន៍ រកដំណោះស្រាយដោយសន្តិវិធី ចំពោះការកើនឡើង នៃអំពើហឹង្សាថ្មីៗនេះនៅប្រទេសកម្ពុជា ខ្ញំុមិនទាន់មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនៅរាត្រីនេះទេ តែនឹងមកដល់ប្រទេសកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។ សម រង្ស៊ី»៕