​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​២​នាក់ របួសធ្ងន់​ស្រាល​២៤​នាក់

​រាជធានី​ភ្នំពេញ​៖​តាម​របាយការណ៍​រប​ស់អគ្គ​ស្នងការដ្ឋាន​ន​គ​របាល​ជាតិ​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៣​លើក​បណ្តាល់​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​(​ស្រី​ម្នាក់​) អ្នករបួសធ្ងន់​១៦​នាក់​(​ស្រី​៦​នាក់​),​របួសស្រាល​៨​នាក់​(​ប្រុស​)​។​

​ប្រភព​ដដែល​បន្តថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៣​លើក​ខាងលើ បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​២២​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​, រថយន្ត​ធុន​តូច​៥​គ្រឿង​, យាន​ផ្សេងៗ​៤​គ្រឿង​, ថ្មើរជើង​ម្នាក់ ។ ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ ដែល​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍​នេះដែរ បណ្តាលឱ្យ​ល្មើស​ល្បឿន​៣​លើក​, មិន​ប្រកាន់​ស្តាំ​៣​លើក​, ស្រវឹង ២​លើក​, មិន​គោរព​សិទ្ធ ២​លើក​, បត់​គ្រោះថ្នាក់ ២​លើក​,​ប្រជែង​គ្រោះថ្នាក់​១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៧​នាក់​(​យប់​៩​នាក់​)៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​សម្លាប់​មនុស្ស​២​នាក់ របួសធ្ងន់​ស្រាល​២៤​នាក់