មានអ្នករត់ការ​ដោះលែងជនជាតិចិន៣នាក់​ដែលវាយតប់គ្នា​យប់មិញក្នុងហាងខារ៉ាអូខេ​ ឌីយ៉ាម៉ង់ធាល

រាជធានីភ្នំពេញ ៖​បើតាមអ្នកឆ្លើយឆ្លងព័ត៌​មាន​កោះសន្តិភាពបានឲ្យដឹង​នៅប៉ុន្មាននាទីមុននេះថា ​ជនជាតិចិន៣នាក់ដែល​វាយតប់ជនជាតិ​ចិនម្នាក់ផ្សេង​ទៀត​ឲ្យរបួសធ្ងន់​នៅក្នុងហាងខារ៉ាអូខេ ​ឌីយ៉ាម៉ង់ធាល កាលពីយប់មិញ ​និងកំពុងឃុំខ្លួនក្នុង​អធិការដ្ឋាន​​នគរបាលខណ្ឌ​ចំការមននោះ ​ត្រូវបានគេកំពុង​រត់ការដោះលែង ខណៈជនរង​គ្រោះ​កំពុងសង្គ្រោះ​បន្ទាន់នៅមន្ទីរពេទ្យ ។

គួរបញ្ជាក់ថា ​បុរស​ជនជាតិ​ចិន​៣​នាក់​​ ត្រូវ​កម្លាំង​​កង​រាជ​អាវុធហត្ថ​ខណ្ឌចំការមន​ឃាត់ខ្លួន​ ​បន្ទាប់​ពី​ចូល​ផឹកស៊ីច្រៀង​​ខារ៉ាអូខេ​ហើយ​វាយតប់​គ្នា​​នៅ​ក្នុង​​ហាង​ ខារ៉ាអូខេ​​​​ឌីយ៉ាម៉ង់ធាល​ បង្ក​ការ​ភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​​ ថ្ងៃ​ទី​១៦​ វិច្ឆិកា ​ដែល​ស្ថិតនៅ​តាម​បណ្តោយ​​ផ្លូវ​លេខ​១៧៣​ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន ។

​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខណ្ឌចំការមន​​ បានឱ្យ​​ដឹង​ថា ​មុន​ពេល​កើតហេតុ​ ​មាន​ជនជាតិ​ចិន​៤​នាក់​​ចូលទៅ​ផឹកស៊ី​ និង​​ច្រៀង​ខារ៉ាអូខេ​​​មួយ​កន្លែង ​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់​ទៀត​​​ផឹកស៊ី​នៅ​ក្នុង​ហាង​ជាមួយ​គ្នា​ដែរ​ ប៉ុន្តែ​មិន​​ដឹង​ថា​មានរឿង​អី​នោះទេ​​ ស្រាប់តែ​​ជនជាតិខាង​៤​នាក់​ ​បាន​នាំ​គ្នា​ទៅ​​ព្រួត​វាយ​ជនជាតិ​ចិន​​ម្នាក់​រហូត​សន្លប់​ស្តូកស្តឹង​ចូល​ ដេកពេទ្យ​ ។ ភ្លាម​ៗ​នោះ​​ កម្លាំង​កង​រាជ​អាវុធហត្ថ​ខណ្ឌចមការមន​ ​ចុះ​អន្តរាគមន៍​​ដោយ​​ឃាត់ខ្លួន​​​ជនជាតិ​ចិន​បាន​៣​នាក់​ ​ ​និងរត់គេចខ្លួន​ម្នាក់ ​ប៉ុន្តែមកដល់ព្រឹកថ្ងៃទី១៧ វិច្ឆិកានេះ​ មានអ្នករត់ការដោះលែង ។

ចំាមើលតើ​ជនជាតិចិនទំាង៣នាក់​ដែលមិនទាន់ស្គាល់អត្តសញ្ញាណខាងលើ ​នឹងត្រូវដោះលែងមែន ឬយ៉ាងណា​ បើអីចឹងមែន​នោះ​ការអនុវត្តច្បាប់​នៅស្រុកខ្មែរគ្មាន​ប្រសិទ្ឋភាព ​ហើយជំងឺវប្បធ៌ម​អន្តរាគមន៍ធ្វើ​ឲ្យមាននីទណ្ឌភាព​ក្នុងសង្គមកាន់តែរកថ្នំា​ព្យាបាលមិនបាន ៕