ក្រោយ​លេចឮ​អ្នកធំ មានទ្រព្យ​ចាំ​ទំនុកបម្រុង វណ្ណ វ​ល័​ក្ខ សម្ញែង​ភាព​ហ៊ឺហារ​

ក្រោយ​លេចឮ​អ្នកធំ មានទ្រព្យ​ចាំ​ទំនុកបម្រុង វណ្ណ វ​ល័​ក្ខ សម្ញែង​ភាព​ហ៊ឺហារ​

រាជធានី​ភ្នំពេញ :​ តារា​សម្តែង និង​បង្ហាញ​ម៉ូ​ដដែល​រីកដុះដាល​ធំធាត់​ក្នុង​ទឹកដី​នៃ​អាណាចក្រ​ដំរី​ជាន់ខ្លា ដែល​ចូលចិត្ត​ស្ទា​យ៍​លេងខ្លួន​បែប​សិច​ស៊ី​កញ្ញា វណ្ណ វ​ល័​ក្ខ ត្រូវបាន​មហាជន​មើលឃើញថា អាជីព​សិល្បៈ​របស់​នាង​កំពុង​តែមាន​ហាងឆេង ទីផ្សារ​ច្រើន​គ្រាន់បើ​ក្នុង​ការចេញ​តួ​សម្តែង និង​ដើរ​បង្ហាញ​ម៉ូដ​តាម​កម្ម​វី​ធី​តូចធំ​នានា​។ ថ្វីត្បិតតែ​ទើបតែ​ចូលប្រឡូក​ក្នុង​អាជីព​អ្នកសិល្បៈ និង​កំពុងតែ​ក្រសោប​ទាញយក​ឱកាស​ទីផ្សារ​ល្បីឈ្មោះ​នៅក្នុង​វិស័យ​សម្ដែង ភាពយន្ត​ក៏ពិតមែន តែ​នាង​បានធ្វើ​ឲ្យ​ទស្សនិកជន​ដាក់​ការចាប់អារម្មណ៍​ច្រើន​គួរសម លើ​រូប​យ៉ាង​សិច​ស៊ី និង​ទាក់ទាញ​។ ពិសេស​រាល់​សកម្មភាព​ក្នុង​វិស័យ​សិល្បៈ ព្រមទាំង​រឿងរ៉ាវ​ឯកជន​ផ្ទាល់ខ្លួន ខណៈ​តែងមាន​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បាន​ចាប់អារម្មណ៍​លើ រឿងរ៉ាវ​ផ្ទាល់ខ្លួន​ជីវិត​ស្នេហា​ក្រៅ​ឆាក​។​

 

​បន្ទាប់ពី​បង្ហាញ​ពី​ភាព​ហ៊ឺហា កញ្ញា វណ្ណ វ​ល័​ក្ខ បានធ្វើ​ឲ្យ​មតិ​មួយ​ទស្សនិកជន​គាំទ្រ​មួយចំនួន​បា​នប​លើកឡើងថា តារា​រូបនេះ​ទំនង​ទទួលបាន​ការឧបត្ថម្ភ​ជ្រោមជ្រែង​ពី​បុរស​គូស្នេហ៍​ជា អ្នកធំ​នៅក្រោយ​ខ្នង​ណា​ម្នាក់​ហើយ​មើល​ទៅនោះ​។ ចាប់តាំងពី​លេចដំណឹង​ស្នេហ៍​ជាមួយ​បុរស​មន្ត្រី​ធំ​ក្នុងស្រុក​នោះមក​កញ្ញា វណ្ណ វ​ល័​ក្ខ ឃើញថា ដូច​ជាមាន​យីអ៊ុន​ឡើង​ខ្ពស់​ដូច​ខ្សែ​ខ្លែង​តែម្ដង​។ មិនតែប៉ុណ្ណោះ មើល​ពី​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​តារា​ស្រី​ស្រស់​ម្នាក់នេះ​វិញ ក៏​កំពុង​តែមាន​សេចក្តីសុខ​ជាមួយនឹង​ភាព​ហ៊ឺហា ការលេង​ខ្លួន​ក្នុងការ​ប្រើប្រាស់​សម្ភារៈ​មានតម្លៃ​ថ្លៃៗ ដែល​អាច​ចាត់ទុកថា ជា​តារា​ស្រី​មានសំណាង​ផងដែរ​។​

 

​ស្ថិតក្នុង​ដំណាក់កាល​បែបនេះ​មាន​ប្រភព​មួយចំនួន​បានដាក់​ការសង្ស័យថា ទំនង​តារា​សម្តែង​ស្រី​មុខស្រស់​កញ្ញា វណ្ណ វ​ល័​ក្ខ អាច​កំពុងមាន​អ្នក​នៅ​ពី​ក្រោយខ្នង​ចំពោះ​ភាព​ហ៊ឺហា និង​មានបាន​ទាំងនេះ ព្រោះថា​ថ្មី​កន្លងមក​ធ្លាប់មាន​ដំណឹង​ថា មាន​អ្នក​មន្ត្រី​ធំ​ក្នុងស្រុក​ម្នាក់​ពេញចិត្ត​តាម​ស្រលាញ់​ចង់បាន​នាង យក​ធ្វើជា​គូ​អនាគត ព្រមទាំង​សន្យា​ផ្តល់​ការ​ទំនុកបម្រុង​គ្រប់បែបយ៉ាង​ដល់​នាង​ទៀតផង​។​

 

​ថ្មីៗ​នេះ​ត្រូវបាន​គេ​កត់សម្គាល់​មើលឃើញថា នាង​តែង​បង្ហាញ​សកម្មភាព​តាមរយៈ​ការថតរូប​បង្ហោះ​ជាច្រើន​ស្លឹក បន្តបន្ទាប់ ព្រមជាមួយ​ការលេង​ស្ទា​យ៍​ម៉ូដ​សំលៀកបំពាក់ និង​ការ​សម្ញែង​សម្ភារៈ​មានតម្លៃ​ថ្លៃ​បង្អួត​មិត្ត​ភ័ក្ដិ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​៕

ក្រោយ​លេចឮ​អ្នកធំ មានទ្រព្យ​ចាំ​ទំនុកបម្រុង វណ្ណ វ​ល័​ក្ខ សម្ញែង​ភាព​ហ៊ឺហារ​ ក្រោយ​លេចឮ​អ្នកធំ មានទ្រព្យ​ចាំ​ទំនុកបម្រុង វណ្ណ វ​ល័​ក្ខ សម្ញែង​ភាព​ហ៊ឺហារ​ ក្រោយ​លេចឮ​អ្នកធំ មានទ្រព្យ​ចាំ​ទំនុកបម្រុង វណ្ណ វ​ល័​ក្ខ សម្ញែង​ភាព​ហ៊ឺហារ​

ក្រោយ​លេចឮ​អ្នកធំ មានទ្រព្យ​ចាំ​ទំនុកបម្រុង វណ្ណ វ​ល័​ក្ខ សម្ញែង​ភាព​ហ៊ឺហារ​