[ព័ត៌មាន] អ្នកប្រើ iPad Pro ខ្លះថា ម៉ាសីុនគាំងអេក្រង់ ក្រោយពេល សាកថ្ម

[ព័ត៌មាន] អ្នកប្រើ iPad Pro ខ្លះថា ម៉ាសីុនគាំងអេក្រង់ ក្រោយពេល សាកថ្ម
មានអ្នកប្រើប្រាស់ iPad Pro មួយ ចំនួន បានត្អូញត្អែរ នៅលើ ទំព័រទ្រទ្រង់សហគមន៍ផ្លូវការ របស់ Apple ដោយនិយាយថា iPad Pro ថ្មីរបស់ពួកគេ គាំង មិនអាចចុចអ្វី បានទាំងអស់ ក្រោយពេល ទុកសាកចោលច្រើនម៉ោង ហើយ តំរូវអោយពួកគេ ធ្វើការ បិទបើកដោយបង្ខំ (Hard Restart) ទើបដំណើការឡើងវិញ។

អ្នកប្រើប្រាស់ម្នាក់ បានអោយដឹងថា គាត់ បានទុក iPad Pro គាត់សាកចោលមួយយប់ ហើយនៅពេល គាត់បើកវាប្រើ វាហាក់ដូចជា គាំង មិនដំណើរការអ្វីទាំងអស់: អេក្រង់នៅខ្មៅ ហើយមិនព្រមភ្លឺ ទាល់តែសោះ។ ទាល់តែគាត់ ធ្វើការ បិទបើកដោយបង្ខំ ដោយចុច ប៊ូតុង Power ផ្គួបនឹង ប៊ូតុង Home ទើបវាដំណើរការ ធម្មតាវិញ ហើយចំណែកថ្មរបស់វា ឃើញ 100% សាកពេញ។ ដោយឡែក នៅលើ ទំព័រទ្រទ្រង់សហគមន៍ផ្លូវការ របស់ Apple មានការបញ្ចេញមតិជាង 200 និងមានការបើកមើល ជាង 5,000 ដង ដែលនេះ បង្ហាញថា មានអ្នកជួប បញ្ហានេះ ច្រើនគួរសម។ បើតាម ការសង្កេត បញ្ហានេះ ច្រើនកើតឡើង នៅលើ iPad Pro ម៉ូដែល WiFi និង WiFi+LTE ទំហំផ្ទុក 32GB និង 128GB ដែលដើរលើ ប្រព័ន្ធប្រតិបត្តិការណ៍ iOS 9.1 ។ គេមិនទាន់ដឹងថា បញ្ហានេះ គឺជា បញ្ហាផ្នែករឹង ឬផ្នែកទន់ នោះទេ ចំណែកភ្ញាក់ងារ Apple បានត្រឹមតែ ណែនាំ ដំណោះស្រាយ ជាបណ្តោះអាសន្ន អោយ ធ្វើការ Restore ថ្មី តាម iTunes ឬ បិទបើកដោយបង្ខំតែប៉ុណ្ណោះ៕
ប្រភព: apple.com» ទំនាក់ទំនងពាណិជ្ជកម្ម: [email protected] »  រក្សាសិទ្ធិដោយ: ioskhmer.com (ហាមទាញយកទិន្នន័យគ្រប់រូបបែប)