សៀវភៅ សត្រូវមិត្តភក្កិឯង ផែនដី និងផែនទី កម្ពុជា-វៀតណាម ចេញផ្សាយជាផ្លូវការ

ភ្នំពេញ ៖ សៀវភៅ សត្រូវមិត្តភក្កិឯង ផែនដី និងផែនទី កម្ពុជា-វៀតណាម បានចេញផ្សាយជាផ្លូវការ នៅថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ២០១៥ ដែលសៀវភៅនេះ មានលក្ខណៈជាប្រវត្តិសាស្រ្ដ អ្នកនិពន្ធឡើង ដោយ លោក ឆាយ សុផល អ្នកកាសែតជាន់ខ្ពស់មួយនៅកម្ពុជា។

ដើម្បីធ្វើការផ្សព្វផ្សាយអំពីសៀវភៅនេះ ឲ្យបានទូលំទូលាយ លោក ឆាយ សុផលនៅព្រឹកថ្ងៃទី១៧ វិច្ឆិកា បានរៀបចំឲ្យមានការជួបជុំអ្នកសារព័ត៌មាន ក្នុងគោលបំណងផ្សាយជាសាធារណៈ។

សៀវភៅនេះមានកម្រាស់៤០០ទំព័រ បានបង្ហាញពីជម្លោះប្រទាក់ក្រឡាគ្នាទាំងក្នុងចំណោម ជនជាតិកម្ពុជាផង និងនៅក្នុងចំណោមបរទេសដូចជា អាម៉េរិក អង់គ្លេស ចិន រុស្ស៊ី និងពួកសម្ព័នមិត្តផង ដែលដំបូងគឺជាមិត្ត តែក្រោយមកក្លាយជាសត្រូវ និងសត្រូវក្លាយជាមិត្ត ដោយសារតែបញ្ហាផែនដី និងផែនទីកម្ពុជាជាមួយវៀតណាមចាប់តាំងពីឆ្នាំ១៦២៣ រហូតមកដល់ឆ្នាំ២០១៥នេះ។

ក្នុងសៀវភៅនេះ ក៏បានរៀបរាប់ពីការធ្វើដំណើររបស់លោក ឆាយ សុផល ទៅព្រំដែនដើម្បី ទៅមើលការវាស់បង្គោល ព្រំដែនរបស់លោក សុខ ទូច និងក្រុមការងាររបស់ផងដែរ៕

សៀវភៅ សត្រូវមិត្តភក្កិឯង ផែនដី និងផែនទី កម្ពុជា-វៀតណាម ចេញផ្សាយជាផ្លូវការ