បង្ក្រាប​ទីតាំង​កត់​កន្ទុយ​មួយកន្លែង ឃាត់​មនុស្ស​៥​នាក់ បញ្ជូនទៅ​តុលាការ​៣​នាក់

រាជធានី​ភ្នំពេញ​៖​កម្លាំង​ប៉ូលិស​ព្រហ្មទណ្ឌ​ខណ្ឌឫស្សីកែវ ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​មួយកន្លែង នៅផ្ទះ​គ្មាន​លេខ​ផ្លូវ​បេតុង​ក្នុង​ផ្សារ​សាមគ្គី សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ចំនួន​៥​នាក់ រួមជាមួយ​វត្ថុតាង សម្រាប់​កត់​មួយចំនួន​។ 

​    ​ជនសង្ស័យ​ទាំង​៥​នាក់​នោះ​រួមមាន​៖ ទី​១/ ឈ្មោះ ហេង គឹម​សួរ ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ​កត់​ឆ្នោត ស្នាក់​នៅផ្ទះ​លេខ​១៣៥​ផ្លូវលំ ភូមិ​សាម​គី្គ សង្កាត់​ឬ​ស្សី​កែវ ។ ទី​២/ ឈ្មោះ ហេង មាន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣១​ផ្លូវលំ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ។ ទី​៣/ ឈ្មោះ ប៉ូ រី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​មន្ត្រីរាជកា​រ ស្នាក់​នៅផ្ទះ​លេខ​២៣១​ផ្លូវលំ ក្រុម​៨ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឬ​ស្សី​កែវ ។ ទី​៤/ ឈ្មោះ ហេង ស្រី​វី ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​និស្សិត ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ផ្លូវលំ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ និង ទី​៥/​ឈ្មោះ ធី នាង​ហុង ភេទ​ស្រី អាយុ​២០​ឆ្នាំ មុខរបរ​លក់​ត្រី ស្នាក់នៅ​ផ្ទះជួល​ផ្លូវលំ ភូមិ​សាមគ្គី សង្កាត់​ឬ​ស្សី​កែវ ។ 

​    ​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​ចុះបង្ក្រាប​ទីតាំង​កត់​កន្ទុយលេខ​ខាងលើនេះ ដោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​រស់នៅក្នុង​មូលដ្ឋាន​ពី​សេ​សគឺ​ក្រុមគ្រួសារ​ដែល​ញៀន​ល្បែង​ទាំងនោះ​ថា នៅ​រៀងរាល់​ថ្ងៃនេះ​ទីតាំង​កត់​កន្ទុយលេខ​មួយកន្លែង​បាន​បើក​ធ្វើ​អាជីវកម្ម យ៉ាង​ពេញទំហឹង​ដោយ​មិន​ខ្លាចញញើត ចំពោះ​អាជ្ញា​ធរមាន​សមត្ថកិច្ច​បន្តិច​សោះឡើយ​។ ដោយ​មួយថ្ងៃៗ​ទីតាំង​នេះ​កត់​បាន​រាប់លាន​រៀល​និង​សំបូរ​អ្នកញៀន​ល្បែង សម្រុកចូល​ចាក់​បន្តកន្ទុយ​គ្នា ដូច​ឈរ​ដំ​រង់ចាំ​ទទួល​អំណោយ​អញ្ចឹង ដោយ​ក្នុង​មួយថ្ងៃៗ អាច​កត់​បាន​លុយ​មិន​ក្រោម​ពី​៣​ទៅ​៥​លាន​រៀល​នោះឡើយ​។ 

​    ​ប្រភព​បន្តថា ក្រោយពី​សមត្ថកិច្ច​ជំនាញ​ព្រហ្មទណ្ឌ​យើង​ទទួលបាន​សេចក្តីរាយការណ៍​បែបនេះ ឆ្លង​យោបល់​ទៅ​ថ្នាក់លើ​ដើម្បី​ធ្វើការ​បង្ក្រាប​ទីតាំង​នេះ​តែម្តង​។ 

​     បច្ចុប្បន្ន​ជនសង្ស័យ​ចំនួន​៥​នាក់ រួមទាំង​វត្ថុតាង ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ 

បង្ក្រាប​ទីតាំង​កត់​កន្ទុយ​មួយកន្លែង ឃាត់​មនុស្ស​៥​នាក់ បញ្ជូនទៅ​តុលាការ​៣​នាក់
បង្ក្រាប​ទីតាំង​កត់​កន្ទុយ​មួយកន្លែង ឃាត់​មនុស្ស​៥​នាក់ បញ្ជូនទៅ​តុលាការ​៣​នាក់
បង្ក្រាប​ទីតាំង​កត់​កន្ទុយ​មួយកន្លែង ឃាត់​មនុស្ស​៥​នាក់ បញ្ជូនទៅ​តុលាការ​៣​នាក់