គជប ប្រកាស​នូវ​លទ្ធផល​ផ្លូវការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង ពីថ្ងៃ​តី​១ ដល់​ថ្ងៃទី​១៥​វិច្ឆិកា​

ភ្នំពេញ: គជប បានប្រកាស​ផ្សាយ​នា​ព្រឹក​ថ្ងៃទី​១៧​វិច្ឆិកា​នេះ នូវ​លទ្ធផល​ផ្លូវការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​។ តាម​លទ្ធផល​នោះ គជប​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង បាន​ចំនួន​សរុប ១៧.៥៨១ នាក់ ស្មើនឹង ៥៤,០៥% នៃ​ចំនួន​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ប៉ាន់ស្មាន ៣២.៥២៨ នាក់​។​

​ដំណើរការ​ចុះឈ្មោះ​អ្នកបោះឆ្នោត​សាកល្បង បានធ្វើ​ឡើង​នៅ ៤១ ភូមិ ក្នុង ២៥ ខេត្ត​រាជធានី ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃទី​១៥​វិច្ឆិកា ឆ្នាំ​២០១៥៕​

គជប ប្រកាស​នូវ​លទ្ធផល​ផ្លូវការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង ពីថ្ងៃ​តី​១ ដល់​ថ្ងៃទី​១៥​វិច្ឆិកា​