​ចំណុច​​សំខាន់​៤​យ៉ាង​ ​អ្នក​​គាំទ្រ​​ត្រូវ​​ដឹង​​មុន​​​​កម្ពុជា​​ប៉ះ​​ជប៉ុន​​​យប់​​នេះ​


​ចំណុច​​សំខាន់​៤​យ៉ាង​ ​អ្នក​​គាំទ្រ​​ត្រូវ​​ដឹង​​មុន​​​​កម្ពុជា​​ប៉ះ​​ជប៉ុន​​​យប់​​នេះ​

​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នឹង​​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​ប្រចាំ​តំបន់​អាស៊ី​ជប៉ុន​​នា​ម៉ោង ៧:១៤​​នាទី​ល្ងាច​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ សម្រាប់​ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ពិភព​លោក​វគ្គ​ជម្រុះ​​ជុំ​ទី២ ជើង​ទី២ ក្នុង​ពូល​ E។ ការ​ប្រកួត​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា មាន​អ្នក​គាំទ្រ​ច្រើន និង​ការការពារ​សុវត្ថិ​ភាព​ក៏​តឹង​តែង ដូច្នេះ​អ្នក​គាំទ្រ​ត្រូវ​ដឹង​អ្វី​​ខ្លះ​មុន​ការ​ប្រកួត​យប់​នេះ?

 ​ចំណុច​​សំខាន់​៤​យ៉ាង​ ​អ្នក​​គាំទ្រ​​ត្រូវ​​ដឹង​​មុន​​​​កម្ពុជា​​ប៉ះ​​ជប៉ុន​​​យប់​​នេះ​ច្រក​ចូល​វត្ត​មហាមន្ត្រី​

១- ពេល​វេលា​​បើក​ឲ្យ​ចូល​​ស្តាត​៖ នា​វេលា​ម៉ោង​​ ២​រសៀល​ថ្ងៃ​នេះ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា នឹង​ដាក់​កម្លាំង​សន្តិសុខ​រៀប​ចំ​សណ្ដាប់​ធ្នាប់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ។ ក្រោយ​រៀប​ចំ​របៀប​រៀប​រយ​រួច​រាល់​​សហព័ន្ធ​ នឹង​បើក​ឲ្យ​អ្នក​គាំទ្រ​បាល់ទាត់​ចូល​​តាម​ទីតាំង​សំបុត្រ​ដែល​បាន​ទិញ​​មើល​ការ​ប្រកួត​ដ៏​ធំ​មួយ​នេះ។

 

២​-​ទី​កន្លែង​ផ្ញើ​ម៉ូតូ៖ ទី​តាំង​ផ្ញើ​ម៉ូតូ​​នៅ​ទល់​មុខ​​វត្ត​សំពៅ​មាស​មិន​មាន​ទេ ​ ពី​ព្រោះ​ជាប់​ជួស​ជុល​ ហេតុ​នេះ​ចំណុច​ផ្ញើ​ម៉ូតូ​មាន​ចំនួន​៤​គឺ​ច្រក​វត្ត​មហា​មន្ត្រី​, ច្រក​អាង​ទឹក​អូឡាំពិក​, ​ខាង​មុខ​ពហុ​កីឡដ្ឋាន​ជាតិ​ផ្សា​ទំនើប​ស៊ីធីម៉ល និង​​​ខាង​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ច្រក​ខ្លោងទ្វារ​​​ធំ។ ​​​ទីតាំង​ផ្ញើ​ម៉ូតូ​របស់​ស្តាត​ចំនួន ៣​កន្លែង​មិន​ឡើង​ថ្លៃ​ឡើយ។

 

​៣-កម្លាំង​សន្តិសុខ​​​តឹងរ៉ឹង៖ ​ក្រុម​កម្លាំង​សន្តិសុខ​មាន​ភាព​តឹងរ៉ឹង​ជាង​ប្រកួត​រាល់​ដង​កន្លង​មក ដោយ​ប្រុងប្រយ័ត្ន​ទាំង​ក្នុង​ និង​ក្រៅ​​​ទីលាន​បាល់ទាត់។ ​ក្រុម​កម្លាំង​​រៀប​ចំ​សណ្ដាប់​ធ្នាប់​ បាន​សហការ​គ្នា​ចំនួន ៣​សំខាន់​​គឺ​កម្លាំង​​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​រួម​សហការ​ពី​ បញ្ជា​ការដ្ឋាន​រាជ​ធានី​ភ្នំពេញ​។

 

៤-ទីតាំង​លក់​សំបុត្រ​​​​ក្នុង​ពេល​កំពុង​ប្រកួត​៖ ​មាន​​​កន្លែង​​សំបុត្រ​ចំនួន ២​កន្លែង​ក្នុង​ពេល​កំពុង​ប្រកួត​គឺ​កន្លែង​លក់​រាល់​​ដង​នៅ​ក្បែរ​ច្រក​ចូល ​និង​​ស្តង់​លក់​នៅ​ស្ដាំ​ដៃ​នៃ​ច្រក​ចូល​ខ្លោងទ្វារ​ធំ៕

 

 

​ចំណុច​​សំខាន់​៤​យ៉ាង​ ​អ្នក​​គាំទ្រ​​ត្រូវ​​ដឹង​​មុន​​​​កម្ពុជា​​ប៉ះ​​ជប៉ុន​​​យប់​​នេះ​

 

​ចំណុច​​សំខាន់​៤​យ៉ាង​ ​អ្នក​​គាំទ្រ​​ត្រូវ​​ដឹង​​មុន​​​​កម្ពុជា​​ប៉ះ​​ជប៉ុន​​​យប់​​នេះ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​​​​