រថយន្ត​ស៊េរី​ទំនើបបុក​ម៉ូតូ បណ្តាល​ឲ្យ​ប្តី ប្រពន្ធ ពីរ​នាក់រងរបួស​ធ្ងន់​

បាត់ដំបង​: ប្តី​ប្រពន្ធ​ពីរ​នាក់ បាន​រងរបួស​ធ្ងន់ ក្នុងករណី​គ្រោះថ្នាក់ បង្កឡើង​ដោយ រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង បើក​បុក​ម៉ូតូ​ពេញទំហឹង កាលពី​វេលា​ម៉ោង ៩ ព្រឹក ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​អូរ​តា​ប៉ុន ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។​

​លោក​វរសេនីយ៍ទោ ស៊ុ​ង សុភ័ក្ត្រ អធិការនគរបាល​ស្រុក​ភ្នំព្រឹក បាន​ឲ្យ​ដឹងថា រថយន្ត​ម៉ាក ម៉ា​ស្តា ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២A.៣០០៨ បើកបរ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ (​រត់គេចខ្លួន​បាត់​) បើកបរ​ពី​ទិស​ខាង​លិចទៅ​ទិស ខាងកើត លុះដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​១​គ្រឿង ម៉ាក ហុងដា វ៉េវ សេ​១០០ ពាក់​ស្លាក​លេខ បាត់ដំបង ១K.១៥២៥ បើកបរ​ដោយ​ឈ្មោះ នុ​ន មករា ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ រងរបួស​ធ្ងន់ និង​អ្នកជិះ​ពីក្រោយ ជា​ប្រពន្ធ​ឈ្មោះ ឱន សុខន អាយុ ៣៣ ឆ្នាំ រងរបួស​ធ្ងន់​។ ជនរងគ្រោះ​ទាំង ២​នាក់ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ទាំង​២​នាក់ ត្រូវបាន​សមត្ថកិច្ច បញ្ជូនទៅ​ព្យ​បាល នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​សំពៅ​លូន​។​

​លោក​វរសេនីយ៍ទោ ស៊ុ​ង សុភ័ក្ត្រ បាន​ឲ្យ​ដឹង​ទៀតថា ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវបាន​យកមក​រក្សាទុក នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​ភ្នំព្រឹក ដើម្បី​ដោះស្រាយ តាម​នីតិវិធី​ច្បាប់ នាពេល​ក្រោយ ៕V​/S