បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ជោក​រេ​ចង្កូត​បុក​របាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​បាក់​៨​ផ្ទាំង

រាជធានី​ភ្នំពេញ​៖​បុរស​ស្រវឹង​ជោក​ម្នាក់​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​ស្លាក​លេខ​ភ្នំពេញ 2Q-2529 ទៅបុក​រនាំង​ដែក​ពុះ​ចែក​បាំង​ចែក​ទ្រូងផ្លូវ​ចំនួន​៨​ផ្ទាំង​បាក់​រប៉ាត់រប៉ាយ​នៅតាម​បណ្តោយ​មហាវិថី​ព្រះមុនីវង្ស ស្ថិតក្នុង​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា នៅ​ម៉ោងជាង​៣​ទៀបភ្លឺ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ​។​

​តាម​ប្រភព​ឲ្យ​ដឹងថា គេ​ឃើញ​បុរស​ស្រវឹង​ម្នាក់ បាន​បើករថយន្ត​តែម្នាក់ឯង លើ​មហាវិថី​ព្រះមុនីវង្ស​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មក​ជិត​ដល់​ស្តុ​ប​ផ្សារ​ថ្មី​ក៏​រេ​ចង្កូត​បុក​រនាំង​ដែក​បណ្តាល​ឲ្យ​បាក់​អស់​៨​ផ្ទាំង និង​ធ្វើ​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ តែ​មិន​បណ្តាល​ឲ្យ​ម្ចាស់​រថយន្ត​រងរបួស​នោះទេ​។ ប្រភព​បន្តថា  បន្ទាប់ពី​កើតហេតុ​អ្នកបើករថយន្ត​បង្ក​បាន​ចុះ​ពី​រថយន្ត​គេចខ្លួនបាត់​ដោយ​ទុក​រថយន្ត​ចោល​នៅ​កន្លែងកើតហេតុ​។ 

​ក្រោយ​កើតហេតុ​នគរបាល​ចរាចរណ៍​បាន​ចុះមក​វាស់វែង និង​ស្ទូច​យកទៅ​រក្សារ​ទុក ដើម្បី​រង់ចាំ​ម្ចាស់​ចូលខ្លួន មក​ដោះស្រាយ​សង​សំណង​ការខូចខាត​តាមផ្លូវ​ច្បាប់​៕

បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ជោក​រេ​ចង្កូត​បុក​របាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​បាក់​៨​ផ្ទាំង
បើករថយន្ត​ក្នុងស្ថានភាព​ស្រវឹង​ជោក​រេ​ចង្កូត​បុក​របាំង​ដែក​ចែក​ទ្រូ​វ​ផ្លូវ​បាក់​៨​ផ្ទាំង