​ប៉េអឹម​ចាប់ខ្លួនបាន​ហើយ មន្ត្រី​យោធា​សម្លាប់​ប្រពន្ធ រួច​យក​សាកសព ទៅ​ដុតចោល​ក្នុង​ពាង

ភ្នំពេញ: ករណី​មន្ត្រី​យោធា​ម្នាក់ វាយ​សម្លាប់​ប្រពន្ធ ហើយ​យក​សព​ដាក់​ក្នុង​ពាងទឹកចាក់​សាំង​ដុត​កំទេចចោល រហូតមកដល់​ពេលនេះ កម្លាំង​កងរាជអាវុធហត្ថ រាជធានី​ភ្នំពេញ ចាប់ខ្លួនបាន​ហើយ កាលពី​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ បន្ទាប់ពី​ជននេះ បាន​រត់គេចខ្លួនចេញពី​រាជធានី​ភ្នំពេញទៅ​ខេត្ត​ព្រះសីហនុ​។​

​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង ៩ និង​៣០​នាទី យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិគ្រឹះ​របស់​ឧ​ត្ត​ម​សេនីយ៍ មួយរូប ស្ថិតនៅ​ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ មាន​ករណី​ចាក់​សាំង​ដុត​មនុស្ស នៅក្នុង​ពាងទឹក ដែល​គេ​ដឹងថា បង្កឡើង​ដោយសារ​ប្តី ជា​មន្ត្រី​យោធា​ម្នាក់ វាយ​សម្លាប់​ប្រពន្ធ​ខ្លួនឯង រួច​យក​សព​ទៅ​ដាក់​នៅក្នុង​ពាងទឹក ខាងក្រោយ​ផ្ទះ ហើយ​ដុតចោល​សល់​តែ​លលាដ៍ក្បាល​។​

​សមត្ថកិច្ច បានអោយដឹងថា សព​ស្ត្រី​រងគ្រោះ ឈ្មោះ ទឹម សោភា ហៅ ញ៉ា​ញ់ អាយុ​៣៤​ឆ្នាំ មុខរបរ​គួ​ក​ជេរ​ដី ស្នាក់​នៅផ្ទះ​លេខ​១៤៧ ផ្លូវ​៥៩៨ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ជា​ស្ត្រី​មេម៉ាយ មានកូន​ស្រី​៣​នាក់ ។ ចំណែក​ជនល្មើស ឈ្មោះ សុង ទូច ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​មន្ត្រី​យោធា នៅ​ទីចាត់ការ​ព្រំដែន ស្នាក់នៅ​បណ្តោះអាសន្ន នៅផ្ទះ​លេខ​៤៥៧ ផ្លូវលំ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មាន​ស្រុកកំណើត នៅ​ភូមិ​ព្រៃ​រំដេង ឃុំ​ព្រៃ​រំដេង ស្រុក​គី​រី​វង្ស ខេត្តតាកែវ បុរស​សង្ស័យ ជា​បុរស​ពោះម៉ាយ មានកូន​២​នាក់ ស្រី ១​នាក់ និង​ប្រុស ១​នាក់​។​

​សមត្ថកិច្ច ប្រាប់​បន្តទៀតថា កន្លងមក ស្ត្រី​រងគ្រោះ (​សព​) និង​ជនសង្ស័យ ធ្លាប់បាន​លួចលាក់​ស្នេហា និង​ស្នាក់នៅ​ជាមួយគ្នាអស់​រយៈពេល​ជាង​១​ឆ្នាំ​មកហើយ ហើយ​អ្នក​ទាំងពីរ តែងតែ​មកជួប​គ្នានៅផ្ទះ​កើតហេតុ ពីព្រោះ​ជនសង្ស័យ ជា​អ្នកយាម​ផ្ទះ អោយ​ឧ​ត្ត​ម​សេនីយ៍​មួយរូប​។​

​ប្រភព​ដដែល បាន​បន្តទៀតថា នៅ​មុនពេល​កើតហេតុ អ្នក​ទាំងពីរទំនងជា​មានការ​ផឹក​ស៊ី​ស្រវឹង ហើយក៍​ទំនាស់​ពាក្យសំដី​គ្នា ទើប​ឈានដល់​វាយ​សម្លាប់ និង​យក​សព​ដុតចោលក្នុង​ពាងទឹក​បែបនេះ ពីព្រោះ​នៅពេលដែល​សមត្ថកិច្ចចុះទៅពិនិត្យ​នៅ​កន្លែងកើតហេតុ ឃើញ​មាន​គ្រឿងក្លែម និង​ដប​ស្រា​សេសសល់ នៅក្បែរនោះ​។​

​តាម​ការបំភ្លឺ​ពី​ស្ត្រី​ម្នាក់ ឈ្មោះ ឈុន ឡាយ ត្រូវជា​បង​បង្កើត របស់​ជនសង្ស័យ បាន​ប្រាប់​សមត្ថកិច្ច​ថា កាលពី​ម៉ោង​១២ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ ប្អូនប្រុស​របស់គាត់ (​ជនសង្ស័យ​) បាន​ទៅផ្ទះ​របស់គាត់ ហើយ​នៅពេលនោះ គាត់​ឃើញ​នៅលើ​ផ្ទៃមុខ​ប្អូន​គាត់ មាន​ស្នាម​រលាកភ្លើង​។ ពេលនោះ​គាត់ បាន​សួរថា មុខ​ឯង​ត្រូវ​អី បាន​ជាមាន​ស្នាម​ភ្លើង​ឆេះ​។ ពេលនោះ ជនសង្ស័យ ត្រូវជា​ប្អូន​ប្រាប់​វិញ​ថា គេ​បានសម្លាប់​ស្ត្រី​ជា​ប្រពន្ធ​របស់គេ ដោយ​យកទៅដាក់​ក្នុង​ពាងចាក់​សាំង​ដុត​ទៀតផង​។ ក្រោយមក ប្អូន​គាត់​បាន​ផ្តាំផ្ញើ អោយជួយ​មើល​កូន​អោយ​ផង ហើយ​បាន​ដើរ​ចេញទៅ​ក្រៅ​បាត់ ។​

​ក្រោយមក ពេលដែល​ប្តី​របសគាត់ ត្រឡប់​មកពី​ធ្វើការ​វិញ គាត់​ក៍បាន​និយាយ​រឿង​ប្រាប់ ទើប​ប្តី​គាត់​បាន​ទូរស័ព្ទ ទៅ​សមត្ថកិច្ច​មូលដ្ឋាន​អោយ​ចុះទៅ​កន្លែងកើតហេតុ ពិនិត្យ​មើលថា តើ​កើត​មានរឿង​នឹង​ដែរ​ឬ​អត់ ? ។ រហូតដល់ វេលា​ម៉ោង ៩ និង​៣០​នាទី យប់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​បាន​ចុះ​ដល់​ចំណុចកើតហេតុ ដើម្បី​ធ្វើការ​ត្រួតពិនិត្យ ទើប​ដឹងថា ករណីនេះ កើតឡើង​ពិតប្រាកដ​មែន បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។​

​ប្រភពពី​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែ​នោះ បានអោយដឹងថា កន្លងមក គេ​តែងតែ​ឃើញ​ជនសង្ស័យ និង​ស្ត្រី​រងគ្រោះ អោយតែ​មានការ​ផឹកស៊ី គឺ​ឮសូរ​សម្លេង​ឈ្លោះ​គ្នា​រហូត ហើយ​ក្រោយ​កើតហេតុ ជនសង្ស័យ បាន​ទៅក្នុង​ភូមិ​ប្រាប់ អ្នកភូមិ​ថា គាត់​បានសម្លាប់​ប្រពន្ធ​គាត់​ហើយ តែ​អ្នកភូមិ មិន​ចាប់អារម្មណ៍​ទេ ព្រោះ​ជនសង្ស័យ មាន​សភាព​ស្រវឹង​។​

​ក្នុងករណី​ឃាតកម្ម សម្លាប់​ដុត​ក្នុង​ពាងទឹក​នេះ រហូតដល់​វេលា​ម៉ោង ៨ និង​៣០​នាទី ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ ទើប​សមត្ថកិច្ច បាន​បង្កើត​គណៈកម្មកា​រ​ចំរុះ​មួយ ចុះ​ពិនិត្យ​សព នៅ​កន្លែងកើតហេតុ ដោយ​សភាព​សព ឃើញ​នៅសល់តែ​លលាដ៍ក្បាល ក្នុង​ពាង​ប៉ុណ្ណោះ​។​

​ក្រោយពី​សមត្ថកិច្ចពិនិត្យ​រួច ក៍​ប្រគល់​ឆ្អឹងអោយទៅ​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី និង​ស្រាវជ្រាវតាម​ចាប់ខ្លួន​ឃាតករ​នោះ ដើម្បី​យកមក​ផ្តន្ទាទោស ទៅតាម​ផ្លូវច្បាប់​៕V/S

​ប៉េអឹម​ចាប់ខ្លួនបាន​ហើយ មន្ត្រី​យោធា​សម្លាប់​ប្រពន្ធ រួច​យក​សាកសព ទៅ​ដុតចោល​ក្នុង​ពាង

​ប៉េអឹម​ចាប់ខ្លួនបាន​ហើយ មន្ត្រី​យោធា​សម្លាប់​ប្រពន្ធ រួច​យក​សាកសព ទៅ​ដុតចោល​ក្នុង​ពាង

​ប៉េអឹម​ចាប់ខ្លួនបាន​ហើយ មន្ត្រី​យោធា​សម្លាប់​ប្រពន្ធ រួច​យក​សាកសព ទៅ​ដុតចោល​ក្នុង​ពាង

​ប៉េអឹម​ចាប់ខ្លួនបាន​ហើយ មន្ត្រី​យោធា​សម្លាប់​ប្រពន្ធ រួច​យក​សាកសព ទៅ​ដុតចោល​ក្នុង​ពាង

​ប៉េអឹម​ចាប់ខ្លួនបាន​ហើយ មន្ត្រី​យោធា​សម្លាប់​ប្រពន្ធ រួច​យក​សាកសព ទៅ​ដុតចោល​ក្នុង​ពាង