គន្លឹះ​នៃ​ការ រៀន​សរសេរ​កូដ​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ

គន្លឹះ​នៃ​ការ រៀន​សរសេរ​កូដ​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ

ការ​សរសេរ​កូដ (Coding) ជា​ជំនាញ​មួយ​ដែល​អ្នក​រៀន IT ត្រូវ​តែ​ចេះ ប៉ុន្តែ​ក៏​មាន​និស្សិត​ខ្លះ​ត្អូញត្អែរ​ថា វា​ស្មុគស្មាញ​ពិបាក​​យល់ ពិបាក​រៀន ដោយ​សារ​តែ​មាន​ Algorithm ច្រើន​ពិបាក​ដោះស្រាយ។ ទោះ​ជា​បែប​នេះ​ក្ដី ក៏​មាន​អ្នក​ជោគជ័យ​ច្រើន​ដែរ លើ​ជំនាញ​មួយ​នេះ។

 

សូមចុចអាន៖ Mercedes-Benz ស៊េរី​ទំនើប ៦ គ្រឿង​​ បង្ហាញ​ខ្លួន​កក្រើក​កោះ​ពេជ្រ
សូមចុចអាន៖ ដាក់​ទំនុក​ច្រៀង​លើ​បទ​ចម្រៀង​ក្នុង​ Youtube​ ងាយ​ច្រៀង​តាម​ដូច​ខារ៉ាអូខេ​
សូមចុចអាន៖ Fino Fi និង Filano ស៊េរី​២០១៦ មាន​លក្ខណៈ​សម្បត្តិ​អ្វី​ពិសេស​ខ្លះ? ​

 

 

គន្លឹះ​នៃ​ការ រៀន​សរសេរ​កូដ​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ

 

 

សាស្ត្រាចារ្យ ផេង ឧសភា នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បាន​ប្រាប់​ពី​គន្លឹះ​នៃ​ការ​រៀន​សរសេរ​កូដ សម្រាប់​អ្នក​ដែល​ចង់​ក្លាយ​ជា​អ្នក​សរសេរ​កម្មវិធី​ ឲ្យ​ទទួល​បាន​ជោគ​ជយ។

 

ជា​ដំបូង និស្សិត​ត្រូវ​រក​ទិញ​សៀវភៅ​សរសេរ​កម្មវិធី​កម្រិត​ដំបូង ណា​ដែល​ប្រែ​ជា​ភាសាខ្មែរ ព្រោះ​វា​ងាយ​ស្រួល​អាន រួច​រៀន​ធ្វើ​តាម​អ្វី​ដែល​គេ​ប្រាប់​ និង​អនុវត្ត​តាម​បន្តិច​ម្ដង​ៗ ដើម្បី​ឲ្យ​មាន​គ្រឹះ ក្នុង​ការ​បន្ត​ទៅ​ការ​សរសេរ​កូដ​កម្រិត​ខ្ពស់ ៗ បន្ត​ទៀត។

 

ជាង​នេះ​​ទៀត និស្សិត​ត្រូវ​ព្យាយាម​ហាត់​ដោះ​ស្រាយ​បញ្ហា​តូច​ៗ​ឲ្យ​ទទួល​បាន​លទ្ធផល​ជា​មុន​សិន ឬ ក៏​យក​បញ្ហា​នោះ​មក​បំបែក​ឲ្យ​បាន​យល់ ហើយ​សឹម​រក​វិធី​ផ្សេង​ទៀត ដើម្បី​ដោះ​ស្រាយ ។

 

ប្រសិន​បើ​បញ្ហា​នោះ មាន​ Algorithm ច្រើន​ ទាមទារ​ឲ្យ​និស្សិត​ត្រូវ​មាន​ ការ​អត់ធ្មត់​ខ្ពស់ ដើម្បី​រក​ឲ្យ​ឃើញ​ពី អ្វី​ដែល​គេ​ចង់​បាន។

 

ចំណុច​សំខាន់​នោះ​គឺ​ ត្រូវ​ចេះ​ឆ្ងល់ ចេះ​សួរ​មិត្ត ភក្តិ ឬ សាស្ត្រាចារ្យ​ ប៉ុន្តែ​និស្សិត​ក៏​អាច​រក​ដំណោះ​ស្រាយ​ដោយ​ខ្លួន​ឯង​បាន​ដែរ​នៅ​លើ​អ៊ីនធឺណិត ហើយ​ក៏​ជា​កន្លែង​ដែល​អាច​ស្វ័យ​សិក្សា​បាន​ផង​ដែរ។

 

ជាចុងក្រោយ សាស្ត្រាចារ្យ​បាន​បន្ថែម​ទៀត​ថា និស្សិត​ក៏​មិន​អាច​ខ្វះ​ភាសា បាន​ដែរ​គឺ​ត្រូវ​ចេះ​យ៉ាង​តិច​ក៏​ភាសា​អង់គ្លេស​មួយ​ដែរ ដើម្បី​ជា​ទុន ក្នុង​ការ​សរសេរ​កម្មវិធី ឲ្យ​ទទួល​បាន​ជោគ​ជយ ៕

 

គន្លឹះ​នៃ​ការ រៀន​សរសេរ​កូដ​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ

 

អត្ថបទ៖ រក្សា

នាំមកជូនដោយ

គន្លឹះ​នៃ​ការ រៀន​សរសេរ​កូដ​ ឲ្យ​ទទួល​បាន​ជោគ​ជ័យ