ហេតុអ្វីបាន​ជាមនុស្សស្រីត្រូវ​ការគេង​ច្រើន​ជាងបុរស?

បើយោង​តាមការសិក្សាថ្មី​មួយ ដែលត្រូវ​បាន​ធ្វើឡើង​នៅក្នុង​សាកលវិទ្យាល័យ Duke បាន​រកឃើញ​ថា ស្រ្តីត្រូវ​ការគេងច្រើនជាង​បុរស​បីរដង។ អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ Duke បាន​បង្ហាញថា បើ​ប្រៀបធៀប​ទៅនឹង​បុរស ស្រ្តីជួយ​ប្រទះ​ផលវិបាកច្រើន​ជាង​បុរស ដូចជា​បញ្ហាផ្លូវចិត្ត និងរាងកាយ​ពីការ​សម្រាក​មិន​បាន​គ្រប់គ្រាន់។
 
ហេតុអ្វីបាន​ជាមនុស្សស្រីត្រូវ​ការគេង​ច្រើន​ជាងបុរស?
ស្រ្តីភាគច្រើនតែងតែ​ប្រឈមមុខ​នឹងហានិភ័យខ្ពស់​នៃជំងឺបេះដូង ជំងឺបាក់ទឹកចិត្ត រួមទាំង​បញ្ហាផ្លូវចិត្ត។ ការសិក្សា​ដែលត្រូវបាន​ដឹកនាំដោយ​អ្នកព្យាបាល​ចិត្ត​វិទ្យា និង​លោក Michael Breu អ្នក​ជំនាញ​ផ្នែកគេង បាន​ប៉ាន់ប្រមាណថា ស្រ្តីត្រូវការគេងច្រើនដើម្បីសងទៅនឹងការមិនបានសម្រាកគ្រប់គ្រាន់។
បើយោង​តាមការពិសោធន៍​របស់​សាកលវិទ្យាល័យ Breu បាន​បង្ហាញ​ពីភាពខុសគ្នា​យ៉ាងខ្លាំង​រវាងបុរស និងស្រ្តី។ គាត់បាន​និយាយថា ពួកគេ​បាន​រកឃើញ ស្រ្តី​តែងតែ​មាន​កំហឹង​កាន់​តែច្រើន, ជំងឺបាក់ទឹកចិត្ត​ជាច្រើនទៀត ​និង​ការប្រទូសរ៉ាយកាន់​តែច្រើន​ពេល​ព្រឹកព្រលឹម។ ក្រុមអ្នក​វិទ្យាសាស្រ្តជឿថា មូលហេតុ​ចម្បង​ដែល​អាចគ្រប់គ្រង​បញ្ហា​ទាំងនេះ​បាន​គឺភាពរឹងមាំ​ផ្លូវចិត្ត។
ស្រ្តីដែល​ប្រើខួរក្បាល​របស់ពួកគេ​ច្រើន​ជាងបុរស ដែលនាំឲ្យ​គេមានការប្រើប្រាស់​នូវគំនិត​ប្រាជ្ញា​កាន់តែច្រើន។ ប្រសិនបើ​បុរស​បាន​ធ្វើរឿង​ដូចគ្នា និងត្រូវ​ការប្រើ​គំនិត​ប្រាជ្ញា​របស់ពួកគេ​កាន់តែ​ច្រើន ដូច្នេះហើយ​ពួកគេត្រូវ​ការគេង​កាន់តែច្រើន​ផងដែរ។ ឧទាហរណ៍៖ បុរសម្នាក់​ដែលបាន​ធ្វើការងារ​លំបាក និងស្មុគស្មាញ​ច្រើន​ដែល​ត្រូវឲ្យ​ពួកគេ​មាន​ការ​សម្រេចចិត្ត​ដ៏ស្មុគស្មាញ​កាន់តែច្រើន និងការគិតកាន់​តែច្រើន ហើយ​ពួកគេក៏ត្រូវ​ការគេងកាន់​តែច្រើន​ជាងបុរស​ដែលធ្វើការ​ធម្មតាដែរ។
វិទ្យាសាស្រ្ត​នៃការគេង
ក្រុមអ្នកស្រាវជ្រាវ​ដែល​មកពីសាកលវិទ្យាល័យ វេស្ទើន ផ្នែកវេជ្ជសាស្ត្រ បានធ្វើការព្សព្វ​ផ្សាយ​​ស្ដីពីការគេង​មិនគ្រប់គ្រាន់ ធ្វើឲ្យ​ស្បែកឆាប់ចាស់ បង្កើន​ហានិភ័យ​នៃជំងឺ​បេះដូង ឈាម​កក ជំងឺដាច់សរសៃ​ឈាមខួរក្បាល និង​បញ្ហាផ្លូវចិត្ត។ អ្នកត្រូវ​ចាំថា ជាមធ្យមមនុស្ស​ពេញវ័យ​ម្នាក់ត្រូវ​ការគេងពី ៧-៩ ម៉ោង​ជារៀង​រាល់ថ្ងៃ។ សូមព្យាយាម​អនុវត្តក្នុង​ការទទួល​ទានដំណេកឲ្យ​បាន​ត្រឹមត្រូវ​ជារៀង​រាល់ថ្ងៃ វាជារឿង​ដែលសំខាន់​បំផុតសម្រាប់​គួរតែធ្វើ​សម្រាប់​សុខភាព​របស់អ្នក៕
 
ដោយ៖ Brugn
ប្រភព៖ healthylifetricks

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ហេតុអ្វីបាន​ជាមនុស្សស្រីត្រូវ​ការគេង​ច្រើន​ជាងបុរស?