អង់គ្លេស ប៉ះបារាំង យប់នេះក្នុងមិត្តភាព លាយឡំទៅដោយការភ័យខ្លាច

ក្រុងឡុងដ៍៖ ខ្លាកំណាចទាំងពីរប្រចាំទ្វីបអឺរ៉ុប បាល់ទាត់ ជម្រើសជាតិអង់គ្លេស និងជួបប្រកួតទល់នឹងក្រុមជម្រើសជាតិ បារាំង នៅក្នុងមិត្តភាពអន្តរជាតិ ជាមួយនឹងការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែទីក្រុងប៉ារីស ទើបតែត្រូវបានវាយប្រហារ ដោយក្រុម ISIS កាលពីព្រឹកថ្ងៃសុក្រ ទី១៣ វិច្ឆិកា ។

លោក Roy Hogdson បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយមុនជួបបារាំងយប់នេះថា “ក្នុងមិត្តភាពយប់នេះ វាមិនដូច ជាការប្រកួតមិត្តភាពផ្សេងនោះឡើយ គឺយើងបានកំពុងតែស្ថិតក្នុងភាពភ័យខ្លាចនៅឡើយនៅពេល ក៏ដូចជាកំពុង ប្រកួតផងដែរ ហើយបញ្ហាសុវត្តិភាពសន្តិសុខត្រូវតែរឹតបន្តឹងឲ្យបានខ្លាំងក្លាជាទីបំផុត”

គ្រូបង្វឹករូបនេះបានបន្ថែមទៀតថា កាលពីមុនរូបលោកមិនដែល មានអារម្មណ៍បែបនេះឡើយ ដែលជាលើកទី១ហើយ សម្រាប់លោក ។ ការប្រកួតចាប់ផ្តើមនៅម៉ោង ៣៖០០នាទីទៀបភ្លឺ (ម៉ោងនៅកម្ពុជា) នេះបើយោងតាមសារព័ត៌មាន BBC ។

សូមបញ្ជាក់ដែរថា កាលពីរាត្រីថ្ងៃសុក្រសប្តាហ៍មុន ក្រុមបាល់ទាត់ជម្រើសជាតិមាន់គកបារាំងបានលេងឈ្នះក្រុមភ្ញៀវ អាល្លឺម៉ង់ ២-០ ក្នុងមិត្តភាព គឺមុនពេលដែលហេតុការបំផ្ទុះគ្រាប់បែកអត្តឃាត និងបាញ់ប្រហារនៅកណ្តាលទីក្រុង ប៉ារីសកើតឡើង ដែលបង្កឡើងដោយក្រុមឥស្លាមជ្រុលនិយម ISIS ដែលធ្វើឲ្យការប្រកួតទល់នឹងជម្រើសជាតិអង់គ្លេស នៅកីឡដ្ឋានជាតិ Wembley ប្រកបដោយភាពភ័យខ្លាចផងដែរ ព្រោះក្រុម ISIS មានបង្កប់គ្រប់ទីកន្លែង ៕

អង់គ្លេស ប៉ះបារាំង យប់នេះក្នុងមិត្តភាព លាយឡំទៅដោយការភ័យខ្លាច

អង់គ្លេស ប៉ះបារាំង យប់នេះក្នុងមិត្តភាព លាយឡំទៅដោយការភ័យខ្លាច

អង់គ្លេស ប៉ះបារាំង យប់នេះក្នុងមិត្តភាព លាយឡំទៅដោយការភ័យខ្លាច

អង់គ្លេស ប៉ះបារាំង យប់នេះក្នុងមិត្តភាព លាយឡំទៅដោយការភ័យខ្លាច

កម្មវិធីប្រកួតមិត្តភាពអន្តរជាតិ យប់នេះ