CUS សាខា​ខេត្តកំពង់ធំ រៀបចំ​សន្និសីទ ស្តីពី “​បទពិសោធន៍​ជោគជ័យ​- បញ្ហា​ប្រឈម ក្នុងការ​សិក្សា និង ការងារ​”

ភ្នំពេញ​: សាខា​សាកលវិទ្យាល័យ​ឯកទេស នៃ​កម្ពុជា​ខេត្តកំពង់ធំ បានរៀបចំ​សន្និសីទ ស្តីពី “​បទពិសោធន៍​ជោគជ័យ​- បញ្ហា​ប្រឈម ក្នុងការ​សិក្សា និង​ការងារ​” ក្រោម​អធិបតីភាព​លោក ស្តើង សុខុម សាកលវិទ្យាធិការ សាកលវិទ្យាល័យ ឯកទេស​នៃ​កម្ពុជា​។​
     ​
​នៅក្នុង​ឱកាស​នោះ លោក​សាកលវិទ្យាធិការ បាន​គូសបញ្ជាក់ នៅ​ចំពោះមុខ​សមាជិក​អង្គ​សន្និសីទ ជិត ៤០០​នាក់​ថា​៖ សមាហរណកម្ម​កម្ពុជា ទៅក្នុង​សហគមន៍ សេដ្ឋកិច្ច​អាស៊ាន ចុងឆ្នាំ ២០១៥ គឺ ជា​ឱកាស​មួយ​ថ្មី​ទៀត សម្រាប់​ពលរដ្ឋ និង​យុវជន​កម្ពុជា ឈាន​ពី​ឱកាស​មួយ ទៅរក​ឱកាស​ធំ​ជាង ។ ជាមួយ​ឱកាស​ដ៍​ធំធេង​នេះ បញ្ហា​ប្រឈម ក៍​អាច​នឹង​កើតមាន​ផងដែរ សម្រាប់​អ្នក​ដែល​មិនចេះ​ក្តាប់​យក​ឱកាស ឬ កែខៃ​បញ្ហា​ប្រឈម ឱ្យទៅជា​ឱកាស ។ អ្នក​សុទិដ្ឋិនិយម យល់ថា បញ្ហា ឬ​ឧបសគ្គ គឺជា​ឱកាស រីឯ​អ្នក​ទុទិដ្ឋិនិយម​វិញ យល់ឃើញថា ឱកាស​គឺជា​បញ្ហា​។ សន្និសីទ​នេះ មាន បំណង​ធ្វើឱ្យ​យុវជន  និស្សិត និង​អ្នកចូលរួម​ទាំងអស់ បាន​ត្រៀមខ្លួន ក្នុងការ​ក្តា​ប់យក​ឱកាស ឬ​កែច្នៃ​បញ្ហា​ប្រឈម ឱ្យ​ក្លាយជា​ឱកាស នាពេល​អនាគត​។​

​លោក​បណ្ឌិត សឿ យ៉ាន សាកលវិទ្យាធិការរង ក៏បាន​ធ្វើ​បទ​បង្ហាញ​ពី ”​គន្លឹះ​ក្នុងការ​ជ្រើសរើស ឯកទេស​សម្រាប់​សិក្សា នៅ​ឧ​ត្ត​មសិ​ក្សា​” ដោយ​ផ្តោតលើ​ចំណុច​សំខាន់​បី​គឺ​៖ ១-​ឧបនិស្ស័យ​វិជ្ជាជីវៈ (​ជា​និស្ស័យ​ពី​កំណើត​របស់​មុន​ស្ស មាន​អ្នកមាន​និស្ស័យ ជា​អ្នកជំនួញ អ្នកនយោបាយ អ្នក​ប្រយុទ្ធ​...)​។ ២-​តម្រូវការ​ទីផ្សារការងារ នាពេល​បច្ចុប្បន្ន​។ ៣-​លទ្ធភាព និង​ការតស៊ូ ដែល​យុវជន ត្រូវតែ​ដឹងថា ការសិក្សា​ទ្រឹស្តី រៀនសូត្រ​បទពិសោធន៍ និង អភិវឌ្ឍ​បុគ្គលិក​លក្ខណៈសម្បត្តិ គឺជា​ធនធាន​បញ្ញា​។ ហេតុនេះ យុវជន​ត្រូវតែ​សម្រេចចិត្តថា សិក្សា​ជំនាញ​អ្វី ដើម្បី​ឲ្យ​ចំ​គោលដៅ​។​
​    ​
​លោក​បណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការរង បាន​បកស្រាយ​អំពី ”​គន្លឹះ​ជោគជ័យ ក្នុង​ការសិក្សា​ស្រាវជ្រាវ​” ជោគជ័យ​ដោយសារ មានចំណេះ​ដែល​បានមក ពី​ការស្រាវជ្រាវ ការងារ​ស្រាវជ្រាវ ទាមទា​ពេលវេលា​ការតស៊ូ ការតាំង​ចិត្ត ដែល​អ្នក​អាច​ធ្វើបាន និង​នាំ​ឲ្យ​មាន​ជោគជ័យ​។ ជោគជ័យ​ក្នុងការ​ស្រាវជ្រាវ នាំ​ឲ្យ​បុគ្គល​ទទួលបាន​ការងារ​ល្អ ដូចជា​សាស្ត្រាចារ្យ ទីប្រឹក្សា​ជាដើម​។

​លោក​បណ្ឌិតសភា​ចា​រ្យ សោម សុ​មុនី ប្រធាន​វិទ្យាស្ថាន​មនុស្សសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម នៃ​រាជបណ្ឌិត្យសភាកម្ពុជា បានចង្អុលបង្ហាញ​ផងដែរ​ថា ”​បទពិសោធន៍ ស្តីពី​កត្តា​ជោគជ័យ ក្នុង​ជីវិត​” អ្វីៗ​ទាំងឡាយ ដែលមាន​នៅលើ​លោក​យើង​នេះ​ក្រៅពី​ធម្មជាតិ គឺ​សុទ្ធសឹងតែ​បង្កើតឡើង ដោយ​មនុស្ស ហេតុនេះហើយ​មនុស្ស គឺជា​អ្នកដឹកនាំ​មនុស្ស ជា​អ្នកដឹកនាំ​ឲ្យ បង្កើត​អ្វីៗ​ទាំងឡាយ ដែលមាន​នៅលើ​លោក​យើង​នេះ កើតជា​មនុស្ស​ហើយ ត្រូវ​ចេះ​រៀបចំ​វាសនា សម្រាប់​ខ្លួនឯង និង សម្រាប់​អ្នកជំនាន់ក្រោយ ការរៀបចំ​វាសនា ត្រូវ​ចាប់ផ្តើម​ពី​បំណងប្រាថ្នា រួច​រៀប​ផែនការ និង​ធ្វើ​សកម្មភាព តាម​ផែនការ​។ មនុស្ស​ដែល​គ្មាន​បំណងប្រាថ្នា គ្មាន​មហិច្ឆតា គឺ​ដូចជា​កំពុង​រស់នៅ ដោយ​គ្មាន​ជីវិត​។     ​

​នៅ​ចុងបញ្ចប់ លោក ស្តើង សុខុម ក្នុងនាម​ប្រធាន​ដឹកនាំ​នៃ អង្គ​សន្និសីទ បាន​បូកសរុប​ថា ការ​ក្តា​ប់យក​ឱកាស ការបង្កើត​ឱកាស ការ​បង្វែរ​បញ្ហា​ប្រឈម មកជា​ឱកាស គឺ​ផ្តើមចេញពី​ខ្លួនឯង និង អ្នកដទៃ ព្រោះ​មនុស្ស​ម្នាក់ៗ ជា​អ្នកទទួលខុសត្រូវ លើ​ជោគវាសនា​ខ្លួនឯង ហេតុនេះហើយ ទើប​សាកលវិទ្យាល័យ​ឯកទេស នៃ​កម្ពុជា ប្រកាន់យក​ចំពោះ ការធានា​គុណភាព​បណ្តុះបណ្តាល ដោយ​ត្រូវ​ចាប់ផ្តើម​ពី ការធានា​គុណភាព ចំពោះ ដំណាក់កាល​បី​នៃ​យន្តការ បណ្តុះបណ្តាល​គឺៈ ១.​គុណ​ភាណ​នៃ​ការបង្រៀន ការរៀន ការអនុវត្ត ការស្រាវជ្រាវ និង សេវាកម្ម​គ្រប់​ប្រភេទ​ប្រកប ដោយ​គុណភាព​ខ្ពស់​, ២. សមត្ថភាព​វិជ្ជា​ជិ​វៈ បណ្តុះបណ្តាល​ឲ្យ​មានចំនេះដឹង និង​ចំណេះធ្វើ​ពិតប្រាកដ​, ៣. បុគ្គលិកលក្ខណ សម្បត្តិ គឺ​ការបណ្តុះបណ្តាល​ឲ្យ​មាន​ចរិយា​សម្បត្តិ រូបសម្បត្តិ ភាព​សកម្ម​ក្នុង​ការងារ និង សិ​ស្បៈ​នៃ​ការរស់នៅ​៕V​/S

CUS សាខា​ខេត្តកំពង់ធំ រៀបចំ​សន្និសីទ ស្តីពី “​បទពិសោធន៍​ជោគជ័យ​- បញ្ហា​ប្រឈម ក្នុងការ​សិក្សា និង ការងារ​”

CUS សាខា​ខេត្តកំពង់ធំ រៀបចំ​សន្និសីទ ស្តីពី “​បទពិសោធន៍​ជោគជ័យ​- បញ្ហា​ប្រឈម ក្នុងការ​សិក្សា និង ការងារ​”

CUS សាខា​ខេត្តកំពង់ធំ រៀបចំ​សន្និសីទ ស្តីពី “​បទពិសោធន៍​ជោគជ័យ​- បញ្ហា​ប្រឈម ក្នុងការ​សិក្សា និង ការងារ​”

CUS សាខា​ខេត្តកំពង់ធំ រៀបចំ​សន្និសីទ ស្តីពី “​បទពិសោធន៍​ជោគជ័យ​- បញ្ហា​ប្រឈម ក្នុងការ​សិក្សា និង ការងារ​”