Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ

Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ

ក្រុមហ៊ុន ស្តារ អូតូ (ខេម​បូឌា) លីមីតធីត បាន​ដាក់​បង្ហាញ​រថយន្ត Mercedes-Benz ស៊េរី​ទំនើប​ដល់​ទៅ ៦គ្រឿង​នៅ​សាល​កោះ​ពេជ្រ ​កាល​ពី​ពេល​កន្លង​ទៅ ហើយ​ថែម​ទាំង​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​ដោយ​សារ​រូបរាង​រូបរាង​ និង​បច្ចេកវិទ្យា​ទំនើប​ដែល​បំពាក់​នៅ​លើ​រថយន្ត។

 

Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ

 

Mercedes-Benz ទាំង ៦គ្រឿង​នោះ​មាន​ដូចជា​ម៉ាក CLA 45 AMG 4MATIC, GLA 45 AMG 4MATIC, GLA 250 4MATIC (ពណ៌ខៀវ), CLA 250 4MATIC, CLA 250 Sport 4MATIC និង GLA 250 4MATIC (ពណ៌ស)។ រថយន្ត​ទាំង​នេះ បំពាក់​ដោយ​ចង្កៀង​មុខ​ប្រភេទ​ជា​អំពូល Xenon កង់​ប្រភេទ​កាំ​ភ្លោះ​ប្រាំ​កាំ ជើង​ទម្រ​លើ​ដំបូល​ផលិត​ពី​អាលុយមីញ៉ូម និង​បំពង់​ស៊ីម៉ាំង​ឌុប រីឯ​ផ្នែក​ខាង​ក្នុង​បំពាក់​ទៅ​ដោយ​កៅអី​ប្រភេទ Sport យ៉ាង​ស្រស់​ស្អាត។

 

លោក ជែមស៍ ហ្សឹម​ឃី អគ្គនាយក​ក្រុមហ៊ុន ស្តារ អូតូ (ខេម​បូឌា) ​បាន​ឱ្យ​ដឹង​ថា​ កម្លាំង​ម៉ាស៊ីន​រថយន្ត​ Mercedes-Benz ទាំង​៦​នេះ ស្ទុះ​ខ្លាំង ស៊ីសាំង​តិច ដែល​ផលិត​ឡើង​សម្រាប់​តម្រូវ​អតិថិជន​ទាំង​យុវវ័យ​និង​វ័យ​កណ្ដាល ឬ​វ័យ​អាយុ​ពី ៣៨ឆ្នាំ​ចុះ​ក្រោម។

 

ខាង​ក្រោម​ជា​តម្លៃ​និង​លក្ខណៈ​បច្ចេកទេស​ខ្លះៗ​របស់ Mercedes-Benz ទាំង ៦៖

 

-CLA 45 AMG 4MATIC

 

Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ

 

ប្រភេទ​ម៉ាស៊ីន៖ ស៊ីឡាំង៤ ទំហំ 2.0លីត្រ
កម្លាំង​ម៉ាស៊ីន៖ ៣៦០សេះ
តម្លៃ៖ ១៥០ ០០០ដុល្លារ

 

-GLA 45 AMG 4MATIC

 

Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ

 

ប្រភេទ​ម៉ាស៊ីន៖ ស៊ីឡាំង៤ ទំហំ 2.0លីត្រ
កម្លាំង​ម៉ាស៊ីន៖ ៣៦០សេះ
តម្លៃ៖ ១៥៩ ០០០ដុល្លារ

 

-GLA 250 4MATIC (ខៀវ)៖

 

Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ

 

ប្រភេទ​ម៉ាស៊ីន៖ ស៊ីឡាំង៤ ទំហំ 2.0លីត្រ
កម្លាំង​ម៉ាស៊ីន៖ ២១១សេះ
តម្លៃ៖ ១១៤ ០០០ដុល្លារ

 

-CLA 250 4MATIC

 

Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ

 

ប្រភេទ​ម៉ាស៊ីន៖ ស៊ីឡាំង៤ ទំហំ 2.0លីត្រ
កម្លាំង​ម៉ាស៊ីន៖ ២១១សេះ
តម្លៃ៖ ១០៩ ០០០ដុល្លារ

 

-CLA 250 Sport 4MATIC

 

Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ

 

ប្រភេទ​ម៉ាស៊ីន៖ ស៊ីឡាំង៤ ទំហំ 2.0លីត្រ
កម្លាំង​ម៉ាស៊ីន៖ ២១១សេះ
តម្លៃ៖ ១០៨ ០០០ដុល្លារ

 

-GLA 250 4MATIC (ស)

 

Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ

 

ប្រភេទ​ម៉ាស៊ីន៖ ស៊ីឡាំង៤ ទំហំ 2.0លីត្រ
កម្លាំង​ម៉ាស៊ីន៖ ២១១សេះ
តម្លៃ៖ ១០២ ០០០ដុល្លារ

 

អាន៖ Mazda MX-5 របស់​ក្រុមហ៊ុន​ HGB Auto ធ្លាប់​បាន​ជាប់​កំណត់ត្រា​ពិភពលោក ពីរ​ផ្សេង​គ្នា

 

Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ

 

អត្ថបទ៖ ប៉ែត ផាន់និត

នាំមកជូនដោយ

Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ