លេងល្បែង ចាញ់លុយអស់ សម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ សម្លាប់ខ្លួន ចោលកូននិង ប្រពន្ធ២នាក់

បាត់ដំបង ៖ បុរសវ័យចំណាស់ ញៀនល្បែងម្នាក់ បានលេងចាញ់ លុយអស់១.៥០០ដុល្លារ ក៏សម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ សម្លាប់ខ្លួនចោល កូននិងប្រពន្ធទាំង២នាក់ កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងផ្ទះជនរងគ្រោះ ក្នុងភូមិតាគ្រក់ ឃុំតាគ្រក់ ស្រុករតនមណ្ឌល ភ្លាមៗនោះប្រពន្ធកូនបានដឹកយកសង្រ្គោះនៅមន្ទីរពេទ្យ រហូតដល់ម៉ោង៤និង១០នាទីរសៀលថ្ងៃដដែល ទើបស្លាប់នៅក្នុងមន្ទីរពេទ្យតែម្តង ។

តាមប្រភពព័ត៌ពី សមត្ថកិច្ចមូល ដ្ឋានបានឲ្យដឹងថា បន្ទាប់ពីបុរសរងគ្រោះ បានលេងល្បែងចាញ់អស់ហើយ ក៏បានសម្រេចចិត្តផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនតែម្តង ហើយ ត្រូវក្រុមគ្រួសារដឹកយកទៅ សង្គ្រោះនៅ មន្ទីរ ពេទ្យបង្អែកខេត្ត ខណៈដែលជនរងគ្រោះបានយកលុយដែលមេការសំណង់ប្រើឱ្យទៅទិញសម្ភារ បែរជា យកទៅលេងល្បែងអាប៉ោង៤យប់ ជាប់ៗគ្នាចាញ់អស់ប្រាក់ចំនួន១៥០០ដុល្លារ ក៏ដាច់ចិត្តផឹកថ្នាំពុល បាញ់ស្មៅប្រភេ ទទឹកខៀវធ្វើអត្តឃាត ។ បន្ទាប់ពីផឹកថ្នាំពុលរួច បានប្រពន្ធចុងឃើញក៏ប្រញាប់បញ្ជូនទៅស ង្គ្រោះនៅគ្លីនិកឯកជន១នៅជាប់ព្រំដែនខេត្តប៉ៃលិន បាត់ដំបង ដោយសភាពធ្ងន់ធ្ងរពេកក៏ ប្រញាប់ដឹកបន្ត ទៅមន្ទីរពេទ្យបង្អែកខេត្ត ដើម្បីលាងក្រពះជម្រះជាតិពុល តែជួយមិនបាន ដោយឥទ្ធិពលថ្នាំ ពុលបាន កាត់ផ្តាច់ក្រពះ ពោះវៀន ក្អួតចេញមកទាំងដុំៗ ក្រោយមកក៏ស្លាប់បាត់បង់ជីវិត តែម្តង ។

ប្រភពព័ត៌មានបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ រ៉ូន រឿន ភេទប្រុស អាយុ៥៦ឆ្នាំ ជាកម្មករសំណង់ មានប្រពន្ធពីរនាក់ ទី១ ប្រពន្ធដើម ឈ្មោះ កាយ រិច អាយុ៥៥ឆ្នាំ មានកូន៤នាក់ ស្រី១ ប្រុស៣ និងទី២ប្រពន្ធចុង ឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ មានកូនស្រីម្នាក់ ទាំងអស់គ្នារ ស់នៅភូមិខាងលើ ។

បើតាមសម្តីពីឈ្មោះ សាញ់ សាន អាយុ៣២ឆ្នាំ ជាប្រពន្ធចុង បាននិយាយថា មុនពេលកើតហេតុ ប្តីរបស់នាង បានយកលុយចំនួន១៥០០ដុល្លារ ដែលមេជាងសំណង់ ម្នាក់ប្រើឱ្យទៅទិញសម្ភារមួយចំនួន សម្រាប់ធ្វើផ្ទះឱ្យគេ ស្រាប់តែគាត់យកទៅលេងល្បែងអា ប៉ោង បណ្តាលឱ្យចាញ់អស់រលីង ហើយក៏ត្រឡប់មកផ្ទះវិញ ទាំងបាត ដៃទទេ រួចទាញយកថ្នាំពុលបាញ់ស្មៅនៅក្នុងផ្ទះទៅសម្ងំផឹក ទើបប្រើឱ្យនាងទិញមីឱ្យគាត់ហូប លុះមកដល់ ស្រាប់តែ ក្អួតចេញសុទ្ធតែទឹកខៀវ លុះសួរនាំទៅគាត់ប្រាប់ថា បានផឹកថ្នាំពុលបាញ់ស្មៅប្រភេទទឹកខៀវ ហើយក៏ប្រញាប់បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ក្បែរព្រំដែនខេត្តបាត់ដំបង ប៉ៃលិន លុះសភាព ធ្ងន់ធ្ងរ ក៏បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តបាត់ដំបង ។ តែទោះបីជាយ៉ាងណាក៏ដោយថ្នាំពុលនេះបានកាត់ផ្តាប់ ក្រពះ ពោះវៀន ដាច់សាច់ក្អួតចេញមកទាំងដុំៗ ហើយក៏ស្លាប់កាលពីវេលាម៉ោង៤និង១០នាទី រសៀលថ្ងៃដដែលនេះតែម្តង ។

បច្ចុប្បន្នសពជនរងគ្រោះ កំពុងធ្វើបុណ្យតាមប្រពៃណី ៕

លេងល្បែង ចាញ់លុយអស់ សម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ សម្លាប់ខ្លួន ចោលកូននិង ប្រពន្ធ២នាក់

លេងល្បែង ចាញ់លុយអស់ សម្រេចចិត្តផឹកថ្នាំបាញ់ស្មៅ សម្លាប់ខ្លួន ចោលកូននិង ប្រពន្ធ២នាក់