​កម្ពុជា​ពង្រឹង​សន្តិសុខ ក្រោយពេល​មាន អំពើ​ភេរវកម្ម​ពិភពលោក

ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ប្រធាន​សេនាធិការ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​ថ្លែងថា  ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ថា មានការ​ពង្រាយ​កងក​ម្លាំ​ង​មួយចំនួន រក្សា​សន្តិសុខ នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដាល​ខេត្ត គឺ​បាន​ធ្វើឡើង ក្រោយពេល​មាន​អំពើ​ភេរវកម្ម ពិភពលោក ជាពិសេស នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង និង កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​ជម្រុះ​បាល់ទាត់ ពិភពលោក ផងដែរ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​បន្តថា ដើម្បី​រក្សា​សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម សម្រាប់​ប្រជាពលរដ្ឋ​កម្ពុ​ជាទូទៅ ក៏ដូចជា ភ្ញៀវ ទេសចរ អ្នកវិនិយោគ និង​បណ្ដា​ស្ថានទូត សមត្ថកិច្ច បានដាក់​កម្លាំង តាម​គោលដៅ​មួយចំនួន ក្នុង​កិច្ច​រក្សា​សន្តិសុខ គឺ​បន្ទាប់ពី​មាន​អំពើ បំផ្ទុះ​គ្រាប់បែក នៅតាម​បណ្ដា​ប្រទេស នៅ​សហគមន៍​អឺរ៉ុប និង​ការទទួល​ភ្ញៀវ​បរទេស  ដែល​មក​ប្រកួត​បាល់ទាត់​ជម្រុះ នៅ​រាជធានី​ភ្នំពេញ ដោយ​ពុំមាន​គោលដៅ អ្វី​ផ្សេង​នោះទេ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន ប្រធាន​សេនាធិការ នៃ​អគ្គស្នងការដ្ឋាន នគរបាលជាតិ បាន​បញ្ជាក់ថា នាពេល​ថ្មីៗ មាន​ការដាក់​បំផ្ទុះ​គ្រាប់បែក នៅ​ទីក្រុង​ប៉ារីស ដែល​បណ្ដា​ស្លាប់​មនុស្ស ជាច្រើន​រយ​នាក់ ។ ហើយ​ពេលនេះ កម្ពុជា​កំពុង​ត្រៀម​ប្រកួត​បាល់ទាត់ ជាមួយ​ប្រទេស​ជប៉ុន ដែល​នឹង​ប្រព្រឹត្តិ ទៅ​នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ​ផងដែរ ៕V​/S