​អាហារ៥​ប្រភេទ ​នឹង​អាចការពារ​អាការៈ​ ជំងឺ​សម្ពាធ​ឈាម​

​ការ​ព្យាយាម​កម្ចាត់​កម្រិត​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ​និង​កម្រិត​ជាតិ​ស្ករនៅ​ក្នុង​ឈាម ​គឺជា​រឿង​ដ៏ពិបាក​មួយ។ ខាង​ក្រោម ​នេះ ​គឺ​ជាប្រភេទអាហារ​មួយចំនួន ​ដែលអ្នកអាចទទួល​ទាន ដើម្បី​កាត់​បន្ថយ​កម្រិត​សម្ពាធ​ឈាម​របស់​អ្ន​ក​ និង​​រក្សាវា ​ឱ្យស្ថិតនៅ​ក្នុង​កម្រិតធម្មតា។ 
​អាហារ៥​ប្រភេទ ​នឹង​អាចការពារ​អាការៈ​ ជំងឺ​សម្ពាធ​ឈាម​
​ស្លឹកផ្ទី ​​៖ ស្លឹក​ផ្ទីសម្បូរ ​ដោយសារ​ធាតុម៉ាញេស្យូម ​ និង​ប៉ូតាស្យូម ​​។ សារធាតុ​ទាំងពីរ​នេះ គឺ​ជា​សមាស​ធាតុ​យ៉ាង​សំខាន់​ដើម្បី​​បញ្ចុះ​កម្រិត​សម្ពាធឈាម និង​រក្សា​កម្រិត​សម្ពាធ​ឈាម ​ឱ្យ​ស្ថិតនៅ​ក្នុងមាត្រ​ដ្ឋាន ដ៏​ប្រសើរ​មួយ​។ហេតុ​​ដូច្នេះ​ចូរ​ដាក់​បន្ថែម​ប្រភេទ​បន្លែពណ៌​បៃតង ​ទៅ​ក្នុងរបប​អាហាប្រចាំថ្ងៃរ​បស់​អ្នក ដើម្បី​រក្សា​កម្រិត​សម្ពាធ​ឈាម​របស់​​អ្នក​ឱ្យ​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង ប្រកប​ដោយ​តុល្យភាព​ត្រឹម​ត្រូវ​។​​ 
ស្ករ​សូកូឡា​ខ្មៅ ​៖ ​ពិត​ប្រាកដណាស់​នៅក្នុង​ន័យ​នេះ មិន​មែន​មាន​ន័យ​ថា ​អ្នក​ត្រូវ​ទទួល​ទាន​ស្ករ​សូកូឡា​ឱ្យ​ច្រើន​ហួស​​ហេតុ​​នោះទេ​។ ប៉ុន្ដែ​អ្នក​សិក្សា​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​ ការ​ទទួល​ទានស្ករ​សូកូឡា ក្នុង​កម្រិត​ប្រហែល​ ២៥ ​ទៅ​ ៣០​​កាឡូរី ​ក្នុងមួយ​ថ្ងៃ (សារ​ធាតុ ​Flavonoids មាន​នៅ​ក្នុងស្ករសូកូឡា​​ខ្មៅ)​ អាច​បញ្ចុះ​កម្រិត​សម្ពាធ​ឈាម ​នៅក្នុងរាង​​កាយ​​របស់អ្នក​។ 
​អាហារ៥​ប្រភេទ ​នឹង​អាចការពារ​អាការៈ​ ជំងឺ​សម្ពាធ​ឈាម​

​ទឹក​ដោះ​គោ​ផ្ទុក​កម្រិតជាតិ​ធាត់ទាប(​Skimmed Milk)​ ៖ ​ទឹក​ដោះ​គោប្រភេទ​នេះ​ផ្ដល់​ឱ្យរាងកាយរបស់អ្នក នូវសារ​ធាតុ​ កាល់​ស្យូម ​សារ​ធាតុ​ប៉ូតាស្យូម និង​ជីវជាតិ ​D ​មាន​គុណ​ប្រយោជន៍ជំនួយ​ដល់ការកាត់បន្ថយ ​កម្រិតសម្ពាធឈាម​​របស់អ្នក ​និង​ជួយរ​ក្សា​រាង​កាយ​របស់​អ្នក​ឱ្យ​មា​ន​សុខភាព​ល្អ​។​ 
​ប៉េងប៉ោះ ​៖ ​ផ្លែប៉េង​ប៉ោះ ដ៏​មាន​ឱជា​រស​នេះ សម្បូរ​ទៅ​ដោយសារ​ធាតុ​ប្រឆាំងនឹ​ង​អុក​ស៊ីដកម្ម ហើយមាន​ប្រសិទ្ធ​ភាព​​ជំនួយដល់ការ​បញ្ចុះ​កម្រិត​​សម្ពាធឈាម​នៅ​ក្នុង​រា​ង​កាយ​រប​ស់​អ្នក​ ទៀត​ផង​។ ​
​សណ្ដែសៀង​ ៖ ​សណ្ដែក​ប្រភេទ​នេះ​ សម្បូរទៅ​ដោយសារ​ធាតុ​ប៉ូតាស្យូម ​ហេតុដូច្នេះ​ហើយ ​ទើប​វា​មាន​គុណ​សម្បត្ដិជំនួយដល់​កា​រ​កម្ចាត់ ​ការ​ឡើង​ខ្ពស់​កម្រិត​សម្ពាធឈាម​ នៅ​ក្នុង​រាងកាយរបស់​អ្នក៕   អត្ថបទ៖ ដេវីដ