បញ្ជូន​ខ្លួន​ឪពុក និង​កូន​៣​នាក់ ទៅកាន់​តុលាការ ពីបទ​ប្រើ​អំពើហិង្សា វាយ​លើ​ក្រុម​ភ្លេង

​កណ្តាល: អាវុធហត្ថខេត្តកណ្តាល នៅ​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​បញ្ជូន​ខ្លួន ឪពុក និង​កូន​៣​នាក់ ទៅកាន់​តុលាការ ចាត់ការ ពីបទ​ប្រើ​អំពើហិង្សា ដោយ​ចេតនា វាយ​ទៅលើ​អ្នកលេង​ភ្លេង ២​នាក់ ឪពុក​និង​កូន បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​។​

​ជនសង្ស័យ មាន​៣​នាក់ ឪពុក និង​កូន រួមមាន ១.​ឈ្មោះ​ឡោ ផាត អាយុ​៥៦​ឆ្នាំ ជា​ឪពុក ២.​ឈ្មោះ ផាត គ​ន្ធី  អាយុ​៣៤​ឆ្នាំ ត្រូវជា​កូន​មន្ត្រីនគរបាល ឃុំ​បន្ទាយដែក និង​៣.​ឈ្មោះ​ផាត សុគា  អាប​យុ​២១​ឆ្នាំ ជា​កូន​ក​ម្លោះ និង​ជា​អ្នកបង្ក​ហេតុ ។​

​ជម្លោះ​ដោយសារតែ​រឿង​ភ្លេង​រាំ ដល់​ម៉ោង​ឈប់ បិទ​លែង​លេង​ឱ្យ​ម្ចាស់ ដើមការ និង ភ្ញៀវ​រាំ បាន​បង្ក​ទៅជា​អំពើហិង្សា ភាគី​ម្ចាស់​ដើមការ ជាពិសេស​ក្រុម កូន​ក​ម្លោះ បាននាំគ្នា​ព្រួត​វាយ ម្ចាស់​ភ្លេង​ពីរ​នាក់ ឪពុក​និង​កូន រងរបួស​ធ្ងន់ធ្ងរ រហូត​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។​

​សូមបញ្ជាក់ថា ហេតុការណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ១១​និង​៤៥​នាទី យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅនេះ នៅ​ភូមិ​កណ្ដាល​លើ ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ដ​កណ្ដាល​។​

​ភាគី​ជនរងគ្រោះ ពីរ​នាក់​ឪពុក​និង​កូន​ដែល ជា​ម្ចាស់​ភ្លេង ត្រូវ​ម្ចាស់​ដើមការ ជួល​យកទៅ លេង​កំដរ​ពិធី មង្គលការ​នោះ ត្រូវបាន​គេ​ស្គាល់ ១.​ឈ្មោះ លី ម៉ន ភេទ​ប្រុស អាយុ ប្រហែល ៥៥​ឆ្នាំ មានមុខ​របរ ជា​អ្នក​ចាក់​ភ្លេង រងរបួស ត្រង់​ក្បាល​ធ្ងន់ធ្ងរ និង​២.​ឈ្មោះ ឈាង សុង​ម៉េង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មានមុខ របរ​ជាម​ន្ដ្រី​អាវុធហត្ថ លើ​ផ្ទៃ​ប្រទេស រងរបួស​ធ្ងន់ធ្ងរ​លើ​ក្បាល និង​ដងខ្លួន ដោយ​ពួកគេ ទាំងពីរ​នាក់ ជា​ឪពុក​និង​កូន មាន​ទីលំនៅ នៅ​ភូមិ​ព្រែក​តា​ហ៊ីម ឃុំ​ព្រែក​ថ្មី ស្រុក​កោះធំ ខេត្ដ​កណ្ដាល ។

​ចំណែក​ភាគី​បង្ក ត្រូវបាន​គេ​សន្និដ្ឋានថា មាន​គ្នា​ជាង​២០​នាក់ ជា​ក្រុម​កូន​ក​ម្លោះ និង​ភ្ញៀវ​មក​ចូលរួម​មង្គលការ រាំលេង​កំសាន្ដ ។ នៅ​មុនពេល​កើតហេតុ នៅ​ចំណុច​ផ្ទះ កើតហេតុ ខាង​កូន​ម្លោះ មាន​រៀបចំ​ពិធីមង្គលការ ដោយ​កូន​ក​ម្លោះ​ឈ្មោះ ផាត សុគា និង​កូនក្រមុំ ឈ្មោះ​ផូ ស្រី​ភី​ម ហើយក៏​បាន​ជួល វង់ភ្លេង​របស់​ជនរ​ង​គ្រោះ មកលេង​រាំ​កំសាន្ដ​។

​លុះដល់​ម៉ោង ១១ ដែលជា​ម៉ោង​ត្រូវ​បិទ បញ្ចប់​នោះ ក្រុម​ភាគី​កូន​ក​ម្លោះ បាន​ប្រាប់​ឱ្យ ម្ចាស់​ភ្លេង​លេង​ថែម​ម៉ោង​បន្ដ ហើយ​ក្រុម​ភ្លេង ក៏បាន​លេង​បន្ដ រហូតដល់​ម៉ោង​១១​និង ៤៥​នាទី​។ ភ្លេង​ក៏បាន​ឈប់ ស្រាប់តែ​ភាគី​កូន​ក​ម្លោះ និង​ភ្ញៀវ ក៏​បានមក​ប្រាប់​ឱ្យ​លេង​បន្ដទៀត ហើយ​ភាគី​ជនរងគ្រោះ​មិន​ព្រម​លេង បន្ដ ដោយ​អះអាងថា លើស​ជាង​កន្លះ​ម៉ោង ហើយក៏​ធ្វើឱ្យ​ភាគី​ទាំងពីរ មានការ​ប៉ះពារ ពាក្យសំដី រហូត​ឈានទៅដល់ ការឈ្លោះប្រកែក​គ្នា​។ ហើយ​ភាគី​ក្រុម​ខាង​កូន​ក​ម្លោះ និង​ភ្ញៀវ​ក៏បាន​នាំគ្នា​ព្រួត វាយ​ជនរងគ្រោះ​ជា ឪពុក​រងរបួស​ជា​ទម្ងន់ ។​

​ចំណែក​កូនប្រុស ឃើញ​ដូច្នេះ ក៏បាន​ដក​កាំភ្លើងខ្លី​បាញ់​ឡើង លើ​មួយ​គ្រាប់ ដើម្បី​គំរាម​កុំឱ្យ​វាយ​ឪពុក​ខ្លួន តទៅទៀត​។ តែ​ភាគី​ក្រុម​បង្ក​ស្ទុះ​មក​ប្រតាយ ប្រតប់​ដណ្ដើម​កាំភ្លើង​បាន ក៏បាន​នាំគ្នា​ព្រួត វាយ​បុរស​ជា​កូន បណ្ដាលឱ្យ​រងរបួស​ដេក ដួលសន្លប់ នៅ​កន្លែងកើតហេតុ​ទាំងពីរ​នាក់ ឪពុក​និង​កូន​តែម្ដងទៅ​។ នេះ​តាម​ការអះអាង ពី​ភាគី​ក្រុមអ្នកលេង​ភ្លេង​៕V/S

បញ្ជូន​ខ្លួន​ឪពុក និង​កូន​៣​នាក់ ទៅកាន់​តុលាការ ពីបទ​ប្រើ​អំពើហិង្សា វាយ​លើ​ក្រុម​ភ្លេង

បញ្ជូន​ខ្លួន​ឪពុក និង​កូន​៣​នាក់ ទៅកាន់​តុលាការ ពីបទ​ប្រើ​អំពើហិង្សា វាយ​លើ​ក្រុម​ភ្លេង