មេផ្តួចផ្តើមគំនិត ក្នុងហេតុការណ៍ វាយប្រហារនៅប៉ារីស ត្រូវបានប៉ូលិស កំណត់អត្តសញ្ញាណ

ប៉ារីស ៖ អាជ្ញាធរបារាំង អាចកំណត់មុខសញ្ញា បុរសពីរនាក់ ដែលពួកគេជឿជាក់ថា ជាមេផ្តួចផ្តើម គំនិត ក្នុងការបង្កើតគម្រោង និងចេញបញ្ជាវាយប្រហារនៅប៉ារីស ដែលបណ្តាលឲ្យមនុស្ស១៣២នាក់ស្លាប់ នេះបើយោងតាមសេចក្តីរាយការណ៍ របស់ភ្នាក់ងារសារព័ត៌មាន NPR ចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

តាមរយៈការដកស្រង់នូវប្រភពដែលស្និទ្ធិទៅនឹង ក្រុមស៊ើបអង្កេតក្នុងទីក្រុងប៉ារីស អាជ្ញាធរបារាំងជឿជាក់ថា លោក Salim Benghalem ដែលមានសញ្ជាតិជាជនជាតិបារាំង ជាអ្នកផ្តួចផ្តើមគំនិត ដោយឡែកលោក Abdelhamid Abaaoud ជាអ្នកចេញបញ្ជាទៅលើក្រុមភេវរករ។ ប្រភពដដែលបានឲ្យដឹងថា បុរសទាំងពីរស្ថិតនៅក្នុងប្រទេស ស៊ីរី៕

មេផ្តួចផ្តើមគំនិត ក្នុងហេតុការណ៍ វាយប្រហារនៅប៉ារីស ត្រូវបានប៉ូលិស កំណត់អត្តសញ្ញាណ