សំណាងមួយ ក្នុងមួយពាន់គ្រោះថា្នក់! រួចផុតជីវិត ដោយសារបានទូរស័ព្ទដៃ រងអំបែងគ្រាប់បែកជំនួស ក្នុងអំពើភេរវកម្មនៅប៉ារីស

បារាំង៖ ពិតជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់មែន ដែលបុរសម្នាក់បានរួចជីវិត នៅថ្ងៃដែលមាន អំពើភេរវកម្ម នៅទីក្រុងប៉ារីស ដោយសារទូរស័ព្ទដៃរងអំបែងគ្រាប់បែកជំនួស។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Sylvestre ទើបតែបញ្ចប់ការនិយាយទូរស័ព្ទ ក៏មានការបំផ្ទុះគ្រាប់បែកអត្តឃាតឡើង ដែលស្ថិតនៅត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះ ពីកន្លែងដែលគាត់ឈរ។ អំបែងគ្រាប់ដែលបានផ្ទុះ វាបានហោះបុកត្រូវទូរស័ព្ទរបស់គាត់ ហើយបើសិនជាមិនបានទូរស័ព្ទរបស់គាត់ពាំងជំនួសទេនោះ ក្បាលរបស់គាត់ ប្រហែលជាត្រូវបែកខ្ទេចបាត់ទៅហើយ។

យ៉ាងណាមិញ លោក Sylvestre ក៏ទទួលរបួស នៅក្នុងការវាយប្រហារដោយគ្រាប់បែកអត្តឃាតផងដែរ។ គាត់ត្រូវបានគ្រាប់អំបែង បង្ករបួសត្រង់ជើង និងពោះ ផងដែរ តែសំណាងមិនបណ្តាលឲ្យបាត់បង់ជីវិតនោះទេ៕

សំណាងមួយ ក្នុងមួយពាន់គ្រោះថា្នក់! រួចផុតជីវិត ដោយសារបានទូរស័ព្ទដៃ រងអំបែងគ្រាប់បែកជំនួស ក្នុងអំពើភេរវកម្មនៅប៉ារីស
រូបភាពលោក Sylvestre

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត