អៀរឡង់ ទៅជុំផ្តាច់ព្រ័ត្រ Euro 2016 ក្រោយទម្លាក់ បូស្ន៊ី ២-០ យប់មិញនេះ (Video Inside)

អៀរឡង់៖ ក្រុមបាល់ទាត់ជម្រើសជាតិអៀរឡង់ បានសម្រេច ឡើងទៅជុំផ្តាច់ព្រ័ត្រនៃពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 បន្ទាប់ពីបានទម្លាក់គូប្រជែងបូស្ន៊ី ២-០ យប់មិញទៀតក្នុងជើងទី២ជាកិច្ចបញ្ចប់ក្នុងវគ្គជម្រុះជុំទី២ ដើម្បី ឈ្នះកៅអីឡើងទៅលេងវគ្គ២៤ក្រុមនៅប្រទេសបារាំង ។

អៀរឡង់ បន្តធ្វើបានល្អទាំងពីរជើង គ្រាដែលជើងទី១នៅទឹកដីបូស្ន៊ី ក៏បានទប់ស្មើ ១-១ ផងដែរ មុនពេលបន្ថែម ២-០ យប់មិញនេះក្នុងជើងទី សរុបលទ្ធផលទាំងពីរជើងគឺ អៀរឡង់ ៣ ឡើងទៅវគ្គចែកពូល Euro 2016 ខណៈដែលបូស្ន៊ី ១ ហាលអាវត្រឹមវគ្គនេះតែម្តង ។

២គ្រាប់របស់ក្រុមសាធារណរដ្ឋអៀរឡង់ កើតឡើងនៅនាទីទី២៤ ពីការទាត់បាល់ប៉េណាល់ទីដោយកីឡាករទើបតែជា ពីរបួស Jonathan Walters និងគ្រាប់ទី២ដោយកីឡាករនេះដដែលនៅនាទី៧០ ក្រោយពីទទួលបានបាល់ពីមិត្តរួម ក្រុមឈរដាច់តែឯងនោះ ។

នៅរាត្រីយប់នេះដែរ នៅមាន២ប្រកួតទៀត គឺក្រុមម្ចាស់ផ្ទះដាណឺម៉ាក ស្វាគមន៍ក្រុមជម្រើសជាតិស៊ុយអែត គ្រាដែល ស្លូវីនី ប៉ះក្រុមភ្ញៀវអ៊ុយក្រែន នាម៉ោង ២៖៤៥នាទីរំលងអធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) ដើម្បីបញ្ចប់ជើងទី២កាត់ សេចក្តីដូចគ្ន ។ កាលពីជើងទី១ ស៊ុយអែត បានយកឈ្នះភ្ញៀវដាណឺម៉ាក ២-១ ខណៈដែលអ៊ុយក្រែនបានយកឈ្នះ ស្លូវីនី ២-០ ៕

អៀរឡង់ ទៅជុំផ្តាច់ព្រ័ត្រ Euro 2016 ក្រោយទម្លាក់ បូស្ន៊ី ២-០ យប់មិញនេះ (Video Inside)

សាធារណរដ្ឋអៀរឡង់ អបអរ ក្រោយឈ្នះកៅអីទៅលេង Euro 2016

អៀរឡង់ ទៅជុំផ្តាច់ព្រ័ត្រ Euro 2016 ក្រោយទម្លាក់ បូស្ន៊ី ២-០ យប់មិញនេះ (Video Inside)

អៀរឡង់ ទៅជុំផ្តាច់ព្រ័ត្រ Euro 2016 ក្រោយទម្លាក់ បូស្ន៊ី ២-០ យប់មិញនេះ (Video Inside)