នគរ​បាលខេត្តកំពង់ឆ្នាំងប្រជុំ​បូក​សរុប​ត្រួត​​​​​​​​​​​​​​​​​​​​​​​​ពិនិត្យការ​អនុវត្តន៍​គោលនយោបាយ​ភូមិ​-ឃុំ​មាន​សុ​វត្ថិភាព​​

ខេត្តកំពង់ឆ្នាំង​ ៖ បទ​ល្មើ​សគ្រឿងញៀនបាន​កើនឡើង​ខ្លាំង និង​លេចធ្លោ​ជាងគេ នៅ​ឆ្នាំ​២០១៥​នេះ​ ។ លោកជំទាវ  ជូ ប៊ុ​ន​អេ​ង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃបាន​លើក​ឡើង​បែប​នេះ​នៅ​ក្នុង​ពី​ធី​ប្រជុំ​បូក​សរុប​ត្រួត ពិនិត្យ​លទ្ធផល​ការងារ​អនុវត្ត​គោលនយោបាយ​ភូមិ-​ឃុំ​មាន​សុ​វត្ថិភាព​រយៈពេល​៩​ខែ ឆ្នាំ​២០១៥ របស់ខេត្តកំពង់ឆ្នាំង ដែល​បាន​ប្រព្រឹត្ត​ឡើង​នៅ​ក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង នា​រសៀល​ថ្ងៃ​ទី​១៦ ​វិច្ឆិកា ​២០១៥​។

លោក​ជំទាវ​បាន​បន្ត​ថា អ្នក​ប្រើប្រាស់​ថ្នាំ​ញៀន​ខ្លះ រហូត​ហ៊ាន​ធ្វើ​អ្វី​ៗ​គ្រប់​បែប​យ៉ាង ដោយ​មិនខ្លាច​ច្បាប់ទម្លាប់ រហូត​ខ្លះ​ហ៊ានសម្លាប់​ប្រពន្ធ​កូន​ខ្លួនឯង​ ព្រោះតែ​ញៀនរហូត​បាត់បង​ស្មារតី មិនដឹង​ខុសត្រូវ ហេតុនេះ​អាជ្ញាធរ និង​សមត្ថកិច្ច​មូលដ្ឋាន​ត្រូវធ្វើ​កិច្ច​ការងារ​រដ្ឋបាល​គ្រប់គ្រង​មនុស្ស​ស្នាក់​នៅ ចេញ ចូល ឱ្យ​បាន​ល្អទើប​អាច​ទប់ស្កាត់​ និង​បង្ក្រាប​ជនល្មើស​បាន ។​

នៅ​តាម​បណ្តា​មូលដ្ឋាន បើ​គ្រប់គ្រងអ្នក​ចេញចូល មក​ស្នាក់​នៅ​មិន​បាន​ល្អ​ទេ បទល្មើស​នៅ​មូលដ្ឋាន​នោះ នៅ​តែ​កើត​មាន និង​បន្ត​កើត​មានកាន់តែ​រី​ធំធាត់ ។​ លោក​ជំទាវ ក៏​បាន​ស្នើ​ឱ្យ​រដ្ឋអំណាច​មូលដ្ឋាន អាជ្ញាធរ​ដែនដី បំផុស​ឱ្យ​ប្រជា​ពលរដ្ឋ ចូលរួម​អនុវត្ត​គោលនយោបាយ ភូមិ-​ឃុំ​មាន​សុវត្ថិភាពឱ្យបាន​គ្រប់​ៗ​គ្នា ដោយ​កុំ​ចាញ់​ឃោសនាជន​អគតិដែល​តែង​បំផុស​ថា ការពារ​ភូមិ​-ឃុំ​ឱ្យ​មាន​សុវត្ថិភាព ជា​កាតព្វកិច្ចរបស់​សមត្ថកិច្ចនោះ​ គឺខុស​ហើយ សមត្ថកិច្ច​លោក​មាន​ការងារ​ច្រើន ដោយហេតុ​នេះ​ហើយប្រជាពលរដ្ឋ​ត្រូវ​ចូលរួម​អនុវត្ត​ភូមិ-ឃុំ​មាន​សុវត្ថិភាព បើ​យើង​មិន​ចូលរួម​ការពារ​ភូមិ-​ឃុំ​របស់​យើង ឱ្យ​ពី​ណា​គេ​ការពារ​​​យើង​៕

   ​