ក្រុមឧទ្ទាម ISIS បង្ហាញវីដេអូថ្មី គំរាមកម្ទេច ទីក្រុង វ៉ាស៊ីនតោន

ពិភពលោក៖ យោងតាមព័ត៌មាន Reuters ចេញផ្សាយមុននេះ បន្ដិចបានឲ្យដឹងថា ក្រុម ISIS បានប្រកាស តាមរយៈ វីដេអូថ្មីមួយនៅលើអនឡាញ ដោយបានគំរាមកម្ទេច ទីក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក និងបណ្ដា ប្រទេសមួយចំនួនទៀត។

នៅក្នុងវីដេអូថ្មីរបស់ក្រុម ISIS បានលើកឡើងថា ក្រុមបណ្ដាប្រទេសដែលចូលរួម វាយប្រហារពួកគេ (ស៊ីរី) នឹងមានជោគវាសនា ដូចប្រទេសបារាំងផង។

សូមជំរាបថា ក្រោយពីហេតុការណ៍ វាយប្រហារយ៉ាងធ្ងន់ធ្ងរនៅទីក្រុងប៉ារីស ពីសំណាក់ក្រុម ISIS ឈានដល់ មានអ្នកស្លាប់រហូតដល់ ១៣២នាក់ បារាំងបានបើកប្រតិបត្តិការជញ្ជូនយន្តហោះ ចម្បាំងជាច្រើនគ្រឿងទៅ វាយកម្ទេច ក្រុម ISIS នៅប្រទេសស៊ីរី ដើម្បីជាការសងសឹក៕