GoPro កាមេរ៉ា ​រាង​តូច​តែ​សមត្ថភាព​មិន​ធម្មតា​

GoPro កាមេរ៉ា ​រាង​តូច​តែ​សមត្ថភាព​មិន​ធម្មតា​

ពេល​ទៅ​កម្សាន្ត​នៅ​កន្លែង​ណា​មួយ​​ ឬ​ធ្វើ​អ្វី​សប្បាយ​ៗ​ ជា​​ការ​ពិត​ណាស់​​អ្នក​មុខ​ជា​ចង់​ផ្តិត​យក​​​រូប​ភាព​នៃ​ពេល​វេលា​ល្អ​ៗ​​នោះ​ ដែល​អ្នក​បាន​ឆ្លង​កាត់​ តែ​ពេល​ខ្លះ​អ្នក​នឹង​ពិបាក​ក្នុង​ការ​យក​តាម​ខ្លួន​នូវ​ប្រភេទ​កាមេរ៉ា​ ដែល​មាន​ទំហំ​ធំ​ ដើម្បី​ផ្ដិត​រូបភាព​នានា។ ​ដូច្នេះ​ហើយ​ លោក​ Nicholas Woodman ​បាន​រចនា​ និង​បង្កើត​កាមេរ៉ា​ដែល​មាន​ទំហំ​តូច​តែ​មាន​សមត្ថភាព​ខ្ពស់​ ដែល​គេ​ស្គាល់​ថា​ជា ​GoPro។ ​ចង់​ដឹង​ថា​ GoPro ​មាន​សមត្ថភាព​ប៉ុណ្ណា​មែន​ទេ?

 

 

HERO 4 Session​ (តម្លៃ​ប្រហែល​ $299.99​ តម្លៃ​បរទេស)

 

GoPro កាមេរ៉ា ​រាង​តូច​តែ​សមត្ថភាព​មិន​ធម្មតា​

 

ក្នុង​ចំណោម​ម៉ូដែល​របស់​ GoPro, HERO 4 Session ​មាន​ទំហំ​តូច​ ​និង​ស្រាល​ជាង​គេ​ ដែល​មាន​ទម្ងន់​តែ​៧៤ ​ក្រាម​តែ​ប៉ុណ្ណោះ។ មាន​បំពាក់​នូវ​កាមេរ៉ា​ទំហំ​៨​មេហ្គា​ភីកសែល ​ដែល​អាច​ថត​វីដេអូ​បាន​ក្នុង​កម្រិត​ 1440P ​ដែល​មាន​ Resolution ​ទំហំ​ 1920 x 1440​ ហើយ​រក្សា​វីដេអូ​ជា​ប្រភេទ​ H.264 codec, .mp4 ។ លើស​ពី​នេះ​ វា​មាន​សមត្ថភាព​ផ្ដិត​យក​រូបភាព​ដែល​មាន​ Resolution ​ទំហំ​ 3264 x 2448 ​បាន​​១០​សន្លឹក​ក្នុង​១វិនាទី។

 

 

HERO 4 Silver​ (តម្លៃ​ប្រហែល​$399.99​ ​តម្លៃ​បរទេស)

 

GoPro កាមេរ៉ា ​រាង​តូច​តែ​សមត្ថភាព​មិន​ធម្មតា​

 

ជា​ម៉ូដែល​មាន​អេក្រង់​ Touch Screen​ ​មិន​ជ្រាប​ទឹក​ និង​មាន​ទម្ងន់​៨៤​ក្រាម, ដោយ​បំពាក់​នូវ​កាមេរ៉ា​ទំហំ​ 12​មេហ្គា​ភីកសែល​ជា​មួយ​សមត្ថភាព​ថត​វីដេអូ​បាន​ក្នុង​កម្រិត​ 4K ​ដែល​មាន Resolution ​ទំហំ​ 3840×2160 ​ហើយ​រក្សា​វីដេអូ​ជា​ប្រភេទ​ H.264 codec, .mp4 ។ លើស​ពី​នេះ ​វា​មាន​សមត្ថភាព​ផ្ដិត​យក​រូបភាព​ដែល​មាន​ Resolution ទំហំ​ 4000 x 3000​បាន​៣០​សន្លឹក​ក្នុង​ ​១វិនាទី​ទៀត​ផង​។ ដើម្បី​រក្សា​បាន​នូវ​គុណភាព​ ​រូប​ ​និង​ ​វីដេអូ​ GoPro HERO 4 Silver ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​ប្រភេទ​មេម៉ូរីកាត​ microSD ​សេរី​ Class 10​ រឺ​ ប្រភេទ UHS-1។

 

 

HERO​ 4 ​Black (តម្លៃ​ប្រហែល​ $499.99​ តម្លៃ​បរទេស)

 

GoPro កាមេរ៉ា ​រាង​តូច​តែ​សមត្ថភាព​មិន​ធម្មតា​

 

 

ជា​មួយ​ម៉ូដែល​នេះ​ វា​មិន​មាន​ភ្ជាប់​មក​ជា​មួយ​អេក្រង់​ ​Touch Screen​ ​ទេ​ តែ​វា​មាន​សមត្ថភាព​ថត​វីដេអូ​លក្ខណៈ​ Slow Motion ​បាន​រហូត​ដល់​ទៅ​ ២៤០​ ​Frames​ ​ក្នុង១វិនាទី​ ហើយ​មាន​កាមេរ៉ា​ទំហំ​១២​មេហ្គា​ភីកសែល ​ដែល​អាច​ថត​វីដេអូ​ក្នុង​កម្រិត​4K​ ​មាន Resolution ​ទំហំ​ 3840×2160 ​ហើយ​រក្សា​វីដេអូ​ជា​ប្រភេទ​ H.264 codec, .mp4 ។ លើស​ពី​នេះ ​វា​មាន​សមត្ថភាព​ផ្ដិត​យក​រូបភាព​ដែល​មាន​ Resolution​ ទំហំ 4000 x 3000​បាន ​៣០​សន្លឹក​ក្នុង​ ​១​វិនាទី​ទៀត​ផង។ ដើម្បី​រក្សា​បាន​នូវ​គុណភាព​រូប ​និង​វីដេអូ​ GoPro HERO​ 4 ​Black ​តម្រូវ​ឲ្យ​អ្នក​ប្រើប្រាស់​នូវ​ប្រភេទ​មេម៉ូរី​កាត​ microSD ​សេរី​ Class 10​ រឺ ប្រភេទ UHS-1៕

 

 

​បញ្ជាក់​៖ ​រាល់​កាមេរ៉ា​របស់​ GoPro ​គឺ​អាច​ប្រើប្រាស់​ក្នុង​ទឹក​ជម្រៅ​​៤០​ម៉ែត្រ​បាន។

 

 

GoPro កាមេរ៉ា ​រាង​តូច​តែ​សមត្ថភាព​មិន​ធម្មតា​

 

ប្រែ​សម្រួល៖ រដ្ឋ
ប្រភព៖ GoPro

នាំមកជូនដោយ

GoPro កាមេរ៉ា ​រាង​តូច​តែ​សមត្ថភាព​មិន​ធម្មតា​