Simon Cowell ស្ដាយ​ក្រោយ​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​មិត្តភ័ក្ដិ​មាន​ផ្ទៃ​ពោះ


Simon Cowell ស្ដាយ​ក្រោយ​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​មិត្តភ័ក្ដិ​មាន​ផ្ទៃ​ពោះ

នេះ​ជា​លើក​ទី​មួយ ដែល​គណៈកម្មការ X Factor បើក​​ចិត្ត​និយាយ​​ពី​រឿង​អាស្រូវ​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​របស់​មិត្តភ័ក្ដិ​មាន​ផ្ទៃ​ពោះ។

 

ឆ្លើយ​តប​​ក្នុង​បទ​សម្ភាសន៍​​ជាមួយ​បណ្ដាញ​ព័ត៌មាន Daily Mail ផលិតករ​កម្មវិធី​ទូរទស្សន៍​ Simon Cowell បាន​និយាយ​ពី​រឿង​អាស្រូវ​របស់​ខ្លួន​កាល​ពី​២​ឆ្នាំ​មុន នៅ​ពេល​លោក​មាន​ទំនាក់​ទំនង​លួច​លាក់​ជាមួយ​ប្រពន្ធ​មិត្តភ័ក្ដិ​ធ្វើ​ឲ្យ​នាង​មាន​ផ្ទៃ​ពោះ។ ខុស​ពី​អាកប្បកិរិយា​ក្រអឺតក្រទម និង​ជឿជាក់​លើ​ខ្លួន​ឯង​ដែល​តែង​តែ​បង្ហាញ​ចំពោះ​មុខ​សារព័ត៌មាន​នោះ ផលិតករ​ចម្រៀង​រូប​នេះ​បាន​បង្ហាញ​ពី​ភាព​ស្ដាយ​ក្រោយ​​នៅ​ពេល​ក្បត់​មិត្តភ័ក្ដិ។

 

“ខ្ញុំ​មិន​បាន​មាន​មោទនភាព​ពី​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​នោះ​ទេ ខ្ញុំ​ពិត​ជា​អាម៉ាស់​ចំពោះ​រឿង​នេះ​ខ្លាំង​ណាស់”។ ផលិតករ​វ័យ ៥៦ ឆ្នាំ​ចែក​រំលែក។

 

Simon Cowell ស្ដាយ​ក្រោយ​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​មិត្តភ័ក្ដិ​មាន​ផ្ទៃ​ពោះ

Simon Cowell និងមិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​ខ្លួន Anderew Silverman

 

រឿង​ស្នេហា​រវាង Cowell និង​មិត្ត​ស្រី Lauren Silverman បាន​ចាប់​ផ្ដើម​ឡើង​ក្នុង​ឆ្នាំ ២០០៩។ នៅ​ពេល​នោះ Lauren បាន​រៀបការ​ជាមួយ​នឹង​មហាសេដ្ឋី​អចលនទ្រព្យ Andrew Silverman ដែល​ជា​មិត្តភ័ក្ដិ​ជិត​ស្និទ្ធ​របស់​គណៈកម្មការ X Factor។ ជីវិត​របស់ Simon ត្រូវ​ផ្លាស់​ប្ដូរ​ទាំង​ស្រុង​នៅ​ពេល Lauren ប្រាប់​ថា​នាង​កំពុង​មាន​ផ្ទៃ​ពោះ​នៅ​ខែ​សីហា ឆ្នាំ ២០១៣។

 

យ៉ាងណាមិញ Simon បាន​ឲ្យ​ដឹង​ថា​ សម្រាប់​អ្នក​ទាំង​ពីរ​ កូន​នៅ​ក្នុង​ផ្ទៃ​នោះ​គឺ​មិន​បាន​គ្រោង​ទុក​នោះ​ទេ។ លោក​ស្ទើរ​តែ​មិន​ជឿ​លើ​ត្រចៀក​ខ្លួន​ឯង​នៅ​ពេល​ជំនួយ​ការ​របស់​ខ្លួន​ទម្លាយ​ចូល​បន្ទប់​ប្រជុំ​ប្រាប់​ថា Lauren មាន​រឿង​បន្ទាន់​ត្រូវ​និយាយ។
“ក្មេង​នោះ​គឺ​ពិត​ជា​នៅ​ក្រៅ​ការ​គ្រោង​ទុក​របស់​ពួក​យើង​ពិត​មែន។ ប៉ុន្តែ​ខ្ញុំ​នៅ​ចាំ​ថា​បាន​ទៅ​ឆ្លុះ​អេកូ​ជាមួយ​នាង​នៅ​លើក​ដំបូង។ ខ្ញុំ​បាន​ហៅ​វា​ថា Tad ព្រោះ​ក្មេង​ប្រុស​នោះ​មើល​​ទៅ​ដូច​កូន​ក្អុក។ នៅ​ពេល​នោះ​ខ្ញុំ​មាន​អារម្មណ៍​ថា​ចង់​ការពារ​នាង​និង​កូន​ជាង​ពេល​ណាៗ​ទាំង​អស់។ ខ្ញុំ​ចង់​ឲ្យ​កូន​នោះ​កើត​ចេញ​មក​ ហើយ​អារម្មណ៍​​មួយ​នោះ​គឺ​មិន​ធ្លាប់​មាន​ពី​មុន​មក”។

 

បើ​ទោះ​ជា​មាន​អារម្មណ៍​ស្ដាយ​ក្រោយ​ចំពោះ​ទង្វើ​របស់​ខ្លួន​ទៅ​លើ​មិត្តភ័ក្ដិ​ក៏​ដោយ​ តែ Simon ពិត​ជា​សប្បាយ​ចិត្ត​នៅ​ពេល​បាន​ក្លាយ​ជា​ឪពុក​នៅ​អាយុ ៥៤ ឆ្នាំ។ មហាសេដ្ឋី​រូប​នេះ​បាន​ចែក​រំលែក​ថា៖ “ខ្ញុំ​ពិត​ជា​ស្រលាញ់​កូន​ប្រុស​ខ្លាំង​ណាស់ ខ្ញុំ​តែង​តែ​បង្រៀន​កូន​ពី​ការ​ចែក​រំលែក និង​​ឲ្យ​គេ​ចេះ​និយាយ​ពាក្យ ‘អរគុណ’ និង ‘សូមទោស​’”៕

 

Simon Cowell ស្ដាយ​ក្រោយ​ដែល​ធ្វើ​ឲ្យ​ប្រពន្ធ​មិត្តភ័ក្ដិ​មាន​ផ្ទៃ​ពោះ

 

ចុចអាន៖ម្ដាយ​របស់​គណៈកម្មការ​ Britian’s Got Talent ​លោក​​ Simon Cowell ​​ស្លាប់​​

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖dailymail