ហ្សូណូ ទៅ​លក់​កន្សែង​រក​លុយ​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ ល្ងាច​នេះ

ហ្សូណូ ទៅ​លក់​កន្សែង​រក​លុយ​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ ល្ងាច​នេះ

ហ្សូណូ បាន​និយាយ​ថា រូប​គេ​នឹង​ទៅ​ឈរ​លក់​កន្សែង​សប្បុរសធម៌ ដើម្បី​ស្វែង​រក​ថវិកា​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ ក្នុង​ឱកាស​ការ​ប្រកួត​ជម្រុះ World Cup ជុំ​ទី២​រវាង​ជម្រើស​ជាតិ​កម្ពុជា និង​ជម្រើស​ជាតិ​ជប៉ុន​ល្ងាច​នេះ។

 

“សូម្បី ១ សេន​ក៏​ខ្ញុំ​មិន​យក​ដែរ សង្ឃឹម​ថា​បង​ប្អូន​ជួយ​ទិញ​កាន់​តែ​ច្រើន ជួយ​គាត់​បាន​កាន់​តែ​ច្រើន​ដូច​គ្នា​ដែរ”។ ហ្សូណូ ថ្លែង​មក​កាន់ Sabay មុន​នេះ​បន្តិច។ តារា​ចម្រៀង​រូប​នេះ​បន្ត​ថា ក្នុង​នាម​ជា​អ្នក​ជំនាន់​ក្រោយ គួរ​តែ​ចូល​រួម​ទាំង​អស់​គ្នា ដើម្បី​ជួយ​ដល់​អ្នក​ជំនាន់​មុន ដែល​បាត់​បង់​សមត្ថភាព​ការងារ​ទៅ​ហើយ ជាក់​ស្ដែង​ដូច​ជា​អតីត​អាជ្ញា​កណ្ដាល ជ័យ ប៊ុនឈឿ ជា​ដើម ខណៈ​កំពុង​មាន​ជំងឺ និង​ជរាភាព។

 

ហ្សូណូ ទៅ​លក់​កន្សែង​រក​លុយ​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ ល្ងាច​នេះ

 

លោក​បាន​បន្ថែម​ទៀត​ថា មិន​មែន​មាន​តែ​វិស័យ​កីឡា​នោះ​ទេ អ្នក​បាត់បង់​សមត្ថភាព​ការងារ​ក្នុង​វិស័យ​ផ្សេង​ទៀត ក៏​ត្រូវ​ចូលរួម​ជួយ​ពួក​គាត់​ដូច​គ្នា​ដែរ ជា​ពិសេស​វិស័យ​សិល្បៈ ស្រប់​ពេល​លោក​កំពុង​ប្រឡូក​ផ្ទាល់​តែ​ម្ដង។ រៀមច្បង​ទាំង​អស់​នោះ សុទ្ធសឹងតែ​ជា​អ្នក​ធ្លាប់​ជួយ​សង្គម និង​ការ​បង្ហាត់បង្ហាញ​ដល់​អ្នក​ជំនាន់​ក្រោយ ហើយ​ជា​ពេល​ត្រូវ​តបស្នង ទោះ​មិន​បាន​ច្រើន​យ៉ាង​ណា​ក្ដី។

 

តារា​ចម្រៀង​ខាង​លើ​បន្ថែម​ទៀត​ថា សកម្មភាព​នៅ​ល្ងាច​នេះ​មិន​មែន​ធ្វើ​ឡើង​តែ​ម្នាក់​ឯង​នោះ​ទេ ប៉ុន្តែ​មាន​ការ​ចូលរួម​សហការ​ផង​ដែរ​ពី​ក្រុម​អ្នក​និពន្ធ​កម្ពុជា, ក្រុម​យុវជន​មនុស្សធម៌, ក្រុម​សម្ព័ន្ធ​ឌីជេ​កម្ពុជា និង​ក្រុម​ភ្លេង​ជាតិ​ខ្មែរ​ជា​ដើម។ ពួក​គេ​ក៏​បាន​ធ្វើ​សកម្មភាព​បែប​នេះ ក្នុង​ឱកាស​ប្រកួត​មិត្តភាព​កម្ពុជា-ប្រ៊ុយណេ ប៉ុន្តែ​មិន​សូវ​ជោគជ័យ​នោះ​ទេ ដោយ​មាន​អ្នក​ទៅ​ចូលរួម​ទស្សនា​តិច​ពេក។

 

ទោះ​បី​ជា​យ៉ាង​ណា សម្រាប់​ព្រឹត្តិការណ៍​ល្ងាច​នេះ លោក​សង្ឃឹម​ថា នឹង​មាន​មនុស្ស​ទៅ​ទស្សនា​ច្រើន ដើម្បី​គាំទ្រ​កីឡាករ​ខ្មែរ និង​លក់​ដាច់​បាន​ច្រើន ដែល​មាន​ន័យ​ថា អាច​ជួយ​ទៅ​ដល់​អតីត​អាជ្ញាកណ្ដាល ជ័យ ប៊ុនឈឿ កាន់​តែ​ច្រើន​ដូច​គ្នា​ដែរ។ ពាក់ព័ន្ធ​ទៅ​នឹង​រឿង​សប្បុរសធម៌ កាល​ពី​ថ្ងៃ​ទី៩​វិច្ឆិកា ២០១៥ ហ្សូណូ ក៏​បាន​ទៅ​ចូលរួម​ជិះកង់​នៅ​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​រៃអង្គាស​លុយ​ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ផង​ដែរ៕

 

អាន​អត្ថបទ៖  មួយ​បទ របស់​​ ឱក សុគន្ធ​កញ្ញា Fans ​ហ៊ោ​​​ពេញ​ទំហឹង

អាន​អត្ថបទ៖  រឿង​ថ្មី​របស់​មហាហង្ស “ខ្មោច​ថត​កុន” សហការ​ជាមួយ​កូរ៉េ

 

ហ្សូណូ ទៅ​លក់​កន្សែង​រក​លុយ​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ ល្ងាច​នេះ

 

ហ្សូណូ ទៅ​លក់​កន្សែង​រក​លុយ​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ ល្ងាច​នេះ

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ