ក្រុមហ៊ុន Campura នាំ​អ្នក​ជំនាញ​មក​បរទេស ចែក​រំ​លែក​ចំណេះ​ដឹង​បច្ចេក​វិទ្យា​ថ្មី ជូន​ដល់​អ្នក​ជំនាញ IT របស់​កម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន Campura Triangulum Corporation និងក្រុមហ៊ុន VMware បានដំណើរការអង្គសិក្ខាសាលា ដែលស្តីអំពី «VMware Virtualizing Business Critical Applications» ដែលអង្គសិក្ខាសាលានេះ បានធ្វើនៅភោជនីយដ្ឋាន Seven Bright នាថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០១៥ ដោយមានការចូលរួម ពីសំណាក់់អតិថិជនមកពី ស្ថាប័ន សណ្ឋាគារ ធនាគារ មីក្រូហិរញ្ញវត្ថុ រោងចក្រ និងស្ថាប័ននានា បានមកចូលរួមជាច្រើន។

លោក VANNAK THONG  មានតួនាទីជា Pre-sales System Manager របស់ក្រុមហ៊ុន Campura បានសម្តែងនូវអំណរសាទរដឹងគុណចំពោះអតិថិជន ដែលតែងតែរក្សាការគាំទ្រ ប្រើប្រាស់នូវសទ្ធិផល និងសេវាកម្មរបស់ Campura ក្នុងរយ:ពេលកន្លងមក។ លោកបានបញ្ជាក់ទៀតថា VMware គឺជាផលិតផលដែលមានការពេញនិយម និងកំពុងឈានមុខគេ នៅទីផ្សារ នៃបច្ចេកវិទ្យា Virtualization។

លោក JAFFAR ALI KHAN ដែលជាប្រធានផ្នែក Regional Business Development Manager របស់ក្រុមហ៊ុន VMware បានធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ អំពីអត្ថប្រយោជន៍របស់ ផលិតផល VMware ដែលជាបច្ចេកវិទ្យា Virtualization សំរាប់ Modern Data Center ដូចជា vSphere with Operation Management និង Software Define Storage VSAN 6.1 ហើយលោក ក៏បានបង្ហាញបៀប នៃការទាញយកប្រយោជន៍ ពីផលិតផលទាំងនោះ សំរាប់មុខជំនួញអោយមាន ប្រសិទ្ឋភាព និងទទួលបាននូវភាពជោគជ័យ នៅលើទីផ្សារប្រកួតប្រជែងនាពេលបចុប្បន្ន។

សូមជម្រាបថា Campura គឺជាក្រុមហ៊ុន ដែលបានចុះបញ្ជីក្នុងស្រុកតាំងពី ឆ្នាំ២០០៧ ដែលមានបទពិសោធន៍យ៉ាងទូលំទូលាយ នៅក្នុងចំណែកទីផ្សារ និងកេរ្តិ៍ឈ្មោះសប់សាយគ្រប់មជ្ឈដ្ឋាន។ លើសពីនេះ Campura បានសហការ ជាមួយក្រុមហ៊ុនឈានមុខគេ ខាងផ្នែកបច្ចេកវិទ្យាជាច្រើន នៅលើពិភពលោក ដើម្បីផ្តល់នូវដំណោះស្រាយ និងសេវាកម្មផ្នែកព័ត៌មានវិទ្យាទៅកាន់ក្រុមហ៊ុន ទូរគមនាគន៍ក្រុមហ៊ុន ផ្តល់សេវាកម្មអ៊ីធឺណេត ស្ថាប័នហរិញ្ញវត្ថុ ធនាគារ រោងចក្រ និងក្រុមហ៊ុនធំៗជាច្រើន៕