​ស្លាប់​២ របួសធ្ងន់​ស្រាល​២៤​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃ​១៦ វិច្ឆិកា​

ភ្នំពេញ: មនុស្ស​២​នាក់ បាន​ស្លាប់ (​ស្រី​ម្នាក់​) អ្នករបួសធ្ងន់ ១៦​នាក់ (​ស្រី​៦​នាក់​), របួសស្រាល ៨​នាក់ (​ប្រុស​) ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ១៣​លើក យប់ ៧​លើក នៅ​ថ្ងៃទី ១៦​ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ។ នេះ​បើ​យាង​តាម​របាយការណ៍ របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​។​

​បើ​យាង​តាម​របាយការណ៍ របស់​អគ្គស្នងការ​ន​គ​របាល​ជាតិ បាន​ឲ្យ​ដឹងថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ១៣ លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ២២ គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន ១៣ គ្រឿង​, រថយន្ត​ធុន​តូច ៥​គ្រឿង​, យាន​ផ្សេងៗ ៤​គ្រឿង​, ថ្មើរជើង ម្នាក់​។​

​មូល​ហេតុដែល​បណ្តាល ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន ល្មើស​ល្បឿន ៣​លើក​, មិន​ប្រកាន់​ស្តាំ ៣​លើក​, ស្រវឹង ២​លើក​, មិន​គោរព​សិទ្ធិ ២​លើក​, បត់​គ្រោះថ្នាក់ ២​លើក​, ប្រជែង​គ្រោះថ្នាក់ ១​លើក​, ក្នុងនោះ​អ្នក​មិន​ពាក់មួក ពេល​គ្រោះថ្នាក់​មាន ១៧​នាក់​(​យប់ ៩​នាក់​) ។​

​ក្នុងនោះ មាន​រថយន្ត​ដែល​ត្រូវបាន​ផាកពិន័យ សរុប​ចំនួន ៧៥៣​គ្រឿង (​រថយន្ត​ធំ ២២០​គ្រឿង​) ស្មើនឹង​៧៧០​ករណី​, ល្មើស​ក្រដាស​ស្នាម មាន ៤៥៥​គ្រឿង ស្មើនឹង ៤៥៥​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស ២៨៩​គ្រឿង ស្មើនឹង ៣១៥​ករណី ដោយឡែកម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១.១៩៣​គ្រឿង ៕V​/S

​ស្លាប់​២ របួសធ្ងន់​ស្រាល​២៤​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃ​១៦ វិច្ឆិកា​

​ស្លាប់​២ របួសធ្ងន់​ស្រាល​២៤​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃ​១៦ វិច្ឆិកា​