​តើបុរស ​នារី​គួរ​សម្រេច​ចិត្ដ​បែប​ណា មុន​ពេល​សម្រេច​លះបង់​ព្រហ្មចារី​?​

​​វាអាច​ជា​ការលំបាក ​ក្នុងការ​កំណត់​ពេ​លវេ​លា​ត្រឹមត្រូវណា​មួយ ដើម្បីសម្រេច​ចិត្ដ​រួម​ភេទលើក​ដំបូង​។ ការ​បាត់​បង់ព្រហ្មចារី​ ពិត​ជា​ការ​សម្រេច​ចិត្ដ​ផ្ទាល់​ខ្លួនរបស់​បុគ្គល​ម្នាក់ៗ ​និង​ប្រឈម​ចំពោះ​អារម្មណ៍​ក្រោយ​ការ​រួម​ភេទ​។ ​មនុស្ស​ម្នាក់ៗ មាន​វិធី​គិត​ តាម​បែប​រៀងៗខ្លួន ​មា​ន​ន័យថា មាន​តែ​អ្នក​ម្នាក់ប៉ុណ្ណោះ ​ដែល​ជាអ្នក​អាចធ្វើការសម្រេច​ចិត្ដ​ថា តើពេលណា ជា​​ពេលដ៏សមគួរ​ ដើម្បីរួមភេទ​។ សូម​អាន​បន្ដ ​នូវ​អត្ថបទ​ខាង​ក្រោម​នេះ​ដើម្បី​ស្វែង​យល់បន្ថែម​៖ 
 

​១. ​អាយុសម​ស្រប ​ដើម្បី​រួម​ភេទ​៖ ស្ថិតក្នុងការ​ម្រេច​ចិត្ដ​នេះ​ គឺ​មិន​កំណត់​អាយុជាក់​លាក់ ​ឬ​សម​ស្រប​ណា​មួយ ​ដើម្បី​ រួម​ភេទនោះ​ទេ​។ មនុស្ស​អាចប្រឡូក​ ខ្លួនរ​បស់​ពួ​ក​គេ ​ទៅ​ក្នុងសកម្មភាព​រួម​ភេទ​ បានគ្រប់​ពេល ​ក្នុង​ឆាក​ជីវិត​របស់​​ពួក​ គេ​។ ​មនុស្ស​មួយ​ចំនួន​ ធ្លាប់​រួម​ភេទ​លើក​ដំបូង​ នៅ​វ័យក្មេង​ខ្ចី ​ហើយ​មនុស្ស​ខ្លះ​ទៀត​​ រង់​ចាំ​រហូត​ដល់​ខ្លួ​ន ឈាន​ដល់ ​វ័យ​ចា​ស់​ទុំ​បន្ដិច​។
 ​២. ​មាន​អារម្មណ៍​ថា​បាន​ត្រៀមខ្លួន៖​ អ្នក​ចាំ​បាច់​ត្រូវ​មាន​អារម្មណ៍​ថា ​បាន​ត្រៀម​ខ្លួនរួ​ចរាល់ ​ដែល​ផ្អែក​ទៅ​លើ​ហេតុផល​ របស់​អ្នក ​និង​ដៃ​គូ​របស់​អ្នក​ ដើម្បី​ប្រឡូក​ក្នុង​សកម្មភាព​រួមភេទ​​។ ចូរ​អ្នក​ធ្វើការពិភាក្សាថាតើ ​អ្នក ​ចង់​រួម​ភេទ ជាមួ​យដៃ ​គូ​របស់​អ្នក ​ឬ​ក៏អត់ ​ហើយ​សូម​កុំ​ប្រញាប់​ប្រញាល់​ខ្លាំងពេក ​ប្រសិន​បើ​អ្នក​មិន​មាន​ភាព​ប្រាកដ​ក្នុង​ចិត្ដ​។​ ចូរ​រង់​ចាំរ​ហូត ដល់អ្នកប្រាកដក្នុង​ចិត្ដ ​ថា ​ពេល​វេលា​ណា ​ដែល​ជា​ពេល​ដ៏​សម​គួរ​ដើម្បី​រួមភេទ​។ ​​
​តើបុរស ​នារី​គួរ​សម្រេច​ចិត្ដ​បែប​ណា មុន​ពេល​សម្រេច​លះបង់​ព្រហ្មចារី​?​
៣. ​ត្រូវ​ម៉ត់​ចត់​ចំពោះ​ការ​រួមភេទ​៖ ​ភាព​ម៉ត់ចត់ គឺ​ជា​ចំណុចចាប់​ផ្ដើម​ដ៏​ប្រសើរ​របស់​ស្រ្ដី ​ដើម្បី​ឈាន​ដល់​ការ​រួ​មភេទ​។ ​សម្ព័ន្ធភាព​ ជា​មួយ​ដៃ​គូរបស់​អ្នកអាច​ប្រេះឆា​ ប្រសិន​បើ​អ្នក ឱ្យ​ដៃ​គូ​របស់​អ្ន​ករួមភេទ​ហ្រ្វ៊ីៗនោះ​។ ការ​ប្រាស្រ័យ​ទាក់​ទង គឺ ​ជា​វិធីសាស្រ្ដ​មួយ ​ដើម្បី​បង្កើត​កម្រិត ​នៃ​ការ​ទុកចិត្ដ​ ជា​មួយ​ដៃ​គូរបស់​អ្នក​។​ពី​មួយ​​ថ្ងៃ ទៅ​មួយ​ថ្ងៃ​ អ្វីៗ ​អាច​មិន​ប្រព្រឹត្ដ ​ទៅបាន​ល្អ ដូច​ដែល​អ្ន​ក​ប្រាថ្នា​នោះ​ទេ ​ដូច​ច្នេះអ្នក​ចាំ​បា​ច់​ត្រូវរង់​ចាំ ​ដើម្បីបង្កើត កម្រិតនៃការទុកចិត្ដ មុនពេលរួមភេទ ជាមួយដៃគូប្រុសរបស់អ្នក។ និយាយឱ្យខ្លី ប្រសិនបើអ្នក បានបង្កើតនូវភាពម៉ត់ចត់ ដើម្បីធ្វើឱ្យសម្ព័ន្ធភាពរបស់អ្នក និងដៃគូរបស់អ្នកក្លាយជាសម្ព័ន្ធភាពស្មោះមួយ និង​មួយដូច​ប្ដី​ប្រពន្ធ​ហើយ​ នោះ​មាន​ន័យ​ថា​ អ្នក​អាច​ប្រឡូ​ក​ក្នុងការ ​រួមភេ​ទ​បាន​។​
 ៤. ​ស្វែង​យល់​ពី​ការ​រួម​ភេទ៖ ​អ្នកចាំ​បាច់​ត្រូវ​មាន​ ការ​យល់​ដឹង​ច្បាស់​លាស់ អំពី​ការ​រួម​ភេទ មុន​ពេល​អនុវត្ដន៍វា​។ ការ ​ត្រៀមខ្លួនរបស់​អ្នក​ ដើម្បី​រួមភេទ​ គឺ​ពឹង​ផ្អែក​ទៅ​លើការ​យល់ដឹង​អំពីការរួម​ភេទរបស់​អ្នក ​ជា​ពិសេស​គឺគំនិ​ត​ដូចជា តើ មាន​អ្វី​កើត​ឡើង​ក្នុង​កំឡុង​ពេលរួមភេ​ទ តើ​អ្វីជា​រោគឆ្លង​តាម​រយៈ​ការ​រួមភេទ តើ​ស្រ្ដី​អាច​មាន​ផ្ទៃពោះ​តាម​វិធី​ណា​ ជា ដើម​។ល។​ ប្រសិនបើ​អ្នកអាច​ឆ្លើយ​នឹងសំនួរ​ទាំង​នេះ​បាន ​មាន​ន័យ​ថា ​អ្នក​បាន​ត្រៀមខ្លួន​រួម​ភេ​ទ​រួច​រាល់​ហើយ​៕ ​
អត្ថបទ៖ដេវីដ