កម្លាំងអាវុធហត្ថ ឃាត់ខ្លួនអ្នកបង្កហិង្សា ៣នាក់ ឪពុកកូន លើក្រុមភ្លេង ទៅតុលាការ

កណ្តាល ៖ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកកៀនស្វាយ លោកអ៊ួន សុផាត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកានេះ ជនសង្ស័យ៣នាក់ ត្រូវជាឪពុកនិងកូន ត្រូវបានកម្លាំងរបស់លោក បញ្ជូនទៅកាន់ តុលាការ ចាត់ការ ពីបទប្រើអំពើហិង្សា ដោយចេតនា ទៅលើអ្នកលេងភ្លេងរាំ នៅក្នុងពិធីមង្គលការ នៅឃុំបន្ទាយដែក ។

លោកមេបញ្ជាការ បានឲ្យដឹងថា ជនសង្ស័យមាន៣នាក់ឪពុក និងកូនរួមមានឈ្មោះ ទី១.ឡោ ផាត ភេទប្រុស អាយុ៥៦ឆ្នាំ ជាឪពុក ទី២.មានឈ្មោះផាត គន្ធី ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាកូនមន្ត្រី នគរបាល ឃុំបន្ទាយដែក និង ទី៣ឈ្មោះផាត សុគា ភេទប្រុស អាបយុ២១ឆ្នាំ ជាកូនកម្លោះ និងជាអ្នកបង្កហេតុ ។

គួរបញ្ជាក់ថា ជម្លោះដោយសារតែរឿងភ្លេងរាំ ដល់ម៉ោងឈប់បិទលែងលេងឱ្យម្ចាស់ ដើមការនិង ភ្ញៀវរាំ បានបង្កទៅជាអំពើ ហិង្សា ភាគីម្ចាស់ដើមការ ជាពិសេសក្រុម កូនកម្លោះបាននាំគ្នាព្រួត វាយ ម្ចាស់ភ្លេងពីរ នាក់ឪពុកនិងកូនរងរបួសធ្ងន់ធ្ងរ រហូតបញ្ជូន ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍ខាងលើនេះ បានកើតឡើង នៅវេលាម៉ោង១១និង៤៥នាទីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ស្ថិតនៅ ចំណុចភូមិកណ្ដាលលើ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ខេត្ដកណ្ដាល។

ភាគីជនរងគ្រោះពីរនាក់ឪពុកនិងកូនដែល ជាម្ចាស់ភ្លេង ត្រូវម្ចាស់ដើមការជួលយកទៅ លេងកំដរពិធី មង្គលការនោះ ត្រូវបានគេស្គាល់ ឈ្មោះទី១ លី ម៉ន ភេទប្រុស អាយុ ប្រហែល ៥៥ឆ្នាំ មានមុខរបរ ជាអ្នកចាក់ភ្លេង រងរបួស ត្រង់ក្បាលធ្ងន់ធ្ងរ និងទី២ឈ្មោះ ឈាង សុងម៉េង ភេទប្រុស អាយុ៣៨ឆ្នាំ មានមុខ របរជាមន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេស រងរបួស ធ្ងន់ធ្ងរលើក្បាលនិងដងខ្លួន ដោយពួកគេ ទាំងពីរនាក់ជាឪពុកនិងកូន មានទីលំនៅភូមិ ព្រែកតាហ៊ីម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ដ កណ្ដាល ។ ចំណែកភាគីបង្កត្រូវបានគេសន្និ ដ្ឋានថា មានគ្នាជាង២០នាក់ ជាក្រុមកូន កម្លោះ និងភ្ញៀវមកចូល រួមបង្គលការរាំ លេងកំសាន្ដ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យ ដឹងថា នៅមុនពេលកើតហេតុ នៅចំណុចផ្ទះ កើតហេតុ ខាងកូនម្លោះមានរៀបចំពិធីមង្គល ការ ដោយកូនកម្លោះឈ្មោះផាត សុគា និង កូនក្រមុំ ឈ្មោះផូ ស្រីភីម ហើយក៏បានជួល វង់ភ្លេងរបស់ជនរងគ្រោះមកលេងរាំកំសាន្ដ។ លុះដល់ម៉ោង១១ ដែលជា ម៉ោងត្រូវបិទ បញ្ចប់នោះ ក្រុមភាគីកូនកម្លោះបានប្រាប់ឱ្យ ម្ចាស់ភ្លេងលេងថែមម៉ោងបន្ដ ហើយក្រុម ភ្លេងក៏បានលេងបន្ដ រហូតដល់ម៉ោង១១និង ៤៥នាទី ភ្លេងក៏បានឈប់ ស្រាប់តែភាគីកូន កម្លោះនិង ភ្ញៀវក៏បានមកប្រាប់ឱ្យលេងបន្ដ ទៀត ហើយភាគីជនរងគ្រោះមិនព្រមលេង បន្ដ ដោយអះអាងថា លើសជាងកន្លះម៉ោង ហើយ ក៏ធ្វើឱ្យភាគីទាំងពីរមានការប៉ះពារ ពាក្យសំដី រហូតឈានទៅដល់ ការឈ្លោះ ប្រកែកគ្នា ហើយភាគីក្រុមខាងកូនកម្លោះ និងភ្លៀវក៏បាននាំគ្នាព្រួតវាយជនរងគ្រោះជា ឪពុករងរបួសជាទម្ងន់ ។ ចំណែកកូនប្រុស ឃើញដូច្នេះ ក៏បានដកកាំភ្លើងខ្លីបាញ់ឡើង លើមួយគ្រាប់ ដើម្បីគំរាមកុំឱ្យវាយឪពុកខ្លួន តទៅទៀត តែភាគីក្រុមបង្កស្ទុះមកប្រតាយ ប្រតប់ដណ្ដើមកាំភ្លើងបាន ក៏បាននាំគ្នាព្រួត វាយបុរសជាកូន បណ្ដាលឱ្យរងរបួសដេក ដួលសន្លប់ នៅកន្លែងកើតហេតុទាំងពីរនាក់ ឪពុកនិងកូនតែម្ដងទៅ នេះតាមការអះអាង ពីភាគីក្រុមអ្នកលេងភ្លេង ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅ អន្ដរាគមន៍ចាត់បញ្ជូនជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត និងតាមចាប់ភាគី បង្ក តែភាគីម្ចាស់ផ្ទះរៀបចំមង្គលការមិន បានសហការជាមួយសមត្ថកិច្ចនោះទេ ៕

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនអ្នកបង្កហិង្សា ៣នាក់  ឪពុកកូន លើក្រុមភ្លេង ទៅតុលាការ

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនអ្នកបង្កហិង្សា ៣នាក់  ឪពុកកូន លើក្រុមភ្លេង ទៅតុលាការ

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនអ្នកបង្កហិង្សា ៣នាក់  ឪពុកកូន លើក្រុមភ្លេង ទៅតុលាការ

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនអ្នកបង្កហិង្សា ៣នាក់  ឪពុកកូន លើក្រុមភ្លេង ទៅតុលាការ

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនអ្នកបង្កហិង្សា ៣នាក់  ឪពុកកូន លើក្រុមភ្លេង ទៅតុលាការ

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនអ្នកបង្កហិង្សា ៣នាក់  ឪពុកកូន លើក្រុមភ្លេង ទៅតុលាការ

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនអ្នកបង្កហិង្សា ៣នាក់  ឪពុកកូន លើក្រុមភ្លេង ទៅតុលាការ

កម្លាំងអាវុធហត្ថ ឃាត់ខ្លួនអ្នកបង្កហិង្សា ៣នាក់  ឪពុកកូន លើក្រុមភ្លេង ទៅតុលាការ

ជនរងគ្រោះ ក្នុងអំពើហិង្សា