Messi ចូល​​ហ្វឹកហាត់​វិញ​ ត្រៀម​ប៉ះ Real Madrid ក្រោយ​របួស​ជិត​២​ខែ


Messi ចូល​​ហ្វឹកហាត់​វិញ​ ត្រៀម​ប៉ះ Real Madrid ក្រោយ​របួស​ជិត​២​ខែ

កីឡាករ Lionel Messi បាន​ត្រឡប់​មក​ហ្វឹកហាត់​វិញ​ជា​លើក​ដំបូង ក្រោយ​របួស​ជាង ៧សប្តាហ៍ ដើម្បី​​ត្រៀម​សម្រាប់​ការ​ប្រកួត​ El Clasico ទល់​នឹង Real Madrid នៅ​ថ្ងៃសៅរ៍​នេះ។

 

Messi ចូល​​ហ្វឹកហាត់​វិញ​ ត្រៀម​ប៉ះ Real Madrid ក្រោយ​របួស​ជិត​២​ខែ

 

ខ្សែ​ប្រយុទ្ធ​វ័យ២៨ឆ្នាំ​ បាន​រង​របួស​ជង្គង់​តាំង​ពី​ថ្ងៃ​ទី​២៦ ខែ​កញ្ញា​មក​ម្ល៉េះ ហើយ​​ការ​ត្រឡប់មក​កាន់​ហ្វឹកហាត់​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​អេស្ប៉ាញមួយ​ចំនួន​បាន​វិភាគ​ថា Messi អាច​នឹង​លេង​ជា​កីឡាករ​បម្រុង​ពេល Barca ធ្វើ​ដំណើរ​ទៅ​ទឹកដី​ Bernabeu។

 

បច្ចុប្បន្ន​ក្រុម Barcelona កំពុង​ស្ថិត​នៅ​កំពូល​តារាង La Liga ដោយ​មាន ៣ពិន្ទុ​លើ​ក្រុម​លេខ២ Real Madrid និង​៤ពិន្ទុ លើ​ក្រុម Atletico Madrid។ ដៃ​គូ​ប្រយុទ្ធ​ស្នូល​គឺ Neymar និង​ Luis Suarez គឺជាកម្លាំង​សំខាន់​ក្នុង​ពេល​អវត្តមាន Messi ដោយ​ពួកគេ​ទាំងពីរ​ស៊ុត​បញ្ចូល​ទី​បាន​២០​គ្រាប់​ហើយ នៅ La Liga ក្នុង១១ ប្រកួត​ចុង​ក្រោយ។

 

Messi ចូល​​ហ្វឹកហាត់​វិញ​ ត្រៀម​ប៉ះ Real Madrid ក្រោយ​របួស​ជិត​២​ខែ

 

ដោយ​ឡែក​នៅ​ក្រុម​ជម្រើសជាតិវិញ​ Lionel Messi ​បាន​ខកខាន​ក្នុង​ការ​ប្រកួត​ស្មើគ្នា ១-១ រវាង អាហ្សង់ទីន និង​ប្រេស៊ីល​កាល​ពី​ថ្ងៃសៅរ៍ ហើយ​រូបគេ​ក៏​នឹង​អវត្តមាន​ផង​ដែរ​នៅ​ការ​ប្រកួត​របស់អាហ្សង់ទីន ទល់នឹង កូឡុំប៊ី​នៅ​ថ្ងៃ​អង្គារ​នេះ៕

 

Messi ចូល​​ហ្វឹកហាត់​វិញ​ ត្រៀម​ប៉ះ Real Madrid ក្រោយ​របួស​ជិត​២​ខែ

 

ប្រែសម្រួល៖ រុន វីរ៉ុត
ប្រភព៖​ bbc