កម្មវិធីជួបជុំអតីតសិស្សសាលាអូរដា

នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ខាងមុខនេះ ក្រុមអតីតសិស្សសាលាអូរដានឹងបង្កើត កម្មវិធីជួបជុំ មួយរវាងអតីតសិស្ស និងលោក គ្រូអ្នកគ្រូ នៅវិទ្យាល័យន.រណឬទ្ធិគន្ធបុប្ផា (ហៅសាលាអូរដា)  ដែលស្ថិតនៅក្នុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

នេះគឺជាកម្មវិធីជួបជុំលើកដំបូង ដែលក្រុមអតីតសិស្សសាលាអូរដាបានបង្កើតឡើង។ កម្មវិធីនេះ មិនត្រឹមតែជាការជួបជុំ អតីតសិស្ស និងគ្រូប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសសំដែងការ ដឹងគុណដល់ លោកគ្រូអ្នកគ្រូ ដែលបានផ្តល់នូវដំបូន្មានល្អៗកន្លងមក ហើយជាពិសេសគឺ ដើម្បីបំផុស ជំរុញ និងលើកទឹកចិត្តដល់សិស្សប្អូនទាំងអស់ដែលកំពុងជួបការលំបាក ឱ្យតំាងចិត្តខិតខំរៀនសូត្រ ដើម្បីបញ្ចប់ការ សិក្សាដោយជោគជ័យ។ មួយវិញទៀត កម្មវិធីនេះក៏មានគោលបំណង អំពាវនាវសែ្វងរកជំនួយ និងការឧបត្ថម្ភពី សប្បុរសជននានា ដើម្បីជួយកសាង និងជួសជុលហេដ្ឋារចនាសម្ព័ន្ធរបស់សាលា និងជួយដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សរាប់ពាន់ នាក់ដែលកំពុងខ្វះខាត។

ជាក់សែ្តងមកទល់ពេលនេះក្រុមអតីតសិស្សសាលាអូរដា បានទទួលជំនួយ និងការឧបត្ថម្ភ ពីលោក Ashok Kumar សប្បុររសជន ជាតិសិង្ហបុរី នូវថវិកាសម្រាប់ ជួសជុលបណ្ណាល័យទំាងមូល  ទទួលបានសៀវភៅអានគ្រប់ប្រភេទចំនួន១៥៥ក្បាល ពីគ្រឹះស្ថានបោះពុម្ពផ្សាយ Mindbooks ដែលធ្វើឡើងតាមរយៈ លោកគីម ចាន់ណា  ជំនួយជាភេសជ្ជៈគ្រប់ប្រភេទពីក្រុមហ៊ុន កូកាកូឡា (Coca​ Cola) និងកូនឈើប្រណិតចំនួន ១០០ ដើម សម្រាប់សាងសង់ឧទ្យានឈើប្រណិតខ្មែរនៅ ទីធ្លាសាលាពីព្រះតេជគុណពៅ សុថា និង ងឹម សៅសំខាន់ គង់នៅវត្តបុទុមវត្តី រាជធានីភ្នំពេញ។ ដូច្នេះក្នុងកម្មវិធីនេះ ក៏មានការសម្ភោធ ដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធិផល ដូចជា បន្ទប់កំព្យូទ័រ បណ្ណាល័យ ឧទ្យានឈើ ប្រណិតខ្មែរ និងការតុបតែង លម្អបរិស្ថាននៅក្នុងទីធ្លា សាលាផងដែរ។ សប្បុរសជននៅ តែអាចចូលរួមគាំទ្រតាមរយៈ ការឧបត្ថម្ភជាថវិកា សម្ភារៈសិក្សា ក៏ដូចជាឧបករណ៍ ការិយាល័យផ្សេងៗ មិនថាចាស់ ឬថ្មីនោះទេ។

ហេតុដូច្នេះ តាងនាមឲ្យក្រុមអតីតសិស្សសាលាអូរដា សិស្សានុសិស្ស និងជាពិសេសលោក គ្រូអ្នកគ្រូ ទាំងអស់ យើងខ្ញុំ សូមអំពាវនាវដល់ សប្បុរសជនទាំងឡាយ ជាពិសេសគឺអតីតសិស្ស និងមិត្តភក្តិនៅវិទ្យាល័យអូរដា ទាំងអស់ សូមមេត្តាជួយឧបត្ថម្ភ ឬចូលរួមក្នុងកម្មវិធីជួបជុំនេះ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥  ដើម្បីជួយអភិវឌ្ឍសាលារៀនយើង ហើយលើសពីនេះទៀត គឺដើម្បីសំណេះសំណាល និងរំលឹកអនុស្សាវរីយ ចាស់ៗ ពង្រឹង និងពង្រីកចំណងមិត្តភាពឡើងវិញ។

 *សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង លោក ឃឹម ប៊ុនឡែន 069 545 678 កញ្ញា គិត ម៉ារ៉ាឌី 012 725 175 ឬលោក ជីម ប៉ូលី 017 999 897

កម្មវិធីជួបជុំអតីតសិស្សសាលាអូរដា
កម្មវិធីជួបជុំអតីតសិស្សសាលាអូរដា
កម្មវិធីជួបជុំអតីតសិស្សសាលាអូរដា

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត