ឪពុក​បង្កើត​យក​កាំបិត ផ្គាក់​កាប់​កូន​ជិត​ដា​ច់ក​

Sanofi

​យុវជន​ម្នាក់​ត្រូវ​ឪពុក​បង្កើត​យក​កាំបិតផ្គាក់​កាប់​ប៊ិះ​ដា​ច់ក ដោយសារ​ឪពុក​ខឹង​កូន​និយាយដើម​មិត្ត​ភ​ក្ក័​របស់គាត់​ ។​ ហេតុ​ការ​ណ៏​នេះ​បានកើត​ឡើង នៅវេលា​ម៉ោងជាង​ ៦ ល្ងាច​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​កោះ​ប៉ោរ ឃុំ​ប៉ាក់​ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង​ ។​ ​ប្រភពពី​ប្រពន្ធ ជនរងគ្រោះ​ឈ្មោះ ដៀប ចន្ថា បាន​និយាយថា ប្តី​របស់​នាង ដែល​ត្រូវ​ ឪពុក​កាប់​នេះ ឈ្មោះ យ៉ុង ឆុន អាយុ ១៨​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។ ប្រពន្ធ​ជន​រង​​គ្រោះ​បាន​បន្តថា មុនពេល​កើតហេតុ ឪពុក កូន​ និង ​មិត្ត​ភ​ក្ក័​របស់​ឪពុក អង្គុយ​និយាយ​គ្នា​លេង ធម្មតា​តែ​ក្រោយមក​មិនដឹង​ប្តី​របស់​នាង​និយាយ​អ្វី​ប៉ះពាល់​មិត្ត​ភ​ក្ក័​គាត់​នោះទេ ធ្វើ​ឲ្យ​ឪពុក​ខឹង​ទាញ កាំបិត ផ្គាក់​កាប់​ផ្តាច់​ក តែ​សំណាង​ណាស់ ក ប្តី​របស់​នាង​មិន​ដាច់ ហើយ​បង្ក​ភាព​ភ្ញាក់ផ្អើល​ដល់​អ្នកជិតខាង ទើប​អាចជួយ​សង្គ្រោះ​ប្តី​នាង​បាន​ ។​

ហើយ​អ្នកជិតខាង​បាន​ដឹក​ប្តី​របស់​នាង តាម​​ទូក​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​ជួយសង្គ្រោះ​បន្ទាន់ តែ​រហូតមក​ដល់ពេលនេះ ប្តី​របស់​នាង​មិនទាន់​ដឹងខ្លួន​នៅឡើយ​ទេ​។ ក្រុម​លោកគ្រូ​ពេទ្យ​បាន​ឲ្យ​ដឹងថា ស្នាម​មុខកាំបិត ដែល​ឪពុក​បង្កើត​កាប់​ទៅ​​លើ​កូន​ខ្លួនឯង​នេះ មាន​ប្រវែង ១៨ ស​.​ម ជិត​១​ជុំ ក តែ​ទោះបីជា​យ៉ាងណា​ក្រុម​គ្រូ​​ពេទ្យ​បាន​ខិតខំ​ប្រឹងប្រែង​អស់ពី​សមត្ថភាព​៕ សុ ថា​ត់​

Related