Van Persie គ្រោង​ទៅ​លេង​ឲ្យ​ក្រុម​នៅ​ប្រទេស​កំណើត​វិញ


Van Persie គ្រោង​ទៅ​លេង​ឲ្យ​ក្រុម​នៅ​ប្រទេស​កំណើត​វិញ

បន្ទាប់​ពី​មិន​សប្បាយចិត្ត​ជាមួយ​នឹង​តួនាទី​លេង​បច្ចុប្បន្ន​នៅ​ក្រុម Fenerbahce អតីត​វីរបុរស​​របស់ Arsenal និង Man Utd កីឡាករ Robin Van Persie គ្រោង​វិល​ទៅ​កាន់​ក្លិប​ចាស់​របស់​ខ្លួន​នៅ​ហូឡង់​វិញ នា​ខែ​មករា​ខាង​មុខ​នេះ។

 

យោង​តាម​ប្រភព​ពី Metro ខ្សែ​ប្រយុទ្ធ​វ័យ​៣២ឆ្នាំ​នឹង​ត្រឡប់​ទៅ Feyenoord ទី​ដែលខ្លួន​​ធ្លាប់​លេង​បាល់ទាត់​អាជីព​ដំបូង​ កាល​ពី​១៤​ឆ្នាំ​មុន មូល​ហេតុ​គឺ​ដោយសារខ្លួន​មិន​សូវ​បាន​គ្រូ​ដាក់​ឲ្យ​លេង​ជា​ជម្រើស​ដំបូង។

 

Van Persie គ្រោង​ទៅ​លេង​ឲ្យ​ក្រុម​នៅ​ប្រទេស​កំណើត​វិញ

 

កីឡាករ​ឆ្នើម Arsenal កាល​ពី​អតីតកាល​បាន​ប្រាប់​ក្នុង​កិច្ច​សម្ភាសន៍​ថា៖ “និយាយ​ដោយ​ត្រង់​ចុះ ខ្ញុំ​មិន​សប្បាយ​ចិត្ត​ប៉ុន្មាន​ទេ​ នា​ពេល​នេះ ខ្ញុំ​មិន​ចង់​ធ្វើជា​កីឡាករ​បម្រុង។ ទាំង​កម្លាំង ទាំង​គ្មាន​បញ្ហា​របួស គឺ​ខ្ញុំ​អាច​លេង​បាន​ពេញ​៩០នាទី”។

 

Van Persie បាន​ក្លាយ​ជា​ខ្សែប្រយុទ្ធ​ដ៏​គ្រោះថ្នាក់​មួយ​លើ​ពិភពលោក ក្រោយ​​​លេង​នៅ​ទឹកដី Emirates រយៈ​ពេល​៨​ឆ្នាំ ​ក្រោយ​មកគេ​ក៏​បាន​ផ្ទេរ​ទៅ Old Trafford ដោយ​ចំណាយ​ពេល ៣ឆ្នាំ​នៅ​ទីនោះ។

 

វត្តមាន​របស់​លោក Louis van Gaal ធ្វើ​ឲ្យ​ខ្សែប្រយុទ្ធ​ជំនាញ​ជើង​ឆ្វេង​រូប​នេះ គ្មាន​ជម្រើស​ដំបូង​នៅ Man Utd ធ្វើ​ឲ្យ​គេ​សុខចិត្ត​ចាកចេញ​ទៅ​​ក្របខ័ណ្ឌ Turkish Super Lig ក្នុង​ប្រទេស​ទួកគី៕

 

ចុចអាន៖ ហូឡង់​​ដក​ឈ្មោះ Depay និង Van Persie ចេញ​ពី​ក្រុម​ជម្រើសជាតិ

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ caughtoffside