ជេ​មី អេ​ឡិច​សាន់​ឌើ ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ទឹក​ថ្នាំ​ចាក់​សាក់​ក្លែងក្លាយ​ក្នុង​រឿង «Bindspot»

Sanofi

​តារា​សម្តែង​ស្រី​ប្រចាំ​ទូរទស្សន៍ NBC នាង ជេ​មី អេ​ឡិច​សាន់​ឌើ (Jaimie Alexander) បាន​ធ្លាក់ខ្លួន​ឈឺ​បន្ទាប់ពី​បានបញ្ចប់​នូវ​ការថត ​រឿង​បែប​ស៊ើបអង្កេត និង​វាយប្រហា​មួយ​ដែល​ចូលរួម​សម្តែង​ដោយ​តួ​ប្រុស​សញ្ជាតិ​អូស្ត្រាលី លោក Sullivan Stapleton ដែល​រឿង​នោះ​មាន​ចំណងជើង​ថា «Bindspot» ។ ហេតុដែល​នាំ​ឲ្យ​តារា​ស្រី​វ័យ ៣៧ ​ឆ្នាំ​រូបនេះ​មាន​ជំងឺ​គឺ​បណ្តាលមកពី​ពុល​ទឹក​ថ្នាំ​សាក់​ក្លែងក្លាយ​ដែល​ចាក់​នៅលើ​រាងកាយ​របស់​នាង​តាំងពី​ក្បាល​រហូតដល់​ចុងជើង ព្រោះ​នៅក្នុង​ភាពយន្ត​វាយតប់​គ្នា​នេះ គឺ​តម្រូវ​ឲ្យ​នាង​មាន​រាងកាយ​ពាសពេញ​ទៅដោយ​រូ​ច​សាក់​ស្មុគស្មាញ​យ៉ាងច្រើន​ស្អេកស្កះ ហើយ​រូបសាក់​ទាំងនោះ​គឺ​បង្កប់​ទៅដោយ​អាថ៌កំបាំង​ជាច្រើន​ដែល​មិន​នឹកស្មាន​ដល់ ។​

នាង ជេ​មី អេ​ឡិច​សាន់​ឌើ បាន​រៀបរាប់​ប្រាប់​ទៅ​កាសែត News York Time កាលពីពេល​ថ្មីៗ​នេះ​ថា នាង​បាន​ចំណាយពេល ៧​ម៉ោង​ជា​រៀងរាល់ថ្ងៃ​ក្នុង​ការថត​រឿង «Bindspot» នេះ ហើយ​មុននឹង​ចាប់ផ្តើម​ថត គឺ​នាង​ត្រូវ​ចំណាយពេល​ច្រើន​គួរសម​ដើម្បី​បាញ់​បញ្ចូល​ទឹក​ថ្នាំ​សាក់​ក្លែងក្លាយ​ទៅលើ​ស្បែក​របស់​នាង​រហូត​ទាល់តែ​ហើយ​រួចរាល់ ។ នាង​បាន​រៀបរាប់​ឲ្យ​ដឹង​ទៀតថា ជំ​ហ៊ាន​ដំបូង​នៃ​ការចាប់ផ្តើម​ចាក់​សាក់រ​បស់​នាង គឺ​ចាប់ពី​ដៃរ​ទៅ​ដល់ក ដោយ​ចំណាយពេល មួយ​ម៉ោង​កន្លះ ហើយ​ផ្តើម​ពី​ក​មកដល់​ខ្លួន​គឺ​ប្រើពេល​អស់​បួន​ម៉ោង ។ នាង​បាន​បន្ថែមទៀតថា បើ​សរុបទៅ​សាក់​នៅលើ​ខ្លួន​របស់​នាង គឺ​ត្រូវ​ចំណាយពេល​ប្រាំពីរ​ម៉ោង​ម​ន្លះ ទើប​ហើយ​រួចរាល់​ជា​ស្ថាពរ ។

​នៅក្នុង​កិច្ច​សម្ភាស​នោះដែរ ជេ​មី បាន​បន្ថែមទៀតថា បន្ទាប់ពី​ចាក់​សាក់​រួចរាល់​ហើយ​នោះ នាង​ពិតជា​មិនអាច​អង្គុយ​ចុះ​បានទេ ព្រោះ​នៅពេលដែល​នាង​ព្យាយាម​អង្គុយ​ម្តងៗ​ នាង​មាន​អារម្មណ៍​ថា​ហាក់ដូច​ជាមាន​អ្វី​មក​ចាប់​ហែក​ទាញ​ស្បែក​របស់​នាង​អញ្ចឹង​ដោយ​យល់ថា ខ្លួន​មិនមែនជា​ខ្លួន​មនុស្ស​ទេ គឺ​ប្រៀបដូចជា​រូប​មនុស្ស​ដែល​គេ​ផ្តុំ​ឡើង​ពី​កំណាត់ឈើ ឬ​ក្រដាស​យ៉ាងដូច​ច្នោះ​ដែរ ។ ក្រោយមក​បន្ទាប់ពី​ថត​រឿង «Bindspot» នេះ​ចប់​នាង​ក៏​ចាប់ផ្តើម​ធ្លាក់ខ្លួន​ឈឺ ហើយ​បន្ទាប់ពី​បាន​ពិ​និ​ត្រ​មើល​ពី​អាការ​ជំងឺ​របស់​នាង​រួចហើយ គ្រូពេទ្យ​បាន​ឲ្យ​ដឹងថា ទឹក​ថ្នាំ​សាក់​ក្លែងក្លាយ​ដែល​ចាក់​នៅលើ​រាងកាយ​របស់​នាង​មាន​សារធាតុពុល ដូច​ច្នេះ​ជំងឺ​របស់​តារា​សម្តែង​រូបនេះ គឺ​បណ្តាលមកពី​ទឹក​ថ្នាំ​សាក់​ក្លែងក្លាយ​នេះឯង ។​

​បន្ទាប់ពី​បានដឹង​រឿង​រាវ​អស់​ទាំងនេះ​រួចហើយ​អ្នកគ្រប់គ្រង​ប៉ុស្តិ៍​ទូរទស្សន៍ NBC បាន​បណ្តេញ​អ្នក​ចាក់​សាក់ និង​តុបតែង​មុខ​ឲ្យ ជេ​មី អេ​ឡិច​សាន់​ឌើ ចេក​ចេញពី​ការងារ​ភ្លាមៗ​តែម្តង ៕ ​កុសល ​(​ប្រភព Daily Mail)

​  

 

Related