ចង់បន្លំស្រាបៀរ ទៅជាទឹកក្រូច​ ៤៨ ០០០ កំប៉ុង ទីបំផុត ត្រូវប៉ូលីសអារ៉ាប់ ក្របួច-ក បាន (មានវីដេអូ)

អារ៉ាប៊ីសាអូឌីត៖ បុរសម្នាក់ត្រូវបានប៉ូលីសចាប់ខ្លួន នៅពេលដែលគាត់ ក្លែងបន្លំកំប៉ុងស្រាបៀរទៅជាភេសជ្ជ: Pepsi ហើយព្យាយាមយកវាចូលទៅ ក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសមួយហាមឃាត់ មិនឲ្យមានគ្រឿងស្រវឹងនៅក្នុងប្រទេសនេះឡើយ។

បុរសម្នាក់ខាងលើ ត្រួវគេចាប់បាននៅព្រំដែន Al Batha ខណៈពេលដែលគាត់ប្រុងនឹងនាំយកស្រាបៀរ Heineken តាមរយ:ការបន្លំភ្នែកសមត្ថកិច្ច ដោយបានបិទស្ទិកគ័របស់ Pepsi ជុំវិញកំប៉ុងស្រាបៀរ ចំនួន ៤៨ ០០០កំប៉ុង ដើម្បីយកចូលទៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតដោយខុសច្បាប់។

បើយោងតាមប្រធានព្រំដែន Al Batha លោក  Abdulrahman al-Mahna បានមានប្រសាសន៏ថា ឡានដឹកទំនិញមួយគ្រឿង ដឹកភេសជ្ជៈ Pepsi ត្រូវបានត្រួតពិនិត្យ ប៉ុន្តែតាមការពិតវាជាស្រាបៀរ Heineken ដែលកំប៉ុងរបស់វាត្រូវបានគេ បិទស្ទីកគ័រ បន្លំភ្នែកធ្វើជាភេសជ្ជ: Pepsi តែប៉ុណ្ណោះ។

ក្នុងនោះដែរ បើតាមសារព័ត៌មានក្នុងស្រុកមួយ បានឲ្យដឹងថា បុរសមិនត្រូវបានបង្ហាញអត្តសញ្ញាណ ដែលគេរកឃើញថានាំចូលស្រាបៀរខុសច្បាប់រូបនេះ ត្រូវចាប់ខ្លួន និងមិនទាន់ដឹងថា តុលាការនឹងដាក់ទោសរូបគាត់បែបណានៅឡើយទេ៕

ចង់បន្លំស្រាបៀរ ទៅជាទឹកក្រូច​ ៤៨ ០០០ កំប៉ុង ទីបំផុត ត្រូវប៉ូលីសអារ៉ាប់ ក្របួច-ក បាន (មានវីដេអូ)
ចង់បន្លំស្រាបៀរ ទៅជាទឹកក្រូច​ ៤៨ ០០០ កំប៉ុង ទីបំផុត ត្រូវប៉ូលីសអារ៉ាប់ ក្របួច-ក បាន (មានវីដេអូ)

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត