​ប៉េអឹម​ចាប់​មុខសញ្ញា​គ្រឿងញៀន ម្នាក់​នៅ​ក្រុង​ច្បារមន​

កំពង់ស្ពឺ: កម្លាំង​កងរាជអាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ចុះ​និង​បង្ក្រាប​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​នឹង​គ្រឿងញៀន រួម​នឹង​វត្ថុតាង​ជាក់ស្តែង​។ ហេតុការណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៦​ព្រលប់ ថ្ងៃទី​១៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០១៥ នៅ​ភូមិ​ស្នោ​ទី​១ សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

​មន្ត្រី​អាវុធហត្ថ​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា ក្រោយ​ចុះ​ប្រតិបត្តិការ ជា​លទ្ធផល​សមត្ថកិច្ចបាន​ដកហូត​គ្រឿងញៀន ២​កញ្ចប់ ឧបករណ៍​សម្រាប់​កាច់ក​ម៉ូតូ ដាវ និង​ថង់​គ្រឿងញៀន មួយចំនួន ។​

​ប្រភព​ដដែល បាន​បញ្ជាក់ថា ជនសង្ស័យ មាន​គ្នា​ចំនួន​៥​នាក់ តែ​ម្នា​ក់បាន​បើក​ម៉ូតូ​ប្រុង​គេចខ្លួន តែ​ត្រូវ​សមត្ថកិច្ច តាម​ដល់ផ្ទះ ហើយ​ក្របួច​ជាប់​តែម្តង ។ ពាក់ព័ន្ធ​ករណី នេះ កម្លាំង​កងរាជអាវុធហត្ថនឹង​បន្តសកម្មភាពតាម​ប្រមាញ់មុខសញ្ញា​បន្ថែមទៀត​៕V​/S

​ប៉េអឹម​ចាប់​មុខសញ្ញា​គ្រឿងញៀន ម្នាក់​នៅ​ក្រុង​ច្បារមន​