រថយន្តតាកូម៉ា បុករថយន្តកាមរី ផ្ទុះឆេះ ស្លាប់អ្នកបើកបរ ក្នុងរថយន្ត

បន្ទាយមានជ័យ ៖ មានករណីគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង៦ និង ៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ មានហេតុការណ៍ដ៏រន្ធត់មួយបានកើតឡើង គឺដោយសារតែរថយន្តតាកូម៉ា មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2K-3937 ដែលបើកពីលិចទៅកើតបានបែកកង់ ហើយរេចង្កូតទៅបុកកាមរីមួយគ្រឿង ដែលបើកក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យផ្ទុះឆេះរថយន្តកាមរី ស្លាប់អ្នកបើកបររថយន្តនៅក្នុងនោះ ចំណែកអ្នក បើកបររថយន្តតាកូម៉ាក៏បានស្លាប់ផងដែរ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិឃុំរហាល  ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលឲ្យឆេះរថយន្តកាមរី ស្លាប់តែម្នាក់ នៅក្នុងនោះពេលនេះនៅមិន ទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ។ ចំណែករថយន្តតាកូម៉ា គឺជារថយន្តប្រភេទដឹកទំនិញគេឃើញមានដឹកពោត។

ហេតុការណ៍នេះ បានធ្វើឲ្យរាយប៉ាយពោត ធ្លាក់ពេញផ្លូវបណ្ដាលឲ្យស្ទះចរាចរណ៍ ប្រមាណជាមួយសន្ទុះធំ ហើយត្រូវបាន រថយន្ត ពន្លត់អគ្គិភ័យ របស់ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទៅពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង៧ ។

ក្រោមការដឹកនាំ អន្តរាគមន៍ពន្លត់ពីសំណាក់លោកអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងកម្លាំងចរាចរ ស្រុកព្រះនេត្រព្រះ និងរថយន្តការិយាល័យពន្លត់អគ្គិភ័យផង ដែរ។

គ្រោះថ្នាក់ចរាចរណ៍នេះ គឺជាលើកទី២ហើយ បន្ទាប់ពីគ្រោះថ្នាក់ស្រដៀងគ្នានេះកាល ពី ដើមឆ្នាំ២០១៥ ដែលកើតឡើងនៅផ្លូវជាតិលេខ៥ បណ្ដាលឲ្យឆេះរថយន្តខ្ទេចស្លាប់តៃកុងនៅក្នុងរថយន្តដូចគ្នាផងដែរ ៕