ស៊ី​ធី​អិន និង KBS សហការ​ថត​រឿង «​នំប៉័ង​សុបិន​ស្នេហ៍​»

Sanofi

​ទូរទស្សន៍ CTN ជា​ទូរទស្សន៍ ដែល​ឈានមុខ​គេ​ក្នុងចំណោម​ស្ថានីយទូរទស្សន៍​ទាំងឡាយ​នៅក្នុង​ប្រទេស​កម្ពុជា​ដោយបាន​ចុះហត្ថលេខា​លើ​ភាពជា​ដៃគូ​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ​ឈានមុខ​គេ​របស់​ប្រទេស​កូរ៉េ គឺ Korean Broadcasting Service (KBS) ។ ការសហការ​ជា​ដៃគូ​រវាង CTN និង KBS នេះ​គឺ​ដើម្បី​ផលិត​ខ្សែភាពយន្ត​ចុងក្រោយ និង ធំជាងគេ ដែល​ធ្វើ​ឲ្យ​មានការ​ទទួលស្គាល់​នៅ​ជុំវិញ​ពិភពលោក​នូវ​ខ្សែភាពយន្ត​រឿង «​នំ​បុ័ង​សុបិន​ស្នេហ៍​» ។ រឿងនេះ​ដែរ​មានការ​ចូលរួម​សម្តែង​ពី​តារា​វ័យក្មេង​ជាច្រើន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា ។​

​លោក Bernard Anthony នាយក​គ្រប់គ្រង​ទូទៅ​របស់់​ស្ថានីយទូរទស្សន៍ CTN បាន​និយាយថា យើង​នៅតែ​បន្ត​ស្វែងរក​កម្មវិធី​កម្សាន្ត ដ៏​មាន​គុណភាព​ខ្ពស់​ជាងគេ​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា ។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺ​ដើម្បី គាំទ្រ និង កែលម្អ​ស្តង់ដារ​រឿង​ភាគ​ខ្មែរ​គឺជា​គោលដៅ​ដ៏​ធំ​បំផុត​របស់​យើង ។ លោក Anthony បាន​បន្ថែម​ដែរ​ថា ការបង្កើន​ទំនាក់ទំនង​ជាមួយ​បណ្តាញ​ទូរទស្សន៍​ផ្សេងទៀត​នៅ​ទូទាំង​ពិភពលោក​នឹង​ជួយ​បង្កើន​ការច្នៃប្រឌិត​របស់ខ្លួន តាម​ការយល់ឃើញ​ពី​ភាព​ប៉ិនប្រសប់ និង ធនធាន​ដៃគូ​របស់​យើង ។

យើង​នៅតែ​បន្ត​ខិតខំ​ដើម្បី​កែលម្អ​ជីវិត​រស់នៅ​របស់​ទស្ស​និក​ជន ដែល​ផ្តល់ជូន​លោកអ្នក ដោយ​ទូរទស្សន៍​លំដាប់​កំពូល​ដែលមាន​ទាំង​ការកម្សាន្ត និង ការអប់រំ ។ ភាពយន្ត​រឿង «​នំ​បុ័ង​សុបិន​ស្នេហ៍​» ត្រូវបាន​ចេញផ្សាយ​ដំបូង​ក្នុង​ខែ មិថុនា ឆ្នាំ ២០១០ មាន​ចំនួន ៣០ វគ្គ និង ជា​ខ្សែភាពយន្ត​មួយ​ដែលមាន​អ្នកទស្សនា​ច្រើន​បំផុត​នៅ​ប្រទេស​កូរ៉េខាងត្បូង និង ទទួលបាន​ចំណាត់ថ្នាក់​លេខ មួយ​នៃ​ចំនួន​អ្នកទស្សនា​ដែលមាន​អត្រា ៥០.៨ ភាគរយ​ក្នុងកំលុងពេល​នៃ​ការចាក់ផ្សាយ ។

ក្រោយមក​ខ្សែភាពយន្ត​មួយ​នេះ មាន​កិ​តិ្ត​យស​ទទួលបាន​រង្វាន់​ពី​ប្រធានាធិបតី​របស់ខ្លួន​ក្នុងការ​រួមចំណែក​ផ្សព្វផ្សាយ​ពី​វប្បធម៌​នៃ​ការកម្សាន្ត​របស់​ប្រទេស​កូរ៉េ​ទៅ​ក្រៅប្រទេស ។ រឿង «​នំ​បុ័ង​សុបិន​ស្នេហ៍​» ត្រូវបាន​ទទួលស្គាល់​ផងដែរ ពី​ស្តេច​ធ្វើ​នំ និង ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ​នៅលើ​ឆាក​អន្តរជាតិ និង ត្រូវបាន​ចាក់ផ្សាយ​នៅក្នុង​ប្រទេស​ជាច្រើន មានដូចជា ចិន ជប៉ុន ហុងកុង តៃវ៉ាន់ ហ្វ៊ី​លី​ពី​ន ថៃ និង កម្ពុជា ។

រឿង «​នំ​បុ័ង​សុបិន​ស្នេហ៍​» បាន​មកដល់​ប្រទេស​កម្ពុជា និង បាន​ចាក់ផ្សាយ​ទាំងស្រុង ដោយ​ស្ថានីយទូរទស្សន៍ CTN កាលពី​ខែសីហា ឆ្នាំ ២០១១ កន្លងទៅ ដែល​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អ្នកទស្សនា​ត្រូវបាន​ចាក់ផ្សាយ​ជា​បន្តបន្ទាប់ នៅ​ប្រទេស​ហ្វ៊ី​លី​ពី​ន​នៅ​ឆ្នាំ ២០១៥ នេះ បន្ទាប់មក​នៅ​ប្រទេស​ទួរគី ។ លំនាំ​នៅក្នុង​ខ្សែភាពយន្ត «​នំ​បុ័ង​សុបិន​ស្នេហ៍​» នេះ​យកតាម​ទម្រង់​ដើម​របស់ រឿង​កូរ៉េ ដោយមាន​ការចូលរួម​សម្តែង​ពី​តារា​ល្បីៗ​ក្មេង​ចាស់​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ។​

​រឿងនេះ​ដែរ​គឺ​និយាយ​អំពី​អ្នក​ដុត​នំ​វ័យក្មេង​ម្នាក់ និង អំពី​ការប្តេជ្ញាចិត្ត និង ភាពលំបាក​ជាច្រើន​ដើម្បី​ឆ្ពោះទៅរក​គោលដៅ​របស់គាត់​ដើម្បី​ទទួលបាន​ជ័យ ជម្នះ​ព្រមទាំង​ក្លាយជា​អ្នក​ដុត​នំ​ល្អ​បំផុត​នៅក្នុង​ប្រទេស​នេះ​។​ ​លោក វិ​វ​ឌ្ឍ ប្រធាន​ផ្នែក​ភាពយន្ត និង ជា​ផលិតករ​ក្នុងការ​នាំចូល​ខ្សែភាពយន្ត​នេះ​បាន​និយាយថា តួអង្គ​របស់​យើង​នឹង​សម្តែង​ទៅតាម​អត្ថបទ​និពន្ធ​នៃ​សាច់ រឿង និង ដាក់​អារម្មណ៍​ទៅតាម​ដំណើរ​រឿងនេះ ។ «​ខ្ញុំ​រំភើប​ខ្លាំងណាស់​ជាមួយនឹង​ឱកាស​នេះ ហើយ​មិនអាច​រង់ចាំ​ការចាប់ផ្តើម​ថត និង ផលិត​នោះទេ ខ្ញុំ​ជឿ ជាក់​ថា ទស្សនិកជន​ក្នុងស្រុក​របស់​យើង​នឹង​ពេញចិត្ត​ចំពោះ​ខ្សែភាពយន្ត​នេះ​» ។

លោក​បាន​បន្ថែម​ដែរ​ថា «​ពួកគេ​បាន​បែងចែក​តួ​នៅក្នុង​ការសម្តែង​របស់​គេ​រួចរាល់ ហើយ​តារា​សម្ដែង​របស់​យើង​នឹងត្រូវ​បានជ្រើសរើស​ដោយ​ប្រុងប្រយ័ត្ន​ដើម្បី​ធានា ថា​តួអង្គ​របស់​យើង​សម្តែង​ចេញមក​គួរ​ឲ្យ​ចង់​ទស្សនា និង មាន​ប្រសិទ្ធភាព និង ផ្តល់ជូន​លោកអ្នក​នូវ​ដំណើររឿង​គួរឱ្យ​ទាក់ទាញ​អារម្មណ៍​បំផុត​»​។ ខ្សែភាពយន្ត «​នំ​បុ័ង​សុបិន​ស្នេហ៍​» នឹងត្រូវ​ចាក់ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ CTN នៅក្នុង​ខែមិថុនា ឆ្នាំ ២០១៦ ៕​ ​ម៉ា រី​សា​ ​


  

​ ​ ​ ​ ​ ​ ​

Related