​ខេត្ត​ធ្វើអនាម័យនៅ​​តាម​ដង​​វិ​ថី​នានាត្រៀម​រៀបចំ​​បុណ្យ​សមុទ្រ​នា​ពេល​ខាង​មុខ

ខេត្តកំពត ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ វិច្ឆិកា ​២០១៥ ​នេះ​ ថ្នាក់ដឹកនាំ​ខេត្ត​ មន្ត្រីរាជការ​គ្រប់​មន្ទីរ​ស្ថាប័ន​​នៅ​ក្នុង​ខេត្ត កង​កម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ និង​​សិស្សានុសិស្ស​​ព្រម​ទាំង​ប្រជា​ពលរដ្ឋ បាន​នាំ​គ្នា​​ធ្វើ​ពលកម្ម​​សម្អាត​អនាម័យនៅ​​តាម​ដង​​វិ​ថី​នានា ​ក្នុង​ក្រុង​កំពត ​តាម​សួនច្បារ​ និង​តំបន់ឆ្នេរព្រែក​កំពត ​ដើម្បី​កែ​​លម្អ​សោ​ភ​ណ័​ភាព​ក្រុង​ដែល​ត្រៀម​រៀបចំ​ធ្វើបុណ្យ​សមុទ្រ​ដែល​​នឹង​​ប្រព្រឹត្ត​ទៅ​​​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១១​ដល់​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០១៥ ​នា​ពេល​​ខាង​មុខ​នេះ ​។

សូម​បញ្ជា​ក់ថា ទឹកដី​ខេត្តកំពត​ ជា​តំបន់​ដែល​សម្បូណ៌​ទៅ​ដោយរ​មណី​យ​ដ្ឋា​ន​ធម្មជាតិ​ជា​ច្រើន​កន្លែង​ ភ្ញៀវ​ទេសចរ​​ជាតិ​ ​និង​អន្តរជាតិ​ តែង​តែ​ចូល​ចិត្ត​មក​លេង​កម្សាន្ត​​ដើម្បី​យក​ខ្យល់អាកាស​បរិ​សុ​ទ្ឋ​ពី​តំបន់​មាត់សមុទ្រ​ និង​តាម​តំបន់រ​មណី​ដ្ឋា​ន​នានា​ទូ​ទាំង​ខេត្ត​ផង​ដែរ​ ។

ចំពោះ​សេវាកម្ម​ខាង​ចំណីអាហារ ​មាន​គ្រឿង​សមុទ្រ ​ដូច​ជា ក្តាមសេះ ក្តាមថ្ម គ្រែង​ឈាម អយ​ស្ទ័​រ មឹក​បង្គា...​។​ល​។ ​និង​មាន​ម្ហូប​គ្រឿង​សមុទ្រ​ជា​ច្រើន​មុខ​ទៀត​ ដែល​មាន​តម្លៃ​ថោក​ល្មម​សមរម្យ​ មិន​ថា​ក្នុង​ផ្សារ ​ឬ​ក្នុង​ភោ​ជនី​យដ្ឋា​ន​ឡើយ​ គឺ​សុ​ទ្ទ​តែ​ត្រូវ​បាន​ទទួល​ការ​អប់រំ​បណ្តុះបណ្តាល​ពី​អាជ្ញាធរ ​និង​ស្ថា​ប័ន​ពាក់​ព័​ន្ឋនៅ​ក្នុង​ខេត្ត ​ក្នុង​ការ​កែសម្រួល​តម្លៃ​សេវាកម្ម​លក់ដូរ​ជូន​ភ្ញៀវ ​ដែល​ចូល​មក​លេង​​កម្សាន្ត​នៅ​​ខេត្ត​មួយ​នេះ​ ​​ក្នុង​​ឱកាស​ថ្ងៃ​បុណ្យ​សមុទ្រ​នា​ពេល​ខាង​មុខ​នេះ​ ៕ ​