ជនសង្ស័យ ១២នាក់ ត្រូវបង្ក្រាប បានជាបន្តបន្ទាប់ ពាក់ព័ន្ធនិងគ្រឿងញៀន នៅក្រុងច្បារមន យប់មិញ

កំពង់ស្ពឺ ៖ កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ស្ពឺ ដោយមានការអនុញ្ញាតិពីលោក កែវ សុធា ព្រះរាជអាជ្ញា នៅវេលាម៉ោង៤និង៣០នាទី រសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥នៅចំណុចភូមិមុខខេត្ត សង្កាត់រកាធំ ក្រុងច្បារមន បានឃាត់ខ្លួនជនសង្ស័យ ចំនួន ១២នាក់ ថ្នាំម៉ាទឹកកក ចំនួន ៤៤ កព្ចាប់ ម៉ូតូ ចំនួន 0៦គ្រឿង កង0១គ្រឿង លុយរៀលចំនួន 55ម៉ឺនរៀល លុយដុល្លា ១៥០ដុល្លារ សម្ភារះជក់មួយចំនួនពីបទចែក ចាយគ្រឿងញៀន ។

កម្លាំងអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យទាំង១២នាក់រួមមាន ឈ្មោះ ខាងក្រោម ១-ឈ្មោះ ណន រិទ្ធ ភេទប្រុស

អាយុ២៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិព្រៃក្តី ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត ២-ឈ្មោះ សឿង ទីន ភេទ ប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៣-ឈ្មោះ ម៉ន ណុយ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរកាធំ សង្កាត់រកាធំ ក្រុងច្បារមន ខេត្ត កំពង់ស្ពឺ ៤-ឈ្មោះ ស៊ូយ ម៉ៅ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករមានទីលំនៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៥-ឈ្មោះ អ៊ុ ដារ៉ា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិវល្លីស ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៦-ឈ្មោះ ស៊ូ ចាន់ទ្រា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៧-ឈ្មោះ សែន ស្រីម៉ៅ ភេទស្រី អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅស្នោរទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ៨-ឈ្មោះ គ្រី ចាន់នេត ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដមានទីលំនៅភូមិវល្លីស ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៩-ឈ្មោះ លី ហៀ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវល្លីស ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ១០-ឈ្មោះ លឿង សៀម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ វល្លីស ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ១១-ឈ្មោះ ឆន គុណបុត្រ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិន ពិតប្រាកដ មានទីលំនៅភូមិខោប ឃុំរកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ១២-ឈ្មោះ ហែម ភត្រ្តា ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិវល្លីស ឃុំវល្លីស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

បច្ចុប្បន្ន ជនសង្ស័យ នឹងវត្ថុតាង សម្ភារះទាំងអស់បានបញ្ជូនមកទីបញ្ជាការ អ-ហ ខេត្ត ដើម្បីចាត់ការ តាមនីតិវិធី ៕

ជនសង្ស័យ ១២នាក់ ត្រូវបង្ក្រាប បានជាបន្តបន្ទាប់ ពាក់ព័ន្ធនិងគ្រឿងញៀន នៅក្រុងច្បារមន យប់មិញ

ជនសង្ស័យ ១២នាក់ ត្រូវបង្ក្រាប បានជាបន្តបន្ទាប់ ពាក់ព័ន្ធនិងគ្រឿងញៀន នៅក្រុងច្បារមន យប់មិញ

ជនសង្ស័យ ១២នាក់ ត្រូវបង្ក្រាប បានជាបន្តបន្ទាប់ ពាក់ព័ន្ធនិងគ្រឿងញៀន នៅក្រុងច្បារមន យប់មិញ