លោក សម​ រង្ស៊ី ៖ ជោគជ័យ​របស់ចលនា​ប្រជាធិបតេយ្យនៅភូមា ​បណ្តាលឲ្យមាន​ភាពតក់ស្លុត​និងស្លន់ស្លោ​ដល់អ្នកដឹកនំាផ្តាច់ការ

រាជធានីភ្នំពេញ ៖​ ប្រធានគណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានសរសេរនៅ​លើបណ្តាញទំនាក់ទំនងសង្គម (Facebook) ​បង្ហោះនៅប៉ុន្មាននាទីមុននេះ​ មានខ្លឹមសារ ទំាងស្រុងថា ​"ព្រឹត្តការណ៍​ចុងក្រោយបំផុតនៅប្រទេសកម្ពុជា ​-- ក្នុងនោះមានទាំងដីកា​បង្គាប់ឲ្យចាប់ខ្លួនចំពោះរូបខ្ញំុផងដែរ ​ក្នុងឋានៈខ្ញំុជា​ប្រធានគណបក្ស​ប្រឆាំង​​តែមួយគត់ ក្នុងរដ្ឋសភា -- ​បង្ហាញឲ្យឃើញថា​ ជោគជ័យ ​ដ៏ត្រចះត្រចង់ ​និងជាប្រវត្តិសាស្ត្ររបស់​ចលនាប្រជាធិបតេយ្យ​ប្រឆាំងអំណាចផ្តាច់ការ ​ក្នុងការបោះឆ្នោតថ្មីៗនេះ ​នៅប្រទេស ភូមា ​បណ្តាលឲ្យមានភាពតក់ស្លុត ​និងស្លន់ស្លោ ​ ដល់អ្នកដឹកនាំផ្តាច់ការទាំងប៉ុន្មាន ​ដែលនៅសេសសល់ ​ក្នុងតំបន់ទ្វីបអាសីុយើង ​។ តែចរន្តនយោបាយ​​នាំមក​នូវសេរីភាព ដែលគ្មាននរណា​អាចទប់ស្កាត់បាន ​ហើយដែលកំពុងតែរីករាលដាល​ទូទាំងពិភពលោក​ ធ្វើឲ្យរបបផ្តាច់ការដួលរលំម្តងមួយៗ ​ចរន្តនេះក៏នឹងឈាន​មកដល់​ប្រទេសកម្ពុជាដែរ ក្នុងពេលឆាប់ៗខាងមុខនេះៗ "។