ខឹង​កូន​និយាយដើម​មិត្តភក្តិ ឪពុក​ទាញ​កាំបិតផ្គាក់​កាប់​ប៊ិះដាច់ក

​ខេត្តកោះកុង​៖​បុរស​ម្នាក់​ត្រូវ​ឪពុក​បង្កើត​របស់ខ្លួន​កាប់​មួយ​កាំបិតផ្គាក់​ស្ទើរ​ដាច់​ក ខណៈដែល​ខឹង​និយាយដើម​មិត្តភក្តិ​គាត់​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​កើតឡើង​នៅ​ម៉ោង​៦ កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ភូមិ​កោះ​ប៉ោរ ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​ជនរងគ្រោះ ឈ្មោះ យ៉ុង ឆុន អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ មុនពេល​កើតហេតុ​ឪពុក​កូន និង​មិត្តភក្តិ​ឪពុក អង្គុយ​និយាយ​គ្នា​លេង​ធម្មតា តែ​ក្រោយមក​មិនដឹង​និយាយ​អ្វី​ប៉ះពាល់​ដល់​មិត្តភក្តិ​គាត់​ទេ ធ្វើ​ឪពុក​ខឹង​ទាញ​កាំបិតផ្គាក់​កាប់​បំរុង​ផ្តាច់​ក តែ​សំណាង​ណាស់​មិន​ដាច់ ហើយ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង ដឹក​តាម​ទូក​មក​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។ តែ​ស្ថានភាព​ជំងឺ​យ៉ាងណា​នោះ នាង​មិនទាន់​ដឹង​ទេ តែ​ឥឡូវ​ប្តី​មិនទាន់​ដឹងខ្លួន​ទេ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​ប្រពន្ធ​ជនរងគ្រោះ​ឈ្មោះ ដៀប ចន្ថា ។​

​តាម​ប្រភពពី​ក្រុម​លោកគ្រូ​ពេទ្យ​បាន​ឲ្យ​ដឹងថា ស្នាម​មុខកាំបិត​ដែល​កាប់​នោះ​មាន​ប្រវែង ១៨ សង់ទីម៉ែត្រ ជិត​១​ជុំ​ក តែ​ទោះបីជា​យ៉ាងណា​ក្រុមគ្រូពេទ្យ​នឹង​ខិតខំ​បំរើ​ឲ្យ​អស់ពី​សមត្ថភាព​៕

ខឹង​កូន​និយាយដើម​មិត្តភក្តិ ឪពុក​ទាញ​កាំបិតផ្គាក់​កាប់​ប៊ិះដាច់ក