រថយន្ត​កែ​ច្នៃ​ដឹក​ឈើ​ធ្នង់ទម្ងន់​ជិត​៣តោន​បើក​កម្ទេច​ស្ពាន​អូ​ផ្លាក់​នៅ​ស្រុក​កែវ​សីមា

ខេត្ត​មណ្ឌល​គី​រី ៖ លោក​មេឃុំ​ស្រែ​ឈូក​ ស្រុក​កែវ​សីមា ​ខេត្តមណ្ឌលគិរី បាន​ប្រាប់​​ភ្នាក់ងារព័ត៌​មាន​ឲ្យ​ដឹង​​កាល​ពីវេលា​ម៉ោង​​​យប់​ ថ្ងៃ​ទី១៦ ​​វិ​ច្ឆិ​កា​ ២០១៥ ថា នៅ​ចំណុច​ភូមិ​-ឃុំ​របស់​លោក​​មានករណី​រថយន្ដបង្កុង​មួយ​គ្រឿង​ដឹកឈើ​(ពក)​ធ្នង់​មួយ​ដុំ​ទម្ងន់​ប្រមាណ​ជិត​បី​តោន​​បើក​ឆ្លងកាត់​ស្ពាន​អូ​ផ្លា​ក់ធ្វើ​ឲ្យ​បាក់​ស្ពាន​​​។​

ហេតុ​ការណ៍​នេះបាន​កើតឡើង​កាល​ពី​វេលា​ម៉ោង៥ និង​៣០​នាទី​ល្ងាច ​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ចំណុច​ក្រុមរ​ហ៊ូ​ត ​ភូមិ​ចក់​ចា​ ឃុំ​ស្រែ​ឈូក​ ស្រុក​កែវ​សីមា​ ខេត្ត​មណ្ឌល​គិរី​។

បើ​តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​ និង​តៃកុង​ជា​អ្នក​បើកបរ​រថយន្ដ​បង្កុង​(រថ​យន្ត​កែ​ច្នៃ)បាន​ប្រាប់​ឲ្យ​ដឹង​ថា រថយន្ដ​ខាងលើនេះ​ជា​របស់​ឈ្មោះដុក ដែល​មាន​ទីលំនៅ​ភូមិកា​បី ឃុំ​ពី​ធ្នូ ស្រុក​ស្នូល ខេត្តក្រចេះ ។​

ចំណែក​លោក មាឌ វុ​ទ្ធី ប្រធាន​គំរោង​តំបន់​អភិរក្ស​ជីវៈចម្រុះ​សីមា​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​ឲ្យ​មន្ត្រី​របស់លោក​ចុះ​ទៅ​ពិនិត្យ​មើល​នៅ​កន្លែង​កើតហេតុ​៕