សាឡាត់ ស្រីឡាង ក្រៅ​ពី​សិល្បៈ គឺ​ជា​ Fan ផ្កាប់​មុខ​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​


សាឡាត់ ស្រីឡាង ក្រៅ​ពី​សិល្បៈ គឺ​ជា​ Fan ផ្កាប់​មុខ​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​

តារា​​សម្ដែង​ស្រី​វ័យ​ក្មេង​ សាឡាត់ ស្រីឡាង បាន​ថ្លែង​ប្រាប់ Sabay ថា ក្រៅ​ពី​ការងារ​សិល្បៈ ​កញ្ញា​ គឺ​ជា​ Fan ផ្កាប់​មុខ ក្រុមជម្រើសជាតិ​បាល់​ទាត់​កម្ពុជា។

 

សាឡាត់ ស្រីឡាង ក្រៅ​ពី​សិល្បៈ គឺ​ជា​ Fan ផ្កាប់​មុខ​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​

 

នៅ​ពេល​ដែល​មាន​ការ​ប្រកួត​ក្រុមជម្រើសជាតិ ​ម្ដងៗ កញ្ញា សាឡាត់ ស្រីឡាង តែងតែ​មាន​វត្តមាន​ទៅ​ទស្សនា​ការ​ប្រកួត​​ជា​និច្ច មិន​ដែល​អាក់​ខាន​ឡើយ។ ស្រី​ស្អាត​ម្នាក់​នេះ និយាយ​ថា ការ​ដែល​នាំ​ឲ្យ​នាង​ឧស្សាហ៍​ទៅ​ទស្សនា​​នេះ ក៏​ព្រោះ​តែ​នាង​ចង់​លើក​ទឹក​ចិត្ត ដល់​ក្រុមជម្រើសជាតិ​កម្ពុជា​យើង ឲ្យ​មាន​ទឹក​ចិត្ត ក្នុង​ការ​ប្រកួត។ ” អាច​ថា Fan ​​ផ្កាប់​មុខ​ក៏​ថា​បាន មិន​ដែល​ខាន​ម្ដង​ទេ​បង ខ្ញុំ​ទិញ​សំបុត្រ​តាំង​១អាទិត្យ​មុន​​ឯណោះ ទិញ​តែ​អា​ធម្មតា​ទេ មិន​ចូល​ចិត្ត ​VIP ​ឡើយ ព្រោះ​ហ៊ោ​មិន​អស់​ដៃ តួឯក​ក្នុង​​រឿង” អ្នក​លេង​ជើង​ខ្វេរ”  ​រៀបរាប់។

 

ស្រីឡាង  បាន​បន្ត​ឲ្យ​ដឹង​ថា មាន​ពេល​​ខ្លះ​ ការ​ប្រកួត​​របស់​​ក្រុម​ជម្រើស​ជាតិ ចំ​ពេល​​ដែល​នាង​ថត​​ខ្សែភាពយន្ត តារា​ស្រី​ម្នាក់​នេះ​បាន​សម្រេច​លុប​ចោល​ការ​ថត​របស់​ខ្លួន​ ឬ​លើក​ពេល ដើម្បី​​មក​ទស្សនា​ការ​ប្រកួត​ក៏​មាន។ ចំពោះ​ការ​ប្រកួត​​​រវាង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​​​នៅ ពហុកីឡាដ្ឋាន​ជាតិ​ ល្ងាច​នេះ ស្រីឡាង ប្រាប់​ថា នាង​បាន​នាំ​មិត្តភ័ក្ដិ​រហូត​ដល់​ទៅ​ជាង​៣០នាក់ មក​ជួយ​លើក​ទឹក​ចិត្ត​ក្រុមជម្រើសជាតិ។ ទោះ​បី​ជា​លទ្ធផល​ចាញ់​ឬ​ឈ្នះ មិនមែន​​ជា​បញ្ហា​ចោទ សម្រាប់​នាង​ឡើយ អ្វី​ដែល​សំខាន់ គឺ​ចង់​មក​លើក​ទឹក​ចិត្ត​ដល់​ក្រុមជម្រើសជាតិ​កម្ពុជា។

 

ចំណូល​ចិត្ត​​​កីឡា​បាល់​ទាត់​ក៏​ពិត​មែន ប៉ុន្តែ​ស្រីឡាង មិន​ចេះ​លេង​កីឡា​​ប្រភេទ​នេះ​ទេ ហើយ​នាង​ក៏​មិន​មាន​គម្រោង​ចង់​ហាត់ កីឡា​បាល់​ទាត់​នេះ​ដែរ គ្រាន់​តែ​ចង់​ទស្សនា ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ដល់​វិស័យ​កីឡា​​កម្ពុជា​ប៉ុណ្ណោះ។តារា​ស្រី​ម្នាក់​នេះ​ បញ្ជាក់​ឲ្យ​ដឹង​ថា នាង​គឺ​ជា​មនុស្ស​ចូល​ចិត្ត​វ៉ៃ​ទាត់​ធាក់ ហើយ​កីឡា​ដែល​​​​ខ្លួន​​ស្រលាញ់​ខ្លាំង​នោះ គឺ តៃក្វាន់ដូ ។ បច្ចុប្បន្ន​ ស្រីឡាង កំពុង​តែ​​ហាត់​កីឡា ប្រភេទ​នេះ ដើម្បី​​ជា​សុខ​ភាព​ផង ​និង​ដើម្បី​ងាយ​ស្រួល​លើ​ការងារ​សិល្បៈ​ផង នា​​ថ្ងៃ​អនាគត នាង​​ចង់​​សាក​ល្បង ឡើង​ប្រកួត​ផង​ដែរ។

 

សាឡាត់ ស្រីឡាង ក្រៅ​ពី​សិល្បៈ គឺ​ជា​ Fan ផ្កាប់​មុខ​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​

 

កញ្ញា សាឡាត់ ស្រីឡាង ទើប​តែ​​បោះ​ជំហាន​ចូល​សិល្បៈ​ប្រហែល១ឆ្នាំ​នេះ តាម​រយៈ​មិត្តភ័ក្ដិ។ តារា​ស្រី​ម្នាក់​នេះ ​មាន​ឱកាស​បាន​ថត​រឿង៤ រឿង​រួច​មក​ហើយ ​ក្នុង​នោះ​មាន​រឿង “ខ្មោច​អា​សង្ហា” រឿង “អ្នក​លេង​ជើង​ខ្វេរ” និង រឿង “នាយ​ខ្វាក់​នាយ​ខ្វិន​ឆ្លង​ភព” និង​រឿង”កំពូល​អ្នក​សុំទាន” ដែល​កំពុងថត  ។ ទាំង៤រឿង​នេះ ស្រីឡាង ​ក្ដាប់​បាន​តំណែង​តួឯក​រហូត​ដល់​ទៅ២រឿង គឺ “ខ្មោច​អា​សង្ហា” និង​រឿង”អ្នក​លេង​ជើង​ខ្វេរ”។ ជា​មួយ​គ្នា​នោះ នាង​ក៏​ធ្លាប់​បាន​ថត​ស្ប៉ត​ពាណិជ្ជកម្ម​ជា​បន្តបន្ទាប់​ផង​ដែរ។ បច្ចុប្បន្ន​​នាង កំពុង​សិក្សា​ថ្នាក់​ទី ១២​នៃ​វិទ្យាល័យ ជា​ស៊ីម​សាម​គ្គី៕

 

សាឡាត់ ស្រីឡាង ក្រៅ​ពី​សិល្បៈ គឺ​ជា​ Fan ផ្កាប់​មុខ​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​

 

សាឡាត់ ស្រីឡាង ក្រៅ​ពី​សិល្បៈ គឺ​ជា​ Fan ផ្កាប់​មុខ​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​

 

អត្ថបទ៖ ខុត សីហា